ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សម្តេច​តេជោ ហ៊ុន សែន ព្រមាន​ចាប់ខ្លួន ជន​ណា​ដែល​យក​បញ្ហា​កូវី​ដប​ង្ហោះ​លេងសើច​បំពុលបរិយាកាស ក្រោយ​ឃាត់ខ្លួន​អ្នកលេង Tik Tok ម្នាក់

​សម្តេច​តេជោ ហ៊ុន សែន ព្រមាន​ចាប់ខ្លួន ជន​ណា​ដែល​យក​បញ្ហា​កូវី​ដប​ង្ហោះ​លេងសើច​បំពុលបរិយាកាស ក្រោយ​ឃាត់ខ្លួន​អ្នកលេង Tik Tok ម្នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ព្រមាន​ចាប់ខ្លួន​ជន​ទាំងឡាយ ដែល​យក​បញ្ហា​កូវី​ដ​១៩ មក​បង្ហោះ​លេងសើច បំពុលបរិយាកាស តាម​បណ្តាញ​សង្គម ដែល​បាន​ធ្វើឱ្យ​សាធារណជន​មាន​ការភ័យខ្លាច​។​

​ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទើប​នឹង​ចាប់​ខ្លួន អ្នកលេង Tik Tok ម្នាក់ ដែល​យក​រូបភាព​អ្នក​ស្លាប់​នៅ​ខេត្ត​កោះកុង កាលពីពេល​កន្លង​ទៅ មក​បង្ហោះ​ជាថ្មី​ហើយ​បំភ្លៃ​ថា កម្ពុជា​មាន​អ្នក​ទើប​នឹង​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ ខណៈ​ដែល​រយៈពេល​ជិត​២​ខែ​មកនេះ នៅ​កម្ពុជា​ពុំ​មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ នោះទេ​។​

​ថ្លែង​ក្នុង​ពិធី​លែង​កូន​ត្រី និង​ត្រី​មេ​ពូជ​សរុប​ជាង ១​លាន​ក្បាល នៅក្នុង​អាង​ត្រពាំងថ្ម ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្តេច​តេជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់ ខ្ញុំ​សូម​ព្រមាន​ទុកជាមុន នរណា​ក៏​ដោយ ដែល​យក​បញ្ហា​កូវី​ដ ជា​បញ្ហា​លេងសើច បំពុល​បរិយាកាស​នឹង​ត្រូវ​បាន​ចាប់ខ្លួន អា​អូ​ខុង​នេះ​ចាប់ខ្លួន​ហើយ វ៉ៃខ្នោះ​បាត់ទៅហើយ​»​។​

​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​មានឈ្មោះ ហ៊ៅ អ៊ូ​ខុង ជា​សមាជិក​គណបក្ស​ភ្លើងទៀន រស់នៅ​ក្នុងភូមិ ជើង​អង ឃុំ​កណ្ដោលជ្រុំ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ជន​នេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ តាម​បណ្តឹង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បញ្ជូន​មកកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន បានស្នើ​ដល់​អង្គការក្រៅរដ្ឋាភិបាល អង្គការ​សិទ្ធិមនុស្ស កុំឱ្យ​ចាត់ទុកថា ករណី​បង្ហោះ​បំភ្លៃ​បែបនេះ ជា​សិទ្ធិ​បញ្ចេញ​មតិ​ឱ្យ​សោះ ក៏​ព្រោះតែ​ការ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​នេះ បាន​ធ្វើ​សាធារណជន​មាន​ការភិតភ័យ​។​

​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់បន្ថែម​ថា «​អា​នេះ​វា​នៅ​ត្បូងឃ្មុំ វា​យក​រឿង​នៅ​កោះកុង​ទៅ​បង្ហោះ ហើយ​ខាង​កោះកុង​គេ​បដិសេធ បើ​អ្នកឯង​មិន​ចង់​ជាប់​ខ្នោះ​ទេ​អ្នក​ឯង​កុំ​ធ្វើ​រឿង​អញ្ចឹង ព្រោះ​រឿង​នេះ​មិនមែន​រឿង​លេងសើច​ទេ ការធ្វើ​ឱ្យ​ភ័យខ្លាច​ក្នុងចំណោម​សាធារណជន មិនមែន​ជា​រឿង​បញ្ចេញមតិ​ទេ​»​។​

​សម្តេច​បាន​លើកឡើង​ថា ករណី​ដែល​បង្ហោះ​បំភ្លៃ​អំពី​ស្ថានភាព​កូវី​ដ​១៩ នឹង​ត្រូវ​ចាប់ខ្លួន​ទាំងអស់ ដោយ​បញ្ជាក់​ដូច្នេះ​ថា​៖ «​ផុស​១​ចាប់​១ ផុស​២​ចាប់​២ ព្រោះ​រឿង​នេះ​អត់​មាន​លេងសើច​ទេ យើង​អត់​មាន​អ្នកជំងឺ​សូម្បី​១​នាក់ នៅក្នុង​មន្ទីរពេទ្យ ហេតុអ្វី​បានជា​វា​យក​រូបភាព​ដែល​មនុស្ស​ស្លាប់​នៅ​កោះកុង​តាំង​ពី​ណា​ពីណី​មក​បង្ហោះ បើ​យើង​មិន​ចាប់​ទើប​មាន​ន័យ​ថា យើង​មិន​អនុវត្ត​ច្បាប់ មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ​»​។​

​សម្តេច​បាន​ចោទសួរ​ថា នៅលើ​ពិភពលោក​គឺ​នាំគ្នា​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ចុះ​ហេតុអ្វី​ក៏​កម្ពុជា ប្រឆាំង​មិន​បាន​។ សម្តេច​បាន​ចាត់ទុកថា ករណីនេះ​មិន​អាច​ទទួលយក​បាន​ទេ ហើយក៏​មិន​អាច​លើកលែង​ឱ្យ​បាន​ដែរ​។ សម្តេច​បាន​បញ្ជាក់ថា ករណី​ល្មើស​ដោយ​បង្ហាញ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ នឹង​មិន​រួច​ខ្លួន​ទេ បើ​ជន​នោះ​នៅក្នុង​ប្រទេស​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ មាន​រយៈពេល​ជិត​២​ខែ​មក​ហើយ ដែល​កម្ពុជា ពុំ​មាន​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ នោះឡើយ​។ បន្ទាប់​ពី​គ្មាន​អត្រា​ឆ្លង និង​ស្លាប់ រយៈពេល​៥២​ថ្ងៃ ជាប់ៗ​គ្នា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លងកូវី​ដ​១៩ ឡើងវិញ រយៈពេល​៣​ថ្ងៃនេះ ប៉ុន្តែ​ពុំ​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​នោះ​ឡើយ ហើយ​ករណី​ឆ្លង​ទាំងនេះ ត្រូវបាន​អនុញ្ញាត​ឱ្យ​ព្យាបាល​នៅតាម​ផ្ទះ​៕

Filed in: ព័ត៌មានជាតិ