ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន អះអាងថា ភាពរឹងមាំ និង​ភាពខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​អ្នកណា​ជំនួស​បាន​ឡើយ​

ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន អះអាងថា ភាពរឹងមាំ និង​ភាពខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​អ្នកណា​ជំនួស​បាន​ឡើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រៃវែង​៖ ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ស្រុក​ស្វាយ​អន្ទរ និង​ស្រុក​កញ្ជ្រៀច នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​អះអាង​ថា ភាពរឹងមាំ និង​ភាពខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម មកទល់​ម៉ោង​នេះ និង​ទៅ​ថ្ងៃ​អនាគត គ្មាន​គណបក្ស​ណា​អាច​មក​ជំនួស​បាន​ឡើយ​។​

​ក្នុងឱកាស​ជួបជុំ​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អបអរសាទរ​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ស្រុក​កញ្ជ្រៀច និង​ស្រុក​ស្វាយ​អន្ទរ តំណាង​សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន បានបញ្ជាក់​ថា ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​តំណាង​ឲ្យ​សន្ដិភាព ស្ថេរភាព​សង្គម ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន​យ៉ង​ពិតប្រាកដ​។​

​សម្រាប់​មូលដ្ឋាន​ស្រុក​កញ្ជ្រៀច និង​ស្រុក​ស្វាយ​អន្ទរ ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន បានឲ្យដឹងថា ការបោះឆ្នោត​បាន​សម្រេច​នូវ​ជោគជ័យ​ធំៗ ចំនួន​៣​ចំណុច​រួមមាន​៖

*​ទី​១៖ ឃុំ​ទាំ​អស់​នៅ​ស្រុក​កញ្ជ្រៀច និង​ស្រុក​ស្វាយ​អន្ទរ មេឃុំ​បាន​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​
*​ទី​២៖ បាន​តម្លើង​អាសនៈ​នៅ​ស្រុក​ស្វាយ​អន្ទរ ចំនួន​១៩​បន្ថែម និង​នៅ​ស្រុក​កញ្ជ្រៀច តម្លើង​បាន​ចំនួន​១៤​បន្ថែមទៀត​
*​ទី​៣៖ ដំណើរការ​បោះឆ្នោត​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បានល្អ​ជាទីបំផុត ក្នុងចំណោម​ប្រទេស​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត បាន​បន្ដទៀតថា ជោគជ័យ​៣​ធំៗ​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​បញ្ហា​ចំនួន​៣ មានដូចជា​៖

*​ទី​១៖ ភាពរឹងមាំ និង​ភាពខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តាំងពីដើម មកទល់​ម៉ោង​នេះ និង​ទៅ​អនាគត​គ្មាន​អ្នកណា​អាច​ជំនួស​បាន​ទេ​។ ភាពរឹងមាំ និង​ភាពខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធានា​ស្ថេរភាព សុវត្ថិភាព សន្ដិសុខ​សង្គម និង​ធានា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ជីវភាព​ប្រជាពលរដ្ឋ​
*​ទី​២៖ គោល​នយោបាយ​យ៉ាង​ត្រឹមត្រូវ​បំផុត ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​
*​ទី​៣៖ សាមគ្គីភាព​រឹងមាំ​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ដែល​សាមគ្គីភាព​មិនមែន​តែ​នៅក្នុង​បក្ស ពោល​សាមគ្គីភាព​ដល់​សង្គមជាតិ​ទាំងមូល​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ដែល​ជា​និច្ច​ជា​កាល​តែងតែ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈានឡើង និង​ដំណើរការ​អនុវត្ត​ទិសដៅ​របស់​រាជរដ្ឋាភិបាល​បាន​ជោគជ័យ ដែល​ធ្វើឲ្យ​ប្រជាជន​មាន​ក្ដីសង្ឃឹម និង​ជីវភាព​មាន​ការកើនឡើង​ជា​លំដាប់​។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​ក្រឡា​ហោម ស ខេង ដែល​ដឹកនាំ​ត្រួតពិនិត្យ​បាន​ម្មត់​ចត់​ដល់​សមាជិក សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​កញ្ជ្រៀច និង​ស្រុក​ស្វាយ​អន្ទរ ក៏​ដូចជា​ខេត្ត​ព្រៃវែង​ទាំងមូល ហើយ​សមាជិក​ទាំងអស់​បាន​អនុវត្ត​តាម​ទិសដៅ​បាន​ជោគជ័យ​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុមការងារ​ថ្នាក់ជាតិ ដែល​ជួយ​ស្រុក​ទាំង​ពីរ ប្រធាន​ក្រុមការងារ​ឃុំ​ទាំងអស់ និង​កោតសរសើរ​ចំពោះ​អ្វី​ដែល​សម្រេចបាន ព្រមទាំង​ជំរុញ​ឲ្យខិត​ខំ​ប្រឹងប្រែ​ង​បន្ដទៀត​។ ឯកឧត្តម​ក៏បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ស្រុក​កញ្ជ្រៀច និង​ស្រុក​ស្វាយ​អន្ទរ ដែល​បន្ដ​គាំទ្រ​ទុកចិត្ត និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​ខាងលើ ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏​បាន​រៀបចំ​ពិធី​ពិសា​អាហារ​សាមគ្គី ដល់​សមាជិក សមាជិកា​ទាំងពីរ​ស្រុក នៅ​គេហដ្ឋាន ស្ថិត​នៅ​ក្រុង​ព្រៃវែង​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ