ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពិតជា​ក្លាហាន​មែន បែរ​ជា​ហ៊ាន​យក​រូប​និង​ឈ្មោះ​ថ្នាក់ដឹកនាំ យក​ទៅ​បង្កើត​អា​ខោ​ន​ហ្វេ​ក​ប៊ុកនិង​តេ​លេក្រា​ម​ដើម្បី​ទៅ​បោក​ប្រជាជន​

ពិតជា​ក្លាហាន​មែន បែរ​ជា​ហ៊ាន​យក​រូប​និង​ឈ្មោះ​ថ្នាក់ដឹកនាំ យក​ទៅ​បង្កើត​អា​ខោ​ន​ហ្វេ​ក​ប៊ុកនិង​តេ​លេក្រា​ម​ដើម្បី​ទៅ​បោក​ប្រជាជន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រះវិហារ​៖ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះវិហារ​បាន​ចាប់ខ្លួន​ស្ដ្រី​ម្នាក់ ក្រោយ​ពី​ស្ត្រី​រូបនោះ​បាន​បង្កើន​គណនី​តេ​ឡេ​ក្រាម​ក្លែងក្លាយ ប្រើប្រាស់​ឈ្មោះ និង​រូបភាព​របស់​ថ្នាក់ដឹកនាំ ដើម្បី​គំរាមកំហែង​យក​ប្រាក់​គេ ។​

​លោក វុ​ធ សា​វី ដែល​ជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ឲ្យដឹងថា​នៅ​ព្រឹក​ថ្ងៃ​ទី ០២ ខែ កក្កដា ឆ្នាំ ២០២២ នេះ​ថា ក្រោម​ការណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ នៅ​ល្ងាច​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ លោក​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ធ្វើ​ការឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ នួន ចាន់​រ៉ា អាយុ ២៣​ឆ្នាំ រស់នៅ​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ ។​

​លោក​បន្ត​ទៀត​ថា ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​រូបថត និង​ឈ្មោះ​មន្ត្រី​ធំៗ​មួយចំនួន​ទៅ​បង្កើត​អា​ខោ​ន​ហ្វេ​ក​ប៊ុក និង​តេ​ឡេ​ក្រាម ក្លែងក្លាយ​ពិតប្រាកដ​មែន ហើយ​ក្នុងនោះ​ក៏​មាន​រូបថត និង​ឈ្មោះ​របស់​លោក ក៏​ត្រូវ​ស្ត្រី​រូប​នេះ​យក​ទៅ​បង្កើត​អា​ខោ​ន​ក្លែងក្លាយ​ផងដែរ និង​ថែម​ទាំង​បាន​កំហែង​យកប្រាក់​គំរាម​សម្លុត​ឲ្យ​ដាក់​ពាក្យបណ្តឹង ដក​ពាក្យបណ្តឹង ដែល​ស្ត្រី​រូបនេះ​បាន​ប្រព្រឹត្ត​ទៅ​លើ​ជនរងគ្រោះ​ជាច្រើន​នាក់​នៅ​ក្រុង​ព្រះវិហារ ។​

​ចំពោះ​មូលហេតុ​ដែល​ខ្លួន​ហ៊ាន​បង្កើត​អា​ខោ​ន​ក្លែងក្លាយ យកឈ្មោះ និង​រូបថត​មន្ត្រី​ធំៗ បែបនេះ​គឺ​ដោយសារតែ​ខ្លួន​ជំពាក់​បំណុល​គេ​ជាង ១​មុឺន​ដុល្លា ។ ប៉ុន្តែ​ចាប់តាំងពី​បង្កើត​អា​ខោ​ន​ក្លែងក្លាយ​យកឈ្មោះ និង​រូបថត​មន្ត្រី​ធំៗ​យកមកប្រើ មាន​អ្នក​ឆាត​មក​ពឹងពាក់​ច្រើន​ណាស់​ពិសេស​លើ​រឿង​ក្តីក្តាំ​នៅ​តុលាការ ដែល​ជា​ហេតុ​ធ្វើឲ្យ​ខ្លួន​មានឱ​កាសបង្គាប់បញ្ជា សម្លុត គំរាមកំហែង​ឲ្យ​ជនរងគ្រោះ​វេ​ប្រាក់​មកឲ្យ​ខ្លួន​បាន ។ ប៉ុន្តែ​ចុងក្រោយ​ក៏​ត្រូវ​បែកការណ៍​ដោយសារ​មាន​ជនរងគ្រោះ​ម្នាក់ មកប្តឹង​ដោយសារ​ចាញ់បោក​ស្ត្រី​រូប​នេះ​អស់ប្រាក់ ១២.០០០​ដុល្លារ ៕

 

Filed in: ព័ត៌មានជាតិ