ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ចាប់ខ្លួន​ជំនួយការ​ផ្ទាល់​ឧកញ៉ា​ម្នាក់ ពាក់ព័ន្ធ​រឿង​លុយ​ជាង​២១​ម៉ឺន​ដុល្លារ​!

​ចាប់ខ្លួន​ជំនួយការ​ផ្ទាល់​ឧកញ៉ា​ម្នាក់ ពាក់ព័ន្ធ​រឿង​លុយ​ជាង​២១​ម៉ឺន​ដុល្លារ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ នេះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជំនួយការ​ផ្ទាល់​ឧកញ៉ា​ម្នាក់ បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ពីបទ​.​រំ​លោ​.​ភលើ​ទំនុកចិត្ត និង​ឆ​បោ​.​កលើ​ទឹកប្រាក់​ប្រមាណ​ជាង​២១​ម៉ឺន​ដុល្លារ​អាមេរិក ។​

​ជំនួយការ​ឧកញ៉ា​រូបនោះ មានឈ្មោះ យឹ​ង សារ៉ាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ។ ហើយ​ទាក់ទិន​នឹង​ការឃាត់ខ្លួន​ជំនួយការ​ឧកញ៉ា​បញ្ជូនទៅ​តុលាការ​នោះ ត្រូវបាន​សមត្ថកិច្ច​បង្ហើប​ឲ្យដឹងថា នៅក្នុង​អំឡុង​ឆ្នាំ​២០២១ ដើមបណ្តឹង​បាន​បើក​ក្រុមហ៊ុន​មួយ ដោយ​តម្រូវ​ឲ្យឈ្មោះ យឹ​ង សារ៉ាត់ ដែល​ជា​ជំនួយការ​ឧកញ៉ា ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់ ដើម្បីឲ្យ​ចូល​បម្រើ​ការងារ​តាម​ផ្នែក​តាម​ជំនាញ​ដែល​ក្រុមហ៊ុន​ត្រូវការ ។ បន្ទាប់​ឈ្មោះ យឹ​ង សា​រ៉ា​ត ក៏​បាន​ជ្រើស​ស​បុគ្គលិក​បាន​មួយចំនួន​ឲ្យចូល​ធ្វើកា​រងារ​ពិតប្រាកដ និង​បើក​ប្រាក់ខែ​តាម​ការកំណត់ ។​

​ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុន​បាន​រកឃើញ​ការដឹកនាំ និង​ការគ្រប់គ្រង ចាត់ចែង លើ​បុគ្គលិក ដោយ​មាន​ភាពអនាធិបតេយ្យ​របស់​ឈ្មោះ យឹ​ង សារ៉ាត់ ធ្វើ​របាយការណ៍​មិន​ត្រឹមត្រូវ ភូតកុហក​ក្រុមហ៊ុន ជា​ពិសេស​មាន​បុគ្គលិក (​ខ្មោច​) ដូចជា តៃ​កុឡាន ព្រូឡាន ឈ្មោះ​ខ្លះ​ឈប់ ខ្លះ​មិន​ចូលធ្វើការ នៅ​តែ​បើក​ប្រាក់ខែ​ពី​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន​ត្រូវបាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ឲ្យទៅ​ឈ្មោះ យឹ​ង សារ៉ាត់ សម្រាប់​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​នោះ ។​

​ទីបំផុត​នៅ​ពេល​គណនេយ្យ​ក្រុមហ៊ុន​បិទ​បញ្ជីចំណូល​ចំណាយ​ប្រចាំខែ ដើម្បី​រាយការណ៍​ជូន​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន ទើប​ដឹង​ពី​ការបាត់បង់​ថវិកា​នោះ លុះ​ពេល​ស្រាវជ្រាវ​ទៅ​ក៏​ធ្លាក់​លើ​ជំនួយការ​ឧកញ៉ា ជា​អ្នក​កិប​កេង និង​ធ្វើឲ្យ​បាត់បង់​ប្រាក់ តាម​រូបភាព​ជ្រើសរើស​បុគ្គលិក​ខ្មោច ដែល​ម្ចាស់​ក្រុមហ៊ុន​ទុកចិត្ត​ជំនួយការ មិន​បាន​តា​មដាន​ឲ្យ​ដិតដល់ ។​

​តែ​បើ​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​វិញ​បាន​ឱ្យដឹងថា ការចោទប្រកាន់​ខាងលើ​នេះ គឺ​មិន​ពិត​ទេ ខ្លួន​ត្រូវបាន​ឧកញ៉ា ចាត់តាំង​ឲ្យធ្វើ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ការជ្រើសរើស និង​គ្រប់គ្រង​បុគ្គលិក​មុន​ចូល​បម្រើ​ការងារ គឺ​សុទ្ធតែ​ឆ្លងកាត់​ការសម្ភាសន៍​ជាមួយ​ក្រុមប្រឹក្សាភិបាល និង​ធនធានមនុស្ស​របស់​ក្រុមហ៊ុន រួច​បញ្ជូន​ទៅ​ឧកញ៉ា​ថៅកែ​ក្រុមហ៊ុន​ពិនិត្យ​សម្រេច ដើម្បី​មាន​ឈ្មោះ​សម្រាប់​បើក​ប្រាក់ខែ និង​មិន​ធ្វើ​អ្វី​តាម​ចិត្ត​ទេ ។​

​តែ​យ៉ាងណាក្តី សំណុំរឿង​ខាងលើនេះ បាន​និង​កំពុង​ស្ថិតនៅ​ដំណាក់កាល​ស្ថាប័ន​អយ្យការ​បើក​ការ​ស៊ើបសួរ ដើម្បី​រក​បទល្មើស និង​ចោទប្រកាន់​ជា​ផ្លូវការ​ចាត់ រួច​ចាត់​បញ្ជូន​ទៅ​ខាង​ចៅ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ ៕​សហការី​

Filed in: ព័ត៌មានជាតិ