ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

​បញ្ជូន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ម្នាក់​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ដូង​ទៅ​តុលាការ ក្រោយ​ពី​ហឹង្សាវាយម​ន្ត្រី​គ្នាឯង !

​បញ្ជូន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ម្នាក់​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ដូង​ទៅ​តុលាការ ក្រោយ​ពី​ហឹង្សាវាយម​ន្ត្រី​គ្នាឯង !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បាត់ដំបង ៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍​ម្នាក់​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ «​ដូង​» នៅ​ស្រុក​កំរៀង ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២​នេះ ក្រោយ​ពី​ជន​រូប​នេះ​បាន​ប្រើប្រាស់​កំណាត់​ឬ​ស្សី​វា​.​យ​ក្បាល​មន្ត្រី​គ្នា​ឯង​ម្នាក់ រហូត​បែក​ហូរឈា​.​មក​ក្លាក់​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហេង គឹម​សៀង មាន​តួនាទី នាយរង​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ «​ដូង​» នៅ​ស្រុក​កំរៀង រីឯ​ភាគី​ម្ខាង​ទៀត​ដែល​អះអាង​ថា ខ្លួន​ជា​ជនរងគ្រោះ​មានឈ្មោះ ហែម វិបូឡា មាន​តួនាទី នាយរង​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ «​ដូង​» ជាមួយគ្នា​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ជនដៃដល់​ឈ្មោះ ហេង គឹម​សៀង ត្រូវបាន​កម្លាំង​អធិការ​ស្រុក​កំរៀង ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ទទួល​បណ្ដឹង​ពី​ឈ្មោះ ហែម វិបូឡា ដែល​បាន​ចោទប្រកាន់ថា ឈ្មោះ ហេង គឹម​សៀង បាន​វា​.​យ​ដំ​ខ្លួន​រហូត​បែកក្បាល និង​បែក​ចង្ការ នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង ក្រោយ​ពី​ប៉ះ​ទង្កិច​ពាក្យសំដី​គ្នា​ក្នុង​ម៉ោង​ការងារ​។​

​នៅក្នុង​កំណត់ហេតុ​បណ្ដឹង​របស់​ភាគី​រងគ្រោះ ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​ថា ជម្លោះ​រវាង​មន្ត្រី​អន្តោប្រវេសន៍​ទាំង​០២​រូប នៅក្នុង​អង្គភាព​ជាមួយគ្នា​ខាងលើនេះ គឺ​ចាប់ផ្ដើម​ប៉ះទង្គិច​សំដី​គ្នា​តាំងពី​យប់​ថ្ងៃទី​១៦ ខែមិថុនា នៅក្នុង​ម៉ោង​យាម​។​

​លោក ហែម វិបូឡា បាន​និយាយ​នៅ​ក្នុង​បណ្ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ម៉ោង​ប្រមាណ​៨​យប់ ខ្លួន​ដល់​ម៉ោង​សម្រាក​យាម ហើយ​ត្រូវ​ដល់​វេន​ឈ្មោះ ហេង គឹម​សៀង មក​យាម​បន្ត​ពី​ខ្លួន​ម្ដង​។ មន្ត្រី​រូប​នេះ​បានបញ្ជាក់​ថា នៅ​យប់​នោះ ខ្លួន​បាន​ប្រើ​ពាក្យ​រិះគន់​ទៅ​លើ​ឈ្មោះ ហេង គឹម​សៀង នៅពេល​ឃើញ​មន្ត្រី​រូប​នេះ មិន​ស្លៀកពាក់​ឯកសណ្ឋាន ពេល​មក​បំពេញ​ការងា​រ​។ ពេលនោះ​ក៏​មាន​ការ​ប៉ះ​សំដី​គ្នា​តិច​តូច ហើយ​ខ្លួន​ក៏​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​មិន​តបត​ទៀត​ទេ ព្រោះ​ចប់​ម៉ោង​យាម​ហើយ​។​

​បើ​យោង​ខ្លឹមសារ​នៅក្នុង​បណ្ដឹង​ដដែល​នេះ​ថា សំដី​រិះគន់​របស់លោក ហែម វិបូឡា ទៅលើ​ឈ្មោះ ហេង គឹម​សៀង បាន​ធ្វើឲ្យ​មន្ត្រី​រូបនេះ ក្ដៅក្រហាយ​ក្លាយជា​គំនុំ​ពេញ​ខ្លួន រហូត​តាម​វា​.​យ​លោក ហែម វិបូឡា បែកក្បាល បែក​ចង្ការ​តែម្ដង​។​

​លោក ហែម វិបូឡា បាន​និយាយ​ក្នុង​បណ្ដឹង​ថា ក្រោយ​ប៉ះ​ពាក្យសំដី​គ្នា​រំលង​បាន​០១​ថ្ងៃ គឺ​នៅ​ពី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ទើប​អំពើ​ហិ​.​ង្សា​នេះ​បាន​កើតឡើង​។ លោក វិបូឡា បានឲ្យដឹងថា នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ពេល​ខ្លួន​កំពុង​ឈរ​និយាយ​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ «​ដូង​» ឈ្មោះ គឹម​សៀង បាន​ដើរមក​សួរ​នាំ​ខ្លួន​ថា «​ហែង​ម៉េច​បាន​ចេះ​តែរ​ករឿង​អញចឹង ខ្ញុំ​ឆ្លើយថា «​មិន​ដឹង​ទេ​» ស្រាប់តែ​ឈ្មោះ គឹម​សៀង ដក​ដំបង​មក​វា​.​យ​ក្បាល និង ចង្ការ​ខ្ញុំ បណ្ដាលឲ្យ​រងរបួស​»​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ កោះសន្តិភាព ពុំទាន់​ទទួលបាន​ចម្លើយ​បំភ្លឺ​បែប​ណា​ពី​ជនសង្ស័យ​ឈ្មោះ ហេង គឹម​សៀង នៅឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៩ មិថុនា​។ ប៉ុន្តែ​បើ​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ ហេង គឹម​សៀង ហាក់​ស្របគ្នា​នឹង​ខ្លឹមសារ​ចោទប្រកាន់​របស់​ភាគីរ​ង​គ្រោះ​។​

​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ខ្លួន​វា​.​យ​សំពង​ក្បាល​ឈ្មោះ វិបូឡា ដោយសារតែ​ឈ្មោះ វិបូឡា រូបនេះ ចេះ​តែ​តាម​រករឿង​ខ្លួន​ពេក ទើប​ខ្លួន​ទប់​កំហឹង​មិនបាន ក៏​ផ្ទុះ​ហិ​.​ង្សា​តែម្ដង​។​

​យ៉ាងណាក្ដី ជុំវិញ​សំណុំរឿង​មន្ត្រី​អន្តោប្រវេសន៍​០២​រូប​នៅ​ក្នុង​អង្គភាព​ជាមួយគ្នា ច្បាំង​គ្នា​ផ្អើល​មនុស្សម្នា​ពេញ​ច្រកទ្វារ​អន្តរជាតិ «​ដូង​» ខាងលើនេះ បើ​តាម​លោក ឈឿង គឹម​សុង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ប្រាប់ថា បើតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ អំពើ​ហិ​.​ង្សា​ខាងលើនេះ គឺ​ពិតជា​ផ្ដើមចេញ​ពី​ការ​ប៉ះ​ទង្កិច​ពាក្យសំដី​រវាង​មន្ត្រី​ទាំង​០២​រូប​នេះ​មែន​។​

​លោក​គឹម​សុង បានបញ្ជាក់​ថា ក្រោយ​បញ្ចប់​ការសួរនាំ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មិថុនា​នេះ លោក​ស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ហេង គឹម​សៀង ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​៕​សហការី​

 

Filed in: ព័ត៌មានជាតិ