ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម នួន ផា​រ័ត្ន ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ទទួល​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​បរិក្ខា​ប្រឆាំង​កូវី​ដ​-១៩ ដែល​ជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី តាមរយៈ​ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា​

ឯកឧត្តម នួន ផា​រ័ត្ន ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ទទួល​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​បរិក្ខា​ប្រឆាំង​កូវី​ដ​-១៩ ដែល​ជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី តាមរយៈ​ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម នួន ផា​រ័ត្ន ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទទួល គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​បរិក្ខា​ប្រឆាំង​កូវី​ដ​-១៩ ដែល​ជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី តាមរយៈ​ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា​។

​ឯកឧត្តម នួន ផា​រ័ត្ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដ៏​ចាំបាច់​ទាំងអស់នេះ សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩ ។

​លោក ហ៊ុត កុសល តំណាង​ឲ្យ​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា បានឱ្យដឹងថា ថ្ងៃនេះ ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ នាំយក​នូវ​អំណោយ​រួមមាន ៖
​អង្ករ​ចំនួន ៥ តោន មី​ចំនួន ២៥០ កេស ត្រីខ​ចំនួន ២៥០ យួរ Covid-19 Test Kits ចំនួន ១,៥០០ និង​ថវិកា​ចំនួន ១០ លាន​រៀល ប្រគល់ជូន​ឯកឧត្តម ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ។​

​ក្នុងនាម​តំណាង​ឲ្យ​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា លោក ហ៊ុត កុសល សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ឯកឧត្តម នួន ផា​រ័ត្ន ប្រធាន​យុវជន​គណបក្ស រាជធានី​ភ្នំពេញ និង​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ នា​ពេលកន្លងមក ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ