ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំង​នគរបាល​សណ្ដាប់ធ្នាប់​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​ចំណុច​ផ្សារ​ត្រី​ប៉ោយ​ប៉ែត​!

កម្លាំង​នគរបាល​សណ្ដាប់ធ្នាប់​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​ចំណុច​ផ្សារ​ត្រី​ប៉ោយ​ប៉ែត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រុង​ប៉ោយប៉ែត ៖ នា​ព្រឹក​ថ្ងៃ​ពុធ ១​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​នេះ​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នឹង ក្រោម​ការបញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ចរាច​រណ៍ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ញ៉ាន អ៊ុយ​អ៊ាង ឋានៈ​អធិការរង​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត នឹង​លោក​វរសេនីយ៍ត្រី ព្រហ្ម ឧត្តម ឋានៈ​អធិការរង ជំនួយការ​ការងា​រ​សណ្តាប់ធ្នាប់ នឹង​លោក​វរសេនីយ៍ត្រី បោ​ន ភ​ក្ត្រា ឋានៈ នាយ​ផ្នែក​នឹង​នាយរង​ផ្នែក​ចំនួន​០៤​នាក់​និង​មន្ត្រី​១២​នាក់​បានចុៈ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​ផ្សារ​ត្រី​ប៉ោយ​ប៉ែត​ស្ថិតនៅក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។

​សូមបញ្ជាក់​ថា​៖​កម្លាំង​នគរបាល​សណ្ដាប់ធ្នាប់​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​ចំណុច​ផ្សារ​ត្រី​ប៉ោយប៉ែត​បាន​ក៏​អប់រំ​ណែនាំ​ដល់​បងប្អូន​អាជីវករ ដែល​ដាក់​តាំង​លក់ សម្ភារៈ និង​ទំនិញ​ផ្សេងៗ រំលោភ​បំពាន​លើ​ទ្រូងផ្លូវ​ធ្វើ​អាជីវកម្ម ផ្ទាល់ខ្លួន បង្ក​ឲ្យមាន​ការកកស្ទះ​និង​ប៉ៈពា​ល់​សណ្តាប់ធ្នាប់​សុវត្ថិភាព ចរាចរណ៍​នៅលើ​ដងផ្លូវ​សាធារណៈ​ខ្លាច​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។​

​ក្នុងឱកាស​នោះ​ដែរ​៖​កម្លាំង​នគរបាល​សណ្ដាប់ធ្នាប់​ចរាចរណ៍​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​បងប្អូន​អាជីវករ​លក់ដូរ​ឱ្យ​មាន​របៀបរៀបរយ​នឹង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ផងដែរ​។​

Filed in: ព័ត៌មានជាតិ