ទាន់ហេតុការណ៍
អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

​កម្លាំង​នគរបាល​ស្រុក​ប​វេល បង្ក្រាប​ល្បែងស៊ីសង​មួយ​កន្លែង​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៩​នាក់​!

​កម្លាំង​នគរបាល​ស្រុក​ប​វេល បង្ក្រាប​ល្បែងស៊ីសង​មួយ​កន្លែង​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៩​នាក់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បាត់ដំបង​៖ មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​សរុប​ចំនួន ០៩​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ប​វេល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​សាកសួ​រ ក្រោយ​ធ្វើការ​បង្ក្រាប​ក្នុងករណី​លេង​ល្បែងស៊ីសង​ខុសច្បាប់​។ នេះ​បេ​ី​យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២​។​

​របាយការណ៍​ដដែល បន្តថា លោក​វរសេនីយ៍ឯក សុខ សារិន អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ម្សិលមិញ​នេះ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ល្បែងស៊ីសង​(​អាប៉ោង​)​ចំនួន​០១​ករណី នៅ​ចំណុច​ក្រុមទី​១៨​ភូមិ​សួន​ស្លា ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​នាក់ លែង​ល្បែង​ចំនួន​០៩ នាក់​និង​ដកហូត​បាន​៖
-​ម៉ូតូ​ចំនួន​០៣​គ្រឿង​
-​កម្រាល​បាញ់អាប៉ោង​ចំនួន​០១
-​ចាន​បាញ់អាប៉ោង​ចំនួន​០១
-​គម្រប​ចាន​អាប៉ោង​ចំនួន​០១​។​
​បច្ចុប្បន្ន​នគរបាល​ស្រុក កំពុង​កសាង​សំណុំរឿង​បញ្ជូន មក​ការិយាល័យ​ជំនាញ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ