ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោកជំទាវ​បាន ស្រីមុំ ផ្តល់​ម៉ូតូ​អគ្គិសនី​ដល់​ជនពិការ ដែល​ដើរ​រើស​អេ​ចាយ​ចិញ្ចឹមជីវិត​

​លោកជំទាវ​បាន ស្រីមុំ ផ្តល់​ម៉ូតូ​អគ្គិសនី​ដល់​ជនពិការ ដែល​ដើរ​រើស​អេ​ចាយ​ចិញ្ចឹមជីវិត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន ៖ លោកជំទាវ បាន​ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន រួមជាមួយ​លោក​សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​និង​ក្រុមការងារ នា​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២២ បាន​ផ្តល់​ម៉ូតូ​អគ្គីសនី​មួយ​គ្រឿង​តំលៃ​ជិត​៨០០​ដុល្លា ជូន​ដល់​លោក ប្រុស ទូច​វណ្ណា រស់នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​ជា​ជនពិការ ដើម្បី​ជួយ​សម្រួល​ទុក្ខលំបាក​ក្នុងការ​ធ្វើ​ដំណើរ​ចល័ត ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ។​

​ជាមួយគ្នា លោក ទូច វណ្ណា បាន​រីករាយ​សប្បាយចិត្ត និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន និង​ក្រុមការងារ​ដែល​បាន​ផ្តល់​ម៉ូតូ​អគ្គីសនី​នេះ​។ លោក ទូច វណ្ណា ជា​បុរស​ពិការ​ជើង​ម្នាក់​ក្រីក្រ ជិះរទេះ​ប្រើ​ដៃ​ធា​កើ ដើរ​រើស​អេតចាយ​តាម​ថ្នល់​មើលទៅ​គួរឲ្យ​អាណិត ។​

​លោក​ក៏​សូម​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​ក្នុង​លោក​ពិសេស​លោកយាយ​យ៉ាត សូម​ជួយ​ថែរក្សា​លោកជំទាវ និង​ក្រុមគ្រួសារ​មាន​សុខភាព​ល្អ​អាយុ​យឺនយូរ ជោគជ័យ​គ្រប់​ភារកិច្ច ៕

Filed in: ព័ត៌មានជាតិ