ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ធ្វើ​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី លួច ម៉ូតូ​!

លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ធ្វើ​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី លួច ម៉ូតូ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ កម្លាំង​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ បញ្ធូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​(​ម៉ូតូ​)​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ឆ្នាំ​២០២២​នេះហើយ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានឱ្យដឹងថា មាន​ករណី​លួច​(​ម៉ូតូ​)១​គ្រឿង​កាលពី​វេលា​ម៉ោង​០២ និង​៤៦​នាទី ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​បុរី​ស៊ី​ធី ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងទៀតថា ដោយយោង​តាម​សំណុំរឿង​លេខ​៥២ ចុះ​ថ្ងៃ​ទី ១៧ ខែមិថុនា ឆ្នាំ​២០២២ របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​(​ដើមបណ្តឹង​ឈ្មោះ Derick (​ឌេ​រិក​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្ដម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សឹង្ហ ចំណាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែលជា​អ្នក​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ ម៉ាក​Suziki Raider ពណ៍​ខៀវ លាយ​ខ្មៅ របស់​ជន​រង គ្រោះ​ឈ្មោះ Derick ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើ​ការសួរនាំ និង​ចំណាត់ការ​តាម​នីតិវិធី ។

​ជនសង្ស័យ​រូបនេះ​ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច បាន​ឆ្លើយ​សារភាពថា ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក Suzik Raider ពណ៍​ខៀវ លាយ​ខ្មៅ របស់​ជនរងគ្រោះ​ឈ្មោះ Derick (​ឌេ​រិក​) នោះ​ទេ​ចំពោះ​ម៉ូតូ​Suziki Raider ដែល​ខ្លួន​បាន​ជិះ គឺ​ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ អាយុ​ប្រហែល ២៦​ឆ្នាំ ដោយ​រូបគេ​បាន​យក​ម៉ូតូ Suziki Raider ពណ៌​ខៀវ លាយ​ខ្មៅ មក​លក់​ឱ្យ​ខ្លួន​ក្នុង​តម្លៃ ៣៦,០០០B(​បី​ម៉ឺន​ប្រាំមួយ​ពាន់​) បាត ដោយ​ខ្លួន​ទើបតែ​លេង​ហ្គេម​បាញ់​ត្រី​ឈ្នះ​ផង ខ្លួន​ក៏​បាន​ទិញ​យក​ម៉ូតូ​ខាងលើ​តែម្ដង ក្នុងការ ទិញ​ម៉ូតូ​នេះ ខ្លួន​ក៏​បាន​ដឹង​ដែរ​ថា ម៉ូតូ​ខាងលើ​នេះ គឺ​បុរស​មិន​ស្គាល់​ឈ្មោះ​ខាងលើ បានធ្វើ​សកម្មភាព​លួច​ពី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ តែ​ខ្លួន​មិន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​បាន​ដឹង​នោះ​ទេ គឺ​ខ្លួន​នៅតែ​បន្ត​ជិះ​ម៉ូតូ​នោះ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។

​ចំពោះ​ម៉ូតូ SUZIKI RAIDER ពណ៌​ខៀវ ខ្មៅ ផលិត​ឆ្នាំ​២០២១ គ្មាន​ស្លាក​លេខ ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ប្រគល់ឱ្យ​ទៅ​ម្ចាស់​ដើម​វិញ​ហើយ ចំណែក​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​បន្ត ចំណែក​ជន​មិន​ស្គាល់​មុខ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ។

​លោករ​វ​សេនីយ៍​ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេី​ស បានឲ្យដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេី​ស បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត បន្ទាយមានជ័យ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ