ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រជុំ​ណែនាំ​ឲ្យ​នគរបាល​ចរាចរ​អនុ​វត្ត​ច្បាប់​លើ​ពលរដ្ឋ​ឲ្យចំ​ទិសដៅ មិន​ត្រូវ​ធ្វើឲ្យ​ពួកគាត់​ថ្នាំង​ថ្នាក់​ឡើយ

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រជុំ​ណែនាំ​ឲ្យ​នគរបាល​ចរាចរ​អនុ​វត្ត​ច្បាប់​លើ​ពលរដ្ឋ​ឲ្យចំ​ទិសដៅ មិន​ត្រូវ​ធ្វើឲ្យ​ពួកគាត់​ថ្នាំង​ថ្នាក់​ឡើយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​វរសេនីយ៍ឯក សែម រតនា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក តំណាង​លោក​ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​ការងារ​នគរបាល​ច​រណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ ផ្សព្វផ្សាយ​ផែនការ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ពាក់ព័ន្ធ​នឹង​គោលការណ៍​ចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដោយ​ធ្វើ​ការណែនាំ​កម្លាំង​នគរបាល​តាម​គោលដៅ​ទាំងអស់ ត្រូវ​អនុវត្ត​ច្បាប់​ឲ្យចំ​ទិសដៅ ដែល​មាន​គោលការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​សណ្តាប់ធ្នាប់​។​

​កិច្ចប្រជុំ​នេះ ក៏​មាន​ការចូលរួម​ពី​លោក​អធិការរង​ទទួល​ផ្នែស​ណ្តា​ប់​ធ្នាប់​ចរាចរណ៍​ខណ្ឌ​ទាំង​១៤ និង​នាយរង​ការិយាល័យ នាយ​ផ្នែក​ជំនាញ ចំណុះ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក សរុប​ចំនួន​៤២​នាក់​។​

​ជា​ការកត់សម្គាល់ សម្រាប់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ កន្លង​ទៅ​ក៏​មាន​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ជាពិសេស​ការចាប់​ផាកពិន័យ​ពួកគាត់ រហូត​មាន​ការ​ប្រទូស្ត​រាយ​គ្នា និង​ស្រែក​តវ៉ា​ទៀតផង​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នកដំណើរ​ខ្លះ ក៏​មិន​បាន​ចូលរួម​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​ផងដែរ ដូចជា​ការបើកបរ​មិន​គោរព​ភ្លើង​ក្រហម ការ​ជែង​មិន​មើល​គន្លង​ផ្លូវ និង​បើកបរ​លើស​ជាតិ​អាកុល​ជាដើម​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​វរសេនីយ៍ឯក សែម រតនា ផ្សព្វផ្សាយ​ផែនការ​របស់​នាយ​ឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួល​ផែន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ពាក់ព័ន្ធ​នឹង​គោលការណ៍​ចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ពោល​កងកម្លាំង​ចរាចរ​ត្រូវ​អនុវត្តន៍​ឲ្យចំ​គោលការណ៍​ដែល​បានដាក់ជូន​ដោយ​នាយកដ្ឋាន​។​

​លោក សែម រតនា ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ចរាចរ​ទាំង​អស់ ត្រូវ​អនុវត្ត​ជា​មួយ​ប្រជាពលរដ្ឋ​ប្រក​ដោយ​ភាពទន់ភ្លន់ តែ​ម៉ឺងម៉ាត់​បំផុត​។ លោក​បាន​ប្រាប់​ឲ្យ​តាម​គោលដៅ ត្រូវ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ច្បាប់ ចរាចរណ៍​ផ្លូវ គោក នៅ​ពេល​ពួកគាត់​បើកបរ​មាន​កំហុស ពោល​មិនត្រូវ​ចាប់​ផាកពិន័យ​ដោយ​មិន​បាន​ប្រាប់​ពី​ហេតុផល​ត្រឹមត្រូវ​នោះឡើយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​របស់​យើង​៕

Filed in: ព័ត៌មានជាតិ