ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ចប់​អាណត្តិ​ការងារ​

​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ចប់​អាណត្តិ​ការងារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២​នេះ បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​ពិភព​អ៊ីស្លាម​រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បន្ត​ជួបពិភាក្សា​ការងារ​ជា​បន្ត​ទៀត​ជាមួយ​ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម Christian Berger បាន មានប្រសាសន៍​ជម្រាប​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា​
​ឯកឧត្តម​ពិត​ជា​រីករាយ​ដែល​បាន​មក​បំពេញបេសកកម្ម​ការងារ​រយៈពេល​ប្រមាណ​ជា ៣​ឆ្នាំ​កន្លងមកនេះ នៅក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បាន​បន្ត​ជម្រាបជូន​សម្ដេច​តេ​ជោថា ក្នុង​បេសកកម្ម​ការងារ​របស់​ឯកឧត្តម​នា​រយៈពេល​កន្លងមកនេះ ឯកឧត្តម​បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ទំនាក់ទំនង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា ទោះបី​មាន​ឧបសគ្គ​ដោយ​ជំងឺ​កូវី​ដ​-១៩​យ៉ាងណាក្តី តែ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា និង​អាល្លឺម៉ង់​មាន​ការរីកចម្រើន​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ប្រឹងប្រែង​អស់​កម្លាំងកាយ​ចិត្ត​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា និង​អាល្លឺម៉ង់ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​គួរ​ឱ្យ​កត់សម្គាល់​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​ឱ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការងារ​បន្តរ​បស់​ឯកឧត្តម​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ