ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អភិបាលខេត្ត​កំពង់ចាម ដាក់​គោលការណ៍ ៤ ចំណុច ពាក់ព័ន្ធ​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី នៅក្នុង ៨ ក្រុង ស្រុក​

​អភិបាលខេត្ត​កំពង់ចាម ដាក់​គោលការណ៍ ៤ ចំណុច ពាក់ព័ន្ធ​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី នៅក្នុង ៨ ក្រុង ស្រុក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ ២០២២​នេះ នៅ​សាលា​ខេត្តកំពង់ចាម អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា និង​ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​បើក​កិច្ចប្រជុំ ពិគ្រោះ​យោបល់​បច្ចេកទេស​រវាង​មន្ទីរ​បរិស្ថាន​ខេត្ត និង​ក្រុមហ៊ុន​ស៊ីន​ទ្រី ក្នុង​ការប្រមូល​សំរាម​នៅក្នុង ៨ ក្រុង ស្រុក នៃ​ខេត្ត​កំពង់ចាម ។​

​បើតាម លោក នួន គង់​ស​ល្យ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ចាម​បានឲ្យដឹងថា ក្នុងចំណោម​ក្រុង​ស្រុក​ទាំង ១០ នៃ​ខេត្ត​កំពង់ចាម មានតែ​ក្រុង​កំពង់ចាម និង​ផ្នែក​ខ្លះ​នៃ​ស្រុក​កំពង់សៀម ដែល​មាន​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រមូល ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​ស៊ីន​ទ្រី​។

​ក្រៅពីនោះ តាម​បណ្ដា​ទីប្រជុំជន​ស្រុក ផ្សារ ការប្រមូល និង​ដឹកជញ្ជូន​សំរាម គឺ​អនុវត្ត​ដោយ​គណ​:​អាជីវករ​ផ្សារ ឬ អ្នកម៉ៅកា​ភាស៊ី ដែល​សកម្មភាព​ផ្តល់​សេវា​របស់​ពួកគាត់ មិនទាន់​មាន​លក្ខណៈ​ស​ម​ស្រប​ដូចជា​៖ មិន​មាន​កិច្ចសន្យា “ មធ្យោបាយ និង​ទីលាន​ច្បាស់លាស់​នោះ​ទេ​។

​លុះ​មកដល់​ថ្ងៃទី ១៤ មិថុនា ២០២២ ក្រុមហ៊ុន ស៊ីន​ទ្រី បាន​ស្នើសុំ​ធ្វើ​ការផ្តល់​សេវា​សម្អាត ប្រមូល ដឹកជញ្ជូន និង​ទុកដាក់​សំរាម​សំណល់​រឹង ទីប្រជុំជន ក្នុង​ភូមិសាស្ត្រ ស្រុក​មួយចំនួន​ក្នុង​ខេត្ត​កំពង់ចាម​រួមមាន​៖ ស្រុក​បាធាយ ជើងព្រៃ ព្រៃឈរ កងមាស ស្ទឹងត្រង់ និង​ចំការលើ បន្ថែម​លើ​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម ដែល​
​មាន​ស្រាប់ ។​

​ទាក់ទិន​ទៅ​ការស្នើសុំ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ខាងលើ​នោះ បន្ទាប់ពី​បាន​ប្រជុំ​ពិភាគ្សាគ្នា ជាមួយ​អ្នកពាក់ព័ន្ធ​មួយ​ព្រឹក អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បានដាក់​គោលការណ៍​ចំនួន ៤ ចំណុច​ដូចខាងក្រោម​នេះ ៖
​ទី​១ ៖ អនុញ្ញាត​ឲ្យ​រដ្ឋបាលក្រុ​ង ស្រុក ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ប៉ុន្តែ​កិច្ចសន្យា​ត្រូវមាន​អនុលោមភាព​ពី​រដ្ឋបាល​ខេត្ត ។
​ទី​២ ៖ ក្នុង​កិច្ចសន្យា​តម្រូវឱ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី អនុវត្ត​កិច្ចសន្យា ក្នុង​កម្រិត​សាកល្បង ៦​ខែ ។
​ទី​៣ ៖ សូម​ស្នើ​ផ្ដល់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ឲ្យមាន​ការជួប​គ្នា​ដោយ​ផ្ទាល់ និង​ដោយឡែក​រវាង​រដ្ឋបាល​ក្រុង​ស្រុក​ទាំង ៨ ដោយ​ធ្វើ​ការពិភាក្សា​គ្នា​ឱ្យបាន​លម្អិត​បន្ថែមទៀត ទៅ​លើ​ផែនការ​គ្រប់គ្រង​សំរាម ការ​វេច​ខ្ចប់ ការ​ទុកដាក់ ក្នុង​កម្រិត​ណាមួយ​ដែល​អាច​ទទួលយកបាន​រវាង​ភាគី​ទាំង​២ និង​ការ​យក​កម្រៃ ។ សូមឲ្យ​មាន​ការតាមដា​ន ត្រួតពិនិត្យ ក្នុង​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ។
​ទី​៤ ៖ រដ្ឋបាល​ក្រុង​ស្រុក​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ សង្កាត់ ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ អំពី​ការរៀបចំ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ទៅ​តាម​ទីកន្លែង​ដែល​បាន​កំណត់ ។​

​ជាមួយគ្នា​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ស្នើរ​ឲ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ចាម ជម្រុញ​ដោះស្រាយ​បញ្ហា​ទីលាន​ចាក់​សម្រាម នៅ​ស្រុក​ស្រី​សន្ធរ ដោយ​ធ្វើ​ការសិក្សា​វាយតម្លៃ​បច្ចេកទេស​ឲ្យបាន​ច្បាស់លាស់ ដើម្បី​លើក​យោបល់​ដាក់​ទៅ​ក្រសួង​បរិស្ថាន មាន​មូលដ្ឋាន​ក្នុង​ការសម្រេច​នៃ​ការរៀបចំ ៕

Filed in: ព័ត៌មានជាតិ