ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សមត្ថកិច្ច​កងរាជអាវុធហត្ថ បង្ក្រាប​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់

​សមត្ថកិច្ច​កងរាជអាវុធហត្ថ បង្ក្រាប​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​រតនគិរី ៖ នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២២ ដោយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​ចំនួន​១០​នាក់ ប្រេី​ប្រាស់​មធ្យោបាយ​រថយន្ត​១​គ្រឿង និង​ម៉ូតូ ៣​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ហៃ វណ្ណា​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​ករណី​ចែកចាយ រក្សាទុក​និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅក្នុង​ភូមិ​ជ័យជម្នះ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួន​មាន ៖
១-/​ឈ្មោះ អឿន មនោ​រម្យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជ័យជម្នះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​
២-/​ឈ្មោះ ឡិច សេង​ហ៊ុយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជ័យជម្នះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​
៣-/​ឈ្មោះ តឹង ទឹម (​ហៅ ធំ​)​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ខេត្ត​រតនគិរី​។​
៤-/​ឈ្មោះ ហេង សៀវ​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជ័យជម្នះ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​
៥-/​ឈ្មោះ ប៉ែន ស្រីមុំ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់ (​ធំ​.​តូច​)​ទម្ងន់ ៥៤.៤៥​ក្រាម​, ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​, ម៉ូតូ​១​គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង​, អត្តសញ្ញាណប័ណ្ណ ១​សន្លឹក​, បណ្ណ​បើកបរ​១​សន្លឹក​, កាត​វី​ង ១​សន្លឹក​, ប្រាក់​រៀល​ចំនួន​៥.០០០​រៀល​។​

​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ