ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អរគុណ​ដល់​ពលរដ្ឋ ខេត្ត​ស្វាយរៀង ដែល​បាន​ផ្តល់​យុត្តិធម៌ ជឿទុកចិត្ត និង​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន រហូត​ទទួលបាន​ជ័យជម្នះ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អរគុណ​ដល់​ពលរដ្ឋ ខេត្ត​ស្វាយរៀង ដែល​បាន​ផ្តល់​យុត្តិធម៌ ជឿទុកចិត្ត និង​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន រហូត​ទទួលបាន​ជ័យជម្នះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រជុំ​បូក​សរុប​វាយតម្លៃ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ឯ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃអាទិត្យ ១២​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ក្នុងនាម​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់​ក្នុង​មូលដ្ឋាន​ខេត្ត ក្រុង ឃុំ សង្កាត់ និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​ស្វាយរៀង ដែល​កន្លងមក​បាន​ស​ហ​ការ​គ្នា​យ៉ាង​ល្អ ដោយ​បាន​ខិតខំ​យក​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ធនធាន​ផ្ទាល់ខ្លួន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​ខេត្ត​ឱ្យមាន​ការរីកចម្រើន​។​

​បន្ថែម​លើស​ពីនេះ លោកជំទាវ​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ៨០ ឃុំ សង្កាត់ នៃ​ខេត្ត​ស្វាយរៀង ដែល​បាន​ផ្តល់​យុត្តិធម៌ ជឿទុកចិត្ត និង​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កាលពី​ថ្ងៃ​ទី ០៥ ខែមិថុនា ឆ្នា​២០២២ កន្លងទៅនេះ​។​

​លោកជំទាវ​ក៏បាន ថ្លែង​នូវ​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ថ្នាក់ និង​ក្រុមការងារ​ចុះជួយ​ក្រុង ស្រុក នៃ​ខេត្ត​ស្វាយរៀង ដែល​បាន​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ខិតខំ​បំពេញ​ការងារ​ដោយ​ឆន្ទៈ​មុះមុត ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​នាំឱ្យ​ប្រជាពលរដ្ឋ មាន​ការជឿជាក់​លើ​ការដឹកនាំ​របស់​គណបក្ស រហូត​នាំមក​នូវ​ភាពជោគជ័យ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ជាមួយគ្នានេះ លោកជំទាវ​បាន​ធ្វើការ​បូក​សរុប​វាយតម្លៃ​អំពី​ចំណុច​ខ្លាំង និង​ចំណុចខ្សោយ ព្រមទាំង​ដាក់​ចេញ​នូវ​ទិសដៅ​អនុវត្ត​បន្ត​មួយ​ចំនួន​ដល់​គណបក្ស​ទូទាំង​ខេត្ត ដើម្បី​ឈាន​ឆ្ពោះ​ទៅកាន់​ការងារ​បោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០២៣ នា​ពេល​ខាង​មុខ​ឱ្យ​កាន់តែ​ទទួល​ជោគជ័យ​បន្ថែមទៀត ។​

​លោកជំទាវ​កិត្តិ​ស​ង្គ​បណ្ឌិត បានបញ្ជាក់​ថា លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណ​តិទី​៥ នេះ គឺជា​សក្ខីភាព​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ប្រកប​ដោយ​ការជឿទុកចិត្ត គោរព ស្រឡាញ់ និង​ផ្ញើរ​ជោគវាសនា​របស់​ខ្លួន​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ការពារ​ថែរក្សា​សុខសន្តិភាព និង​នាំមក​នូវ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​

​លោកជំទាវ​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ៨០ ឃុំ សង្កាត់ នៃ​ខេត្ត​ស្វាយរៀង ដែល​បាន​ផ្តល់​យុត្តិធម៌ ជឿទុកចិត្ត និង​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កាលពី​ថ្ងៃ​ទី ០៥ ខែមិថុនា ឆ្នា​២០២២ កន្លងទៅនេះ ។​

​បន្ថែម​ពី​នេះ លោកជំទាវ​បាន​បាន​គូសបញ្ជាក់ថា «​ទន្ទឹម​នឹង​ជ័យជំនះ​នេះ យើង​ទាំងអស់គ្នា​ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត​ទ្វេរ​ដង និង​រួម​គ្នា​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត តាមរយៈ ការប្រព្រឹត្ត​នូវ​ធ្វើ​អំពើ​ល្អ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន បន្ត​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា និង​គ្រប់​បញ្ហា​នៃ​ការលំបាក​ជូន​ប្រជាពលរដ្ឋ ការផ្ដល់សេវា​គាំពារ​សុខមាលភាព​ជូន​ប្រជាជន រួមគ្នា​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ ដោយ​ធ្វើ​យ៉ាងណា​បញ្ចៀស​ឱ្យបាន​នូវ​ការ​ថ្នាំងថ្នាក់​របស់​ប្រជាជន​មក​លើ​អាជ្ញាធរ​មូលដ្ឋាន​របស់​យើង​។​

​សូមបញ្ជាក់​ថា​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី ៥ ឆ្នាំ​២០២២ នេះ ខេត្ត​ស្វាយរៀង​ទទួលបាន​៖
* ប្រជាជន​មាន​ឈ្មោះ​ក្នុង​បញ្ជី សរុប ៣៩១.៦២២​នាក់ បាន​មក​បោះឆ្នោត សរុប ៖ ៣៣៤.៣៧៧​នាក់ ស្មើនឹង ៨៥.៣៨%
* សម្លេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ២៤៥.១៦៤​សម្លេង ទទួលបាន​អាសនៈ ៤១៨​អាសនៈ ស្មើនឹង ៨០.៦៩%
* បាន​ទទួល​ជាំ​មេឃុំ ចៅសង្កាត់ ៨០​ឃុំ សង្កាត់ ទូទាំង​ខេត្ត​
*​បាន​ទទួល​ជា​ជំទប់​ទី ១ ចៅសង្កាត់រង​ទី ១ ទាំង ៨០​ឃុំ សង្កាត់​
*​បាន​ទទួល​ជា​ជំទប់​ទី ២ ចៅសង្កាត់រង​ទី ២ ចំនួន ១៤ ឃុំ សង្កាត់​
* ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដាច់​ចំនួន​១៤ ឃុំ​/​សង្កាត់ រួមមាន ៖ ឃុំ​បន្ទាយ​ក្រាំង ឃុំ​ព្រះ​ពន្លា​ឃុំ​ព្រៃធំ ឃុំ​រាជមន្ទីរ ឃុំ​សំ​យ៉ោង ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ឃុំ​សង្កែ ស្រុក​រំដួល ឃុំ​អំពិល និង​ឃុំ​ត្រស់​ស្រុក​រមាស​ហែក ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប សង្កាត់​ស្វាយ​តឿ សង្កាត់​ព្រៃ​ឆ្លាក់ សង្កាត់​គយ​ត្របែក និង​សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង​៕

Filed in: ព័ត៌មានជាតិ