ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

នៅ​ថ្ងៃស្អែក សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ប្រារព្ធ​ខួប​៤៥​ឆ្នាំ នៃ​ដំណើរ​តស៊ូ​រំដោះជាតិ នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម

នៅ​ថ្ងៃស្អែក សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ប្រារព្ធ​ខួប​៤៥​ឆ្នាំ នៃ​ដំណើរ​តស៊ូ​រំដោះជាតិ នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៦​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២​ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម នឹង​អញ្ជើញ​ប្រារព្ធ​ខួប​៤៥​ឆ្នាំ នៃ​ដំណើរ​តស៊ូ​រំដោះជាតិ នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

​គួររំលឹកថា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ នេះ​គឺជា​ខួប​គម្រប់ ៤៥​ឆ្នាំ នៃ​ដំណើរ​តស៊ូ​ឆ្ពោះទៅរក​ការរំដោះ​ជាតិ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត ដើម្បី​រំដោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ចេញពី​ការកាប់សម្លាប់​របស់​ខ្មែរក្រហម​។ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ជា​ពេល​ដែល​សម​មិត្ត ហ៊ុន សែន ក្នុង​វ័យ ២៥​ឆ្នាំ រួម​នឹង​យុទ្ធ​មិត្ត​ដ៏​ស្ម័គ្រស្មោះ ៤​រូប​ផ្សេងទៀត បាន​សម្រេចចិត្ត​ក្នុងស្ថានភាព​ដ៏​តាន់តឹង​បំផុត​លាចាក​ទឹកដី លាចាក​ឧត្តម​ភរិយា និង​កូន​ក្នុង​ផ្ទៃ​ជា​ទី​ស្រឡាញ់​ធ្វើដំណើរ​ជ្រែក​ស្បៃ​រាត្រី​ឆ្លងកាត់​ព្រំដែន​ទាំង​គ្រោះថ្នាក់​បំផុត ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​គាំទ្រ​ក្នុង​ការ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ចេញពី​ក្រញាំ​បិសាច​ដ៏​សែន​ឃោរឃៅ ប៉ុលពត​។ ផ្តេ​ី​ម​ចេញពី​ដំណើរ​តស៊ូ​ជាមួយ​ទឹកចិត្ត​ដ៏​មុះមុត​នោះហើយ ទើប​នាំឱ្យ​មាន​ការ​រំដោះប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ចេញពី​របប​វាល​ពី​ឃាត ប៉ុល ពត នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩ ហើយ​ឈាន​ឆ្ពោះទៅរក​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម បិទ​បញ្ចប់​ការបែកបាក់​ជាតិ នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​ការកសាង​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន​ដូច​ពេល​បច្ចុប្បន្ន​។​

​ដើម្បី​រំលឹក​ដល់​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ដ៏​មានគុណ​តម្លៃ​សម្រាប់​ជាតិ និង​ប្រជាជន និង​ដើម្បី​គាស​រំលើង​ឱ្យឃើញ​នូវ​វីរភាព​របស់​កុលបុត្រ​ខ្មែរ​ក្នុង​ការតស៊ូ​ដើម្បី​ជាតិ និង​ប្រជាជន​សម្រាប់​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ​នោះ នៅ​ឆ្នាំ​២០១៧ ដែល​ជា​ខួប ៤០​ឆ្នាំ​នៃ​ការចេញ​តស៊ូ​នេះ សម្តេច​តេជោ ហ៊ុន សែន រួម​នឹង​យុទ្ធ​មិត្ត​ដែល​នៅ​មាន​ជីវិត បាន​ធ្វើដំណើរ​រួមគ្នា​ទៅកាន់​គ្រប់​ចំណុច​ក្នុង​ដំណាក់កាល​តស៊ូ​នោះ​។ ចាប់តាំងពី​ឆ្នាំ​២០១៧​នោះមក ក្រសួង​ការពារជាតិ ក៏​បាន​ទទួល​ភារកិច្ច​រៀបចំ​ប្រារព្ធ​ពិធី​មួយ​នេះ​ជា​រៀងរាល់ឆ្នាំ​។ បន្ថែម​ពីលើ​នោះ ក៏​មាន​ការរៀបចំ​សាងសង់​នូវ​សំណង់​នានា នៅ​លើ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ផង​ដែរ ដើម្បី​តម្កល់​ទុក​ជា​មរតក​ដល់​មនុស្ស​ជំនាន់​ក្រោយ​។​

​បច្ចុប្បន្ននេះ នៅ​តំបន់​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​មួយ​នេះ ក៏​មាន​ការសាងសង់​នូវ​សំណង់​មួយ​ចំនួន​រួចរាល់​ហើយ​ដូចជា សាលា​ដំណាក់​, វេទិកា​ប្រារព្ធ​ពិធី​, ស្រះ​ទឹក​, បន្ទប់​អនាម័យ​, ទីលាន​បាល់ទាត់​, ប្រព័ន្ធ​រំដោះ​ទឹក ចាក់ដី​បំពេញ​, បំពាក់​អំពូល​អគ្គិសនី​បំភ្លឺ​ជាដើម ហើយ​លទ្ធផល​ទាំងអស់នេះ​នឹង​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃស្អែក​នេះ​ផង​ដែរ​។​

​គេហទំព័រ Facebook សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ​នៅ​ម៉ោង ៨:០០​នាទី​ព្រឹក ពី​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ​៕

 

Filed in: ព័ត៌មានជាតិ