ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អនុសាខា​កាកបាទ​ក្រហម ខណ្ឌមានជ័យ ផ្តល់​អង្ករ​ជូន​ដល់​សង្កាត់​ទាំង​៧ កម្លាំង​សណ្តាប់ធ្នាប់ រួម​ទាំង​បុគ្គលិក​អនាម័យ​

អនុសាខា​កាកបាទ​ក្រហម ខណ្ឌមានជ័យ ផ្តល់​អង្ករ​ជូន​ដល់​សង្កាត់​ទាំង​៧ កម្លាំង​សណ្តាប់ធ្នាប់ រួម​ទាំង​បុគ្គលិក​អនាម័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង ១៤ : ​៣០ នាទី​រសៀល ថ្ងៃ​សុក្រ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​និង​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទ​ក្រហម ខណ្ឌមានជ័យ បាន​អញ្ជើញ​សំណេះសំណាល និង បាន​ផ្តល់​អង្ករ ដល់​សង្កាត់​ទាំង​៧ សណ្តាប់ធ្នាប់​ខណ្ឌ និង បុគ្គលិក​អនាម័យ​ខណ្ឌ​ចំនួន​៥​តោន​ស្មើ​និង​២១៨​បាវ​។​

​នា​ឱកាស​នោះ​ដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី ឯកឩត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា ប្រធាន​កាកបាទក្រហម​រាជធានី​ភ្នំពេញ ជា​ពិសេស​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ប្រធាន​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​យេ​ី​ង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ជនរងគ្រោះ និង ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ អ្វី​ទាំងអស់ ពោល​ទីណា​មាន​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​ជាប់​ជានិច្ច​។​

​បន្ទាប់មក លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា​កាកបាទ​ក្រហម ខណ្ឌមានជ័យ សូម​ឲ្យ​សង្កាត់​ទាំង​៧ រួម​ទាំង​កម្លាំង សណ្តាប់ធ្នាប់​ខណ្ឌ ចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន យកចិត្តទុកដាក់​ពី​សុខភាព ត្រូវ​មាន​អនាម័យ ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ជៀសវាង​កុំអោយ​ឆ្លង​ជម្ងឺ​អាសន្នរោគ​ផ្សេងៗ ព្រោះថា​នេះ​ជា​រដូវ​ធ្លាក់ភ្លៀង ម្យ៉ាងវិញទៀត លោក​ប្រធាន​អនុសាខា​កាកបាទ​ក្រហម​ខណ្ឌមានជ័យ បាន​បន្ត​ទៀត​ដែរ​ថា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ យើង​បាន​រង​ផលប៉ះពាល់​នូវ​ជំនន់​ទឹកភ្លៀង​តាម​បណ្តា​សង្កាត់​មួយចំនួន បណ្ត​ល​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​មាន​ការលិចលង់ និង ជួប​នូវ​ជីវភាព​ខ្វះខាត ដូច្នេះ អង្ករ​ដែល​ផ្តល់ជូន​សង្កាត់​ទាំង​៧ នា​ថ្ងៃនេះ សូម​សង្កាត់​យក​ទៅ​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ចាស់ជរា​គ្មាន​ទីពឹង ប្រជាពលរដ្ឋ​រងគ្រោះ និង ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ទៅ​តាម​សង្កាត់​រៀងៗ​ខ្លួន​។​

​ក្នុង​ការ​ផ្តល់​អង្ករ​នេះដែរ ក្នុង​មួយ​សង្កាត់​ទទួលបាន​អង្ករ ២៥ បាវ សរុប ១៧៥ បាវ សណ្តាប់ធ្នាប់​ខណ្ឌ ៥០ នាក់ ក្នុង​ម្នាក់ ០១ បាវ សរុប ៥០ បាវ អនាម័យ​ខណ្ឌ ០៣ នាក់ ក្នុង​មួយ​នាក់ ០១ បាវ សរុប ០៣ បាវ សរុប​រួម ២១៨ បាវ ស្មើ​និង ៥,៤៥០ គី​ឡូ​៕

Filed in: ព័ត៌មានជាតិ