ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

លោក ខៀវ កាញារីទ្ធ ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី និង​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន​

លោក ខៀវ កាញារីទ្ធ ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី និង​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​)៖ លោក ខៀវ កាញារីទ្ធ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី និង​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។​

​លោក ហម ម៉ា​ដា បេក្ខភាព​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​មហាខ្ញូង បាន​ជម្រាបជូន​ពី​សភាពការណ៍​វិវឌ្ឍ​រួម​នៅ​ទូ​ទាំង​ឃុំ​មាន​ដំណើរការ​ទៅ​យ៉ាង​ល្អ ក្នុង​នោះ​អាជ្ញាធរ​ដែនដី​បាន​ពង្រឹង​ការងារ​បំរើ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឃុំ​មហាខ្ញូង ដោយមាន​កិច្ចសហការ​ល្អ​ពី​ក្រុមការងារ​ថ្នាក់កណ្តាល​បាន​ចុះ​ជាប់​ជាប្រចាំ ដើម្បី​ជួយ​លើក​ផែនការ​តម្រង់​ទិសដៅ​ការងារ​ភារកិច្ច​របស់​ក្រុមប្រឹក្សា​ឃុំ ក្នុង​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ល្អប្រសើរ​។

លោក​បាន​ប្ដេជ្ញា​ថា កិច្ច​ការងារ​សំខាន់​នោះដែរ គឺ​អាជ្ញាធរ​ឃុំ​នឹង​បន្ត​ពន្លឿន​ការងារ​អត្រានុកូលដ្ឋា​ន និង​ឯកសារ​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​

លោក លី វ៉ាន់​ហុង ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ឃុំ​មហាខ្ញូង បាន​គួសបញ្ជាក់​ថា សមិទ្ធផល​ទាំងឡាយ​ដែល​ឃុំ​សម្រេចបាន គឺ​ដោយសារ​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង និង​សហការ​ល្អ រក្សាបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​។ អ្វី​ដែល​សំខាន់​ថែម​ទៀត​នោះ​ត្រូវ​បន្ត​សាមគ្គី​ភាពរឹងមាំ ដើម្បី​រក្សា​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ កាន់តែ​រីកចម្រើន​បន្ត​ទៅមុខ​ទៀត​។​

លោក ខៀវ កាញារីទ្ធ បាន​សំដែង​ការកោតសរសើរ​ចំពោះ​កិច្ចសហការ​ល្អ​របស់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ក្នុង​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ដែល​សម្រេច​អនុវត្តន៍​បាន​លទ្ធផល​ការងារ​បាន​យ៉ាង​ល្អប្រសើរ​។ ដូច្នេះ​អ្វី​ដែល​សំខាន់​សម្រាប់​អាជ្ញាធរ​ដែនដី​ឃុំ ធ្វើ​បន្ត​គឺ​ចាំ​អោយ​ច្បាស់​នូវ​ការលើកឡើង​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​អនុសាសន៍​សង្កត់ធ្ងន់​ទៅកាន់​មន្ត្រី​មូលដ្ឋាន មាន​មេឃុំ​-​ចៅសង្កាត់​, ស្មៀនឃុំ​-​សង្កាត់​,​មេ​ប៉ុស្តិ៍ប៉ូលីស​-​ប៉ុស្តិ៍​រដ្ឋបាល និង​មេភូមិ ត្រូវ​ផ្ដល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ជា​ចាំបាច់​ខិតខំ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ សេវា​សាធារណៈ​នេះ​ជា​ចំណុច​ដែល​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ថា​មាន​ការផ្ដល់​ភាពយឺតយ៉ាវ​ជូន​ពួកគាត់​។​

លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា ការ​ដែល​យើងទាំងអស់គ្នា​បាន​មក​ជួប​គ្នា​ឡើង​វិញ​នេះ គឺ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការស្វែងរក​ជំនួយ និង​ទិញ​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ មកចាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដោយ​ជោគជ័យ ហើយ​បាន​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ដើម្បី​អាច​អោយ​ប្រជាជន​ប្រកប​របរ​រកស៉ី​បំពេញ​ការងារ​ឡើងវិ​ញ​។
ដូច្នេះ​គឺជា​ការអនុវត្តន៍​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​អាច​និយាយបាន​ថា នេះ​ជា​ជីវិត​ទី​៣​របស់​ប្រជាជន​កម្ពុជា​។ នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា​លេខ​១ ដែល​បាន​ធ្វើ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​ប្រជាជន​បាន​ច្រើន​ជាង​ទេ ហើយ​នៅ​លើ​ពិភពលោក​ជាប់​លេខ​ពីរ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ យើងទាំងអស់គ្នា​កុំ​ភ្លេច​ការពារ​ខ្លួន កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ព្រោះ​ជំងឺ​នេះ​គឺ​នៅ​មាន​ភាពកាចសាហាវ​។​

នៅក្នុង​ឱកាស​ពិធី​សំណេះសំណាល​ក្នុង​ឃុំ​មហាខ្ញូង​នេះដែរ លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​ជូន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ដល់​គ្រួសារ​ដែល​ឆ្លង​ទន្លេ​បាន​កូន ហើយ​គ្រួសារ​ដែល​មាន​សមាជិក​គ្រួសារ​ស្លាប់​ដោយ​មូលហេតុ​ផ្សេងៗ ហើយ​ការជូន​ថវិកា​នេះ មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​នោះឡើយ​។​

​សម្រាប់​ក្រុម​គ្រូពេទ្យ​ស្មគ្រ័ចិត្ត លោក ខៀវ កាញារីទ្ធ នឹង​បន្ត​ចុះ​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ រួម​ទាំង​ការផ្តល់វែន​តា និង​ការពិនិត្យ ដក​ធ្មេញ​ដោយ​ឥតគិតថ្លៃ​ក្នុង​១​ខែម្តង​១​ឃុំ​។ ជាមួយនេះ ក្នុង​ស្រុក​កោះសូទិន​មាន​ឡានពេទ្យ​ចំនួន​២​គ្រឿង​ទុក​សម្រាប់​ដឹក​អ្នកជំងឺ ហើយ​ថ្លៃ​ដឹក​ទៅកាន់​មន្ទីរពេទ្យ លោក ខៀវ កាញារីទ្ធ ជា​អ្នកចេញ​ឱ្យ​ដើម្បី​ចូល​ចែករំលែក​ការលំបាក​របស់​នៅពេល​ជួប​បញ្ហា​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ លោក​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ដល់​អាជ្ញាធរ​ដែនដី និង​មន្ត្រី​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​អនុវត្តន៍​ការងារ ភូមិ ឃុំ មាន​សុវត្ថិភាព ដោយ​ត្រូវ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​អំពើ​លួច ឆក់ ប្លន់ ល្បែងស៉ីសង​គ្រប់​ប្រភេទ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មូលដ្ឋាន​ភូមិ ឃុំ​។ នៅក្នុង​ឱកាស​នោះ​ដែរ លោក ខៀវ កាញារីទ្ធ បាន​ជូន​ថវិកា​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ម្នាក់ៗ​ថវិកា​២​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ