ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សាលាដំបូង​ខេត្តកំពង់ធំ សម្រេច​ឲ្យ​លោក ឌុ​ក សារ៉ុម នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​

​សាលាដំបូង​ខេត្តកំពង់ធំ សម្រេច​ឲ្យ​លោក ឌុ​ក សារ៉ុម នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក សុខ ឧត្តម ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ចេញ​សាលក្រម​សម្រេច​ឲ្យ​បេក្ខជន​មេឃុំ​ចំណា​លើ ស្រុក​ស្ទោង មកពី​គណបក្ស​ភ្លើងទៀន នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា​ម្សិលមិញ ពាក់ព័ន្ធ​បទល្មើស​ប្លន់ កាលពី​២០​ឆ្នាំមុន​។​

​ក្នុង​សាលក្រម​បានបញ្ជាក់​ថា «​មិន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លើ​ជនជាប់ចោទ​ឈ្មោះ ឌុ​ក សារ៉ុម ហៅ ញឹម សារ៉ុម ហៅ ឌុប វ៉ាន់ ហៅ ឌុប រ៉ុម ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​១៩៧០ សញ្ជាតិ​ខ្មែរ (​សវ​តា​ជាតិ​ខាងលើ​) ពី​បទ​អំពើ​ប្លន់ ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ជ័រ ឃុំ​ចំណា​រលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០០២ តាម​មាត្រា​៦ នៃ ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស នៃ​បទឧក្រិដ្ឋ​។ សាលក្រម​នេះ​ជំនុំជម្រះ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២ ចំពោះ​មុខ​ជនជាប់ចោទ​ទុក​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ក្នុង​កំណត់​ច្បាប់​»​។​

​ជាមួយគ្នានេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយទៀត​ផងដែរ ពាក់ព័ន្ធ​នីតិវិធី​នៃ​សវនាការ និង​ការចាប់ខ្លួន​លោក ញឹម សារ៉ុម ដែល​ជា​មេឃុំ​ទើប​ជាប់​ឆ្នោត តាម​ដីកា​បង្គាប់​ឲ្យ ចាប់ខ្លួន​លេខ ១៣៣ ដ​.​ច​/២០១២ ចុះ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១២ របស់​សាលាដំបូង​ខេត្ត​កំពង់ធំ ពីបទ «​ប្លន់​»​។​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ សូម​ធ្វើការ​ជម្រាប​ជូន​សាធារណជន​នូវ​នីតិវិធី​ក្នុង​ការអនុវត្ត​ផ្លូវច្បាប់​ពាក់ព័ន្ធ​លើ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុ​ក សារ៉ុម ហៅ ឌុប រ៉ុម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ដូចខាងក្រោម​៖
១៖ ឈោះ្ម ញឹម សារ៉ុម ហៅ ឌុ​ក សារ៉ុម ហៅ ឌុប រ៉ុម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ប្លន់​» និង ផ្តន្ទាទោស​តាម​រយៈ​សាលក្រម​កំបាំងមុខ លេខ ០៧ «​ង​» ចុះ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៤ របស់​សាលាដំបូង​ខេត្ត​កំពង់ធំ ដោយ​ដាក់​ពន្ធនាគារ​កំណត់ ០៥ (​ប្រាំ​) ឆ្នាំ ពីបទ «​ប្លន់​» និង​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លើ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុ​ក សារ៉ុម ហៅ ឌុប រ៉ុម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ខណៈ​ដែល​ឈ្មោះ ញឹម សារ៉ុម ហៅ ឌុ​ក សារ៉ុម ហៅ ឌុប រ៉ុម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អវត្តមាន​នៅ​គ្រប់​ដំណាក់កាល​នៃ​កិច្ច​នីតិវិធី​របស់​តុលាការ​នា​ពេល​មក​។​
២៖ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១៣៣ ដ​.​ច​/២០១២ ចុះ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១២ របស់​សាលាដំបូង​ខេត្ត​កំពង់ធំ លើ​ឈ្មោះ ញឹម សារ៉ុម ហៅ ឌុ​ក សារ៉ុម ហៅ ឌុប រ៉ុម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង ត្រូវបាន​យក​មក​បង្ហាញខ្លួន​នៅ​ចំពោះមុខ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ ដើម្បី​ធ្វើការ​ជូនដំណឹង​អំពី​សាលក្រម​កំបាំងមុខ លេខ ០៧ «​ង​» ចុះ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៤ របស់​សាលាដំបូង​ខេត្ត​កំពង់ធំ ស្រប​តាម​នីតិវិធី​ច្បាប់​។​
៣៖ នៅ​ចំពោះមុខ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុ​ក សារ៉ុម ហៅ ឌុប រ៉ុម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ បាន​ធ្វើ​ការសុំ​ប្តឹង​ទាស់​នឹង​សាលក្រម​កំបាំងមុខ លេខ ០៧ «​ង​» ចុះ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៤ របស់​សាលាដំបូង​ខេត្ត​កំពង់ធំ និង ស្នើសុំ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​។​
៤៖ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ សាលាដំបូង​ខេត្តកំពង់ធំ បាន​បើក​សវនាការ​ជា​សាធារណៈ​ដើម្បី​ជំនុំជម្រះ មុន​អង្គសេចក្តី​លើ​ការស្នើសុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​របស់ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុ​ក សារ៉ុម ហៅ ឌុប រ៉ុម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ហើយ​សាលាដំបូង​ខេត្ត​កំពង់ធំ បានសម្រេច​ឲ្យឈ្មោះ ញឹម សារ៉ុម ហៅ ឌុប សារ៉ុម ហៅ ឌុប រ៉ុម នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​៕

Filed in: ព័ត៌មានជាតិ