ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ព្រលែង​កូន​ត្រី ក្នុង​ទិវា​មច្ឆជាតិ​១​កក្កដា នៅ​អាង​ត្រពាំងថ្ម ខេត្ត​បន្ទាយមានជ័យ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ព្រលែង​កូន​ត្រី ក្នុង​ទិវា​មច្ឆជាតិ​១​កក្កដា នៅ​អាង​ត្រពាំងថ្ម ខេត្ត​បន្ទាយមានជ័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក ថ្ងៃ​សុក្រ ៣​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​មច្ឆជាតិ ១​កក្កដា ឆ្នាំ​២០២២ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីតាំង​អាងទឹក ត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។​

​តាម​របាយការណ៍​របស់​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា កូន​ត្រី និង​ត្រី​មេ​ពូជ​ប្រមាណ ១​លាន​ក្បាល​ដែល​ត្រូវ​លែង​នា​ថ្ងៃ​នេះ​រួមមាន​៖ ប្រភេទ​ត្រី​ឆ្ពិន ត្រី​ព្រលូង ត្រី​កាហែ ត្រី​ប្រា និង​ត្រី​កន្ធរ រួម​ទាំង​ប្រភេទ​វា​រី​សត្វ​ជិត​ផុត​ពូជ​មានដូចជា​ត្រី​គល់រាំង អណ្តើក កន្ធា​យ និង​កង្កែប​ជាដើម​។ ក្រៅតែពី​លែង​កូន​ត្រី និង​ត្រី​មេ​ពូជ​ហើយ កម្មវិធី​នេះ​ក៏​មាន​ការលែង​កូន​បង្កង​ទឹកសាប​ជាថ្មី ប្រមាណ ២០​ម៉ឺន​ក្បាល​បន្ថែម​ទៀត​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ ដែល​បាន​អញ្ជើញ​មក​ព្រលែង​កូន​ត្រី និង​អបអ​សាទរ​ទិវា​មច្ឆជាតិ​១​កក្កដា​នាពេលនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា វត្តមាន​របស់​សម្តេច​នៅ​អាង​ត្រពាំងថ្ម​នាពេលនេះ គឺជា​វត្តមាន​លើ​ក​ទី​២​ហើយ ខណៈ​លើក​ទី​១ សម្តេច​តេជោ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​អាង​នេះ បន្ទាប់​ពី​ជួសជុល និង​កែលំអរ​រួចរាល់ កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០០៦​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការ​ព្រលែង​កូន​ត្រី និង​ត្រី​មេ​ពូជ​នា​ថ្ងៃនេះ គឺជា​រឿង​ល្អ​មួយ​សម្រាប់​បង្កើន​ផល​ត្រី​សម្រាប់​ប្រជាពលរដ្ឋ ហើយ​ការលែង​ត្រី​មិនមែន​ធ្វើ​តែ​ក្នុង​ទិវា​មច្ឆជាតិ​១​កក្កដា​នោះ​ទេ គឺ​អាច​ធ្វើ​រាល់​ថ្ងៃ អោយតែ​មាន​កន្លែង​ព្រលែង​(​ទឹក​) និង​មានពូជ​ត្រី​សម្រាប់​ព្រលែង​។ ការដាំ​កូនឈើ​ក៏​ដូចគ្នា​ដែរ មិនមែន​ធ្វើ​តែ​នៅក្នុង​រុក្ខ​ទិវា​៩​កក្កដា​នោះ​ទេ គឺ​អាច​ធ្វើ​បាន​រាល់ថ្ងៃ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​ក្រើនរំលឹក​ដល់​អភិបាលខេត្ត​ជុំវិញ​បឹង​ទន្លេសាប ទាំងអស់​ត្រូវ​អនុវត្ត​ន៍​ឱ្យបាន​ច្បាស់លាស់​លើ​ការ​កាត់​ឆ្វៀល​ដី​តំបន់​អភិរក្ស​នៅ​បឹង​ទន្លេសាប ជូន​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​យូរ​ឆ្នាំ​មកហើយ​នោះ តាម​អ្វី​ដេល​សម្តេច​បាន​ដាក់ចេញ​នូវ​បទបញ្ជា​កន្លងទៅនេះ​។ សម្តេច​តេជោ ក៏​ថ្លែង​នូវ​ការអំពាវនាវ​អោយ​ប្រជាពលរដ្ឋ​នៅ​បឹង​ទន្លេសាប កុំឱ្យ​មាន​ការកាប់​ទន្ទ្រាន​យក​ដី​អភិរក្ស​តំបន់​២ និង​៣​បន្តទៀត​។

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាស និង​ចេញ​បទបញ្ជា​ឱ្យ​អាជ្ញាធរ​មីន និង​វិស័យ​ឯកជន ក្នុង​ការដោះមីន​នៅ​ឃុំ​ប៉ោយចារ និង​តំបន់​អាង​ត្រពាំងថ្ម នេះ ដោយ​ត្រូវ​ដោះ​ឱ្យអស់​នៅ​ចុងឆ្នាំ​២០២២​នេះ និង​ត្រូវ​ប្រែក្លាយ​តំបន់​នេះ​ជា​តំបន់​ដែល​គ្មាន​មីន​តទៅទៀត​។ ជាមួយគ្នា​នោះ សម្តេច​តេជោ ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​រៀបចំ​ដាក់​គម្រោង​ជួសជុល​ស្ពាន​ដែល​ខូចខាត​កន្លងមក​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ នេះ ក្នុង​កញ្ចប់​ថវិកា​សម្រាប់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នៅ​ឆ្នាំ​២០២៣​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​កន្លង​ទៅ​ថ្មីៗ​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ក្នុង​ការគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការបោះឆ្នោត​ជ្រើសរើស​យក​សុខសន្តិភាព និង​ការអភិវឌ្ឍ​។ សម្តេច​តេជោក៏បាន​បង្ហាញ​ក្តីសង្ឃឹ​ម​ថា ប្រជា​ពលរដ្ឋ​នឹង​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត នៅ​ឆ្នាំ​២០២៣​ខាងមុខនេះ​។

​ព័ន្ធ​ទៅនឹង​ជំងឺ​កូវី​ដ​-១៩ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី​៣០ ខែមិថុនា ម្សិលមិញ កម្ពុជា​បន្ត​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩ ចំនួន​៣​ករណី​។ សម្តេច​តេជោ បន្ត​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជា​បន្ត​ទៀត ហើយ​សម្តេច​តេជោ​បញ្ជាក់ថា ទោះ​ចាក់​ដល់​ដូសទី​២០ ក៏ដោយ ក៏​រដ្ឋាភិបាល​មិន​យក​លុយ​ពី​ប្រជាជន​ខ្លួន​ដែរ​។​

​ទាក់ទង​នឹង​អ្នក​បំពុល​រឿងកូ​វីដ​-១៩ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា មាន​បុគ្គល​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ហើយ បន្ទាប់​ពី​បំពុល​ព័ត៌មាន​តាម Tik Tok ពាក់ព័ន្ធ​នឹង​ការ​លើ​ឡើង​ថា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩​នៅ​ខេត្ត​កោះកុង​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហាម​ដាច់ខាត​មិន​ឱ្យ​យក​ករណី​ជំងឺ​កូវី​ដ​-១៩ ទៅ​បំភ្លើស ឬ​លេងសើច​លើ​បណ្តាញ​សង្គម​នោះ​ឡើយ បើ​យក​ទៅ​លេងសើច ឬ​បំភ្លៃ​ការពិត គឺ​មិន​អាច​រួចខ្លួន​នោះឡើយ គឺ​ត្រូវតែ​អនុវត្ត​ច្បាប់​។​

​មុន​នឹង​បញ្ចប់ ជាមួយនឹង​ការ​អបអរសាទរ​ទិវា​មច្ឆជាតិ ១​កក្កដា ឆ្នាំ​២០២២ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស និង​ព្រលែង​កូន​ត្រី​ប្រមាណ​ជាង​១​លាន​ក្បាល​ចូលទៅ​ក្នុង​អាងទឹក​ត្រពាំងថ្ម​នា​ថ្ងៃនេះ ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង និង​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​មច្ឆជាតិ​ទាំងអស់គ្នា​អោយបាន​គង់វង្ស​៕

Filed in: ព័ត៌មានជាតិ