ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្ដម អ៊ុន ចាន់​ដា​អញ្ជើញ​ជា​គណៈអធិបតី ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៥ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “TVET បង្កើត​ផលិតភាព​ការងារ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​”

ឯកឧត្ដម អ៊ុន ចាន់​ដា​អញ្ជើញ​ជា​គណៈអធិបតី ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៥ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “TVET បង្កើត​ផលិតភាព​ការងារ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាល ខេត្ត​កំពង់ចាម អញ្ជើញ​ជា​គណៈអធិបតី ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៥ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “TVET បង្កើត​ផលិតភាព​ការងារ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​” ដែល​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស ខេត្ត​កំពង់ចាម​។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រធាន​សាលាដំបូង​ខេត្ត -​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត អភិបាលរង​ខេត្ត នាយក​នាយករង​រដ្ឋ​បាល កងកម្លាំង​ទាំង​បី មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន សាស្ត្រ​ចារ្យ លោកគ្រូ​អ្នកគ្រូ និង​សិស្ស និស្សិត ចូលរួម​ប្រមាណ​ជិត​៥០០ នាក់​។​

​បន្ទាប់​ពី​អញ្ជើញ​អាន​សារលិខិត សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ទិវា​ជាតិ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៥ ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា យុវជន​យើង​បច្ចុប្បន្ន បន្ទាប់ពី​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​រួច មិនសូវ​ចាប់អារម្មណ៍​អំពី សិក្សា​ជំនាញ​បច្ចេកទេស​នោះទេ គឺ​ពួកគាត់​សម្លឹង​ទៅរក​កម្រិត​មហាវិទ្យាល័យ​តែម្ដង ។

​ដោយ​ពួកគាត់​មើលរំលង​ចំណេះ​ជំនាញ​បច្ចេកទេស ដែល​ចំណេះដឹង​នេះ អាច​រៀន​រយៈពេល​ខ្លី អាច​ចេញ​ទៅ​ធ្វើការ​រក​ចំណូល​ប្រចាំថ្ងៃ និង​ធ្វើ​ការរៀន​បន្ថែម ដើម្បី​ពង្រីក​មុខរបរ ផ្សេងៗ​ទៀត ធ្វើឱ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង ។

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ណាស់ ក្នុង​ការកសាង​នូវ​ធនធានមនុស្ស គឺ​ចាប់ផ្ដើម​ពី​កម្រិត​ជំនាញ ដើម្បី​បង្កើត​នូវ​មុខរបរ ការងារ ក្នុង​គោលបំណង​លើកកម្ពស់​នៅ​កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ ស្របពេល​ដែល​ប្រទេស​យើង​កំពុងមាន​ការអភិវឌ្ឍ​ន៍ ។​

​គូរ​បញ្ជាក់ថា វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ចាម មាន​បណ្តុះបណ្តាល​លើ​ជំនាញ​ដូចជា វិស្វកម្ម​អគ្គិសនី វិស្វកម្ម​អេឡិចត្រូចនិក វិស្វកម្ម​យន្តសាស្ត្រ​រថយន្ត វិស្វកម្ម​សំណង់​ស៊ីវិល បរិក្ខារ​ត្រជាក់​ឧស្សាហកម្ម វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​មាន​ជំនាញ​ជា​ច្រើន​ទៀត​ស្រប​តាម​តម្រូវការ​ទីផ្សារការងារ ។

​ដោយ​វិទ្យាស្ថាន​បាន​បណ្តុះបណ្តាល​ចាប់ពី​កម្រិត​វិញ្ញាបនបត្រ​រហូត​ដល់​កម្រិត​បរិ​ញ្ញាប​ត្រ (​ដោយ​សិក្សា​ចាប់​ពី​មួយ​សប្តាហ៍ រហូតដល់​៥​ឆ្នាំ​)​។ ក្នុងនោះ វិទ្យាស្ថាន​បាន​ខិតខំ​លើកកម្ពស់​ការបណ្តុះបណ្តាល និង​ការងារ ដើម្បី​បង្កើន​ផលិតភាព និង​ភាព​ប្រកួតប្រជែង ដោយ​ខិតខំ​ស្វែងរក​ដៃគូ ដូចជា​រោងចក្រ សហគ្រាស ដើម្បី​ឲ្យ​សិស្ស និស្សិត​ចុះ​ហាត់​ការ ការងារ និង​កម្មសិក្សា​។ ជាពិសេស​ស្វែងរក​ការងារ​ជូន​និស្សិត​ក្រោយ​បញ្ចប់​ការសិក្សា​ស្រប​តាម​ជំនាញ និង​សមត្ថភាព​របស់ សិស្ស និស្សិត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ