ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ប៉ូលិស​ខេត្ត​បាត់ដំបង ចាប់​អ្នក​លក់​បារី​អេឡិចត្រូនិក តាម​ហ្វេ​សប៊ុក មក​សាកសួរ និង​ធ្វើ​កិច្ចសន្យា​!

​ប៉ូលិស​ខេត្ត​បាត់ដំបង ចាប់​អ្នក​លក់​បារី​អេឡិចត្រូនិក តាម​ហ្វេ​សប៊ុក មក​សាកសួរ និង​ធ្វើ​កិច្ចសន្យា​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ ប៉ូលិស​ខេត្ត​បាត់បង បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែ​មិថុនា​នេះ​ថា ម្ចាស់​គណនី ហ្វេ​សប៊ុក​ឈ្មោះ An Nich ដែល​បាន​ផ្សព្វផ្សាយ​លក់​ផលិតផល​បារី​អេឡិចត្រូនិក អេច​ឈ៍ ធី ភី (HTPs)​ត្រូវបាន​ប៉ូលិស ហៅ​មក​សាកសួរ និង​ធ្វើ​កិច្ចសន្យា ព្រមទាំង​ដកហូត​បារី​អេឡិចត្រូនិក និង​ទឹក​ថ្នាំ មុន​នឹង​អនុញ្ញាត​ឱ្យ​វិលត្រឡប់​ទៅ​វ​ផ្ទះ​វិញ​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានប្រកាសថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ កន្លងទៅនេះ បានកត់សម្គាល់​ឃើញ​ថា ម្ចាស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ An Nich បាន​បង្ហោះ​ខ្លឹមសារ និង​រូបភាព​ពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​បារី​អេឡិចត្រូនិក​អេច​ឈ៍ ធី ភី​(HTPs) ដែល​បញ្ហា​នេះ បានធ្វើឱ្យ​មហាជន​ទូទៅ ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម លើកឡើង​នូវ​មតិយោបល់​រិះគន់​ចំពោះ​សកម្មភាព​ខាងលើ ថា​បាន​នាំ​ពង្វក់​ដល់​ស្មារតី​របស់​យុវជន​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លើកឡើងថា នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ សមត្ថកិច្ច​នគរបាល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ស្វែងរក​ឃើញ​ម្ចាស់​គណនី​ខាងលើ ហើយ​បាន​នាំមក​ធ្វើ​ការសាកសួរ​បំភ្លឺ ចំពោះ​ការផ្សព្វផ្សាយ​លក់​បារី​អេឡិចត្រូនិក នៅក្នុង​គណនី​ហ្វេ​សប៊ុក​របស់​ខ្លួន​កន្លងមក​។ ក្នុងនោះ សមត្ថកិច្ច បាន​រកឃើញ​៖ -​ក្បាល​បឺត​បារី​អេឡិចត្រូនិក (Vab) ចំនួន ០៤​ដើម (០២​ប្រអប់​) និង​ទឹក​សម្រាប់​បញ្ចូល ទៅក្នុង​បារី​អេឡិចត្រូនិក (​ទឹក​Vab) ចំនួន ០៤​ដប​។​

​សេចក្តីប្រកាស បន្តថា ក្រោយ​បញ្ចប់​ការសាកសួរ និង​ស្រប​តាម​អនុសាសន៍​របស់​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង សមត្ថកិច្ច​នគរបាល បាន​ធ្វើ​កិច្ចសន្យា ជាមួយ​ម្ចាស់​គណនី​ខាងលើ ដោយ​ឱ្យ​គាត់​បញ្ឈប់​នូវ​សកម្មភាព​ដូច​ពេលកន្លងមក (​ដោយ​ដក​រក្សាទុក​សម្ភារៈ​ខាងលើ​) រួច​អនុញ្ញាតឱ្យ​គាត់​វិល​ទៅ​លំនៅដ្ឋាន​វិញ ត្បិត​ករណីនេះ មិនទាន់​មាន​អំពើ​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ ដែល​នាំ​ទៅដល់​ការអនុវត្ត​ទោស​បាន​នៅឡើយ​ទេ​។​

​ទោះបីជា​បែប​នេះ​ក្តី ក្នុងនាម​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​និង​ការចូលរួម​សហការ​ផ្តល់​ព័ត៌មាន មក​សមត្ថកិច្ច​នគរ​បាល ដែល​មតិយោបល់ ឬ​ព័ត៌មាន ដែល​មហាជន បាន​ផ្តល់​ជូន​មក​នោះ សមត្ថកិច្ច​នគរបាល​ពុំ​បាន​ព្រងើយ​កន្តេី​យ ឬ​មិន​យកចិត្តទុកដាក់​អនុវត្ត​នោះទេ​។​

​ជាមួយ​នេះ​ក៏ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានប្រកាស អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ប្អូនៗ ជា​យុវវ័យ សូម​កុំ​ប្រើប្រាស់​នូវ​ប្រភេទ​បារី​អេឡិចត្រូនិក​ទាំងនេះ ព្រោះ​វា​បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ឬ​រហូត​បាត់បង់​ជីវិត​ទៀតផង​៕

Filed in: ព័ត៌មានជាតិ