ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​រដ្ធមន្ដ្រី វេង សាខុន អញ្ជើញ​មក​សួរ​សុខ​ទុក និង​នាំ​យក​ស្បៀង និង​ថវិកា​មក​ជូន​កងកម្លាំង​អន្តរាគមន៍​ចំរុះ (​មន្ត្រីរដ្ឋបាល​ជលផល កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រីនគរបាល​ជាតិ​) ចំនួន ៤៩​នាក់ ដែល​កំពុង​ឈរជើង​បំពេញ​ភារកិច្ច​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល ប្រចាំការ​នៅ​កន្លែង​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍លេខ​៦ ខេត្តសៀមរាប​

​រដ្ធមន្ដ្រី វេង សាខុន អញ្ជើញ​មក​សួរ​សុខ​ទុក និង​នាំ​យក​ស្បៀង និង​ថវិកា​មក​ជូន​កងកម្លាំង​អន្តរាគមន៍​ចំរុះ (​មន្ត្រីរដ្ឋបាល​ជលផល កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រីនគរបាល​ជាតិ​) ចំនួន ៤៩​នាក់ ដែល​កំពុង​ឈរជើង​បំពេញ​ភារកិច្ច​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល ប្រចាំការ​នៅ​កន្លែង​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍លេខ​៦ ខេត្តសៀមរាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កម្ម​វិធី​ទី ៤÷
​អញ្ជើញ​ចេញពី​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​លោកជំទាវ ម៉ក់ ស៊ីថា រួម​ជាមួយ​សហការី បាន​បន្តដំណើរ​មក​ខេត្តសៀមរាប​។ នៅវេលា​ម៉ោង ១៣:៣០ នាទី​រសៀល ថ្ងៃ​ដដែល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី អមដំណើរ​ដោយ​ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​អញ្ជើញ​មក​សួរ​សុខ​ទុក និង​នាំ​យក​ស្បៀង និង​ថវិកា​មក​ជូន​កងកម្លាំង​អន្តរាគមន៍​ចំរុះ (​មន្ត្រីរដ្ឋបាល​ជលផល កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រីនគរបាល​ជាតិ​) ចំនួន ៤៩​នាក់ ដែល​កំពុង​ឈរជើង​បំពេញ​ភារកិច្ច​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល ប្រចាំការ​នៅ​កន្លែង​អភិរក្ស​ជលផល​អតីត​ឡូ​តិ៍លេខ​៦ ខេត្តសៀមរាប​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងនាម​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន និង ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប បាន​ពាំនាំ​ការ​ផ្តាំ​សាកសួរ​សុខទុក្ខ អំពី​ជីវភាព បញ្ហា​ប្រឈម​ក្នុង​ការបំពេញ​ការងារ ការផ្គត់ផ្គង់​ស្បៀង សុខភាព​។​ល​។ លោក​បាន​លើកឡើង​ថា ស្មា​ដៃ​បង្ក្រាប​បទល្មើស​កន្លងមក​ពិត​គួរ​ឲ្យ​កោតសរសើរ និង​វាយ តម្លៃ​ខ្ពស់​ចំពោះ​វីរភាព និង​ស្មារតី​តស៊ូ លះបង​កាយ​ចិត្ត គ្រួសារ ស្ម័គ្រ​មក​បំពេញ​បេសកកម្ម​ជូន​ជាតិ និង​ប្រជាជន​ក្នុង​បុព្វហេតុ​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ (​មច្ចជាតិ និង​ព្រៃ​លិច​ទឹក​) និង​សហការ បង្ក្រាប​បទល្មើស​ជលផល​ក្នុង​បឹង​ទន្លេសាប​អស់​រយ​: ៣ ខែ​កន្លង​មក​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទន នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់ ឯកឧត្តម​ប្រតិភូ​រាជ​រដ្ឋា ភិបាល​កម្ពុជា​ទទួល​បន្ទុកជា​ប្រធានរដ្ឋបា​ល​ជលផល​។​

​យក​ពេល​ជួប​សំណេះសំណាល លោក​បាន​ផ្តាំផ្ញើ​ឲ្យ​ក្រុម​កំលាំង​អន្តរាគមន៍ ថែ រក្សា​សុខ​ភាព បរិភោគ​អាហារ និង​ផឹក​ទឹកស្អាត ដើម្បី​ចៀសវាង​បញ្ហា​សុខភាព និង​បាន​លើកទឹកចិត្ត​ដល់​កងកំលាំង​អន្តរាគមន៍​បន្ត​ពង្រឹង​កិច្ច​សហការ​ឲ្យ​កាន់តែ​រឹងមាំ​ដើម្បី​សម្រេច​ឲ្យបាន​នូវ​បទបញ្ជាដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​មាន​ឱកាស​បាន​មកជួប​សួរសុខទុក្ខ​ក្រុម​អន្តរាគមន៍​ដែល​នឹង​ត្រៀម​ប្តូរ​វេន (​ក្រុម​ចាស់​ចេញ ក្រុម​ថ្មី​ចូល​) ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជួន​ពរ​ទាំង​ក្រុម​ចាស់ និង​ក្រុម​ថ្មី​ឲ្យ​ជួប​តែ​ពុទ្ធិ​ពរទាំង​៤ ប្រការ​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​នាំយក​មក​ជូន​ក្រុម​អន្តរាគមន៍​មាន ៖
១- ថវិកា ៥ ០០០ ០០០​រៀល (១០០ ០០០​រៀល​/​នាក់​)
២- ប្រេងម៉ាស៊ូត ៥០០​លីត្រ​
៣- អង្ករ ៣​បាវ​(១​បាវ​/​អង្គភាព​)
៤- មី ៤៨​កេស​តូច​
៥- ត្រីខកំប៉ុង ៥៥​យួរ​
៦- ទឹក​សុទ្ធ ៣០​ធុង​ធំ​
៧- សាច់ជ្រូក ៣៥​គ​ក្រ​
៨- បន្លែ ៥០​គីឡូក្រាម​
៩- ស៊ុត​មាន់ ៥០០​គ្រាប់​

​សូម​ជម្រាប​ជូន​ផងដែរ​ថា នៅវេលា​ម៉ោង ៧:៣០​នាទី ព្រឹក​ថ្ងៃ​ដដែល​នេះ ឯកឧត្តម ពុំ សុថា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី វេង សាខុន ក៏​បាន​នាំយក​គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា​មួយចំនួនទៀត​ទៅ​ជូន​ក​ង​កំលាំង​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ជលផល​ទាំង​បី​អង្គភាព​ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​ទីបញ្ជាការដ្ឋាន​ជ្រោយ​ស្តី ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

Filed in: ព័ត៌មានជាតិ