ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខេត្ត​ប៉ៃលិន និង​អភិបាលខេត្ត​ចាន់ថៈបុ​រី ប្រទេស​ថៃ បាន​ជួបប្រជុំ​ពង្រឹង ចំណង​មិត្ត ភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​

អភិបាលខេត្ត​ប៉ៃលិន និង​អភិបាលខេត្ត​ចាន់ថៈបុ​រី ប្រទេស​ថៃ បាន​ជួបប្រជុំ​ពង្រឹង ចំណង​មិត្ត ភាព  និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ នៅ​សាលាខេត្ត​ប៉ៃលិន នា​ព្រឹក ថ្ងៃ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ គណៈប្រតិភូ​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន អញ្ជើញ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋបាល​ខេត្ត​ចាន់​បុរី នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត ប៉ៃលិន និង​ខេត្ត ចាន់ថៈបូ​រី ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន លេីក​ឡេ​ី​ង​ថា កិច្ចប្រជុំ នា​ថ្ងៃ នេះ គឺជា​ការបង្ហាញ​ពី ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​នៅ​ជាប់​ព្រំដែន នឹង​គ្នា ជាពិសេស ពិភាក្សា​ការងារ ក្នុង​ការសម្របសម្រួល និង​នីតិវិធី​ជូន​ដល់​ពលករ អាជីវករ ខ្មែរ ដែល​ត្រូវ​ចូលធ្វើការ ងារ និង​ការទិញ -​លក់ ក្នុង​ផ្សា​ណាត់​នៅក្នុង​ខេត្ត​ចាន់ថៈបុ​រី នៃ​ព្រះរាជាណាចក្រ​ថៃ ។​

​លោកជំទាវ​អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​សម​ភាគី​ថៃ បន្ត​បង្កើន​សហប្រតិបត្តិការ​នូវ​បញ្ហា​មួយចំនួន​ដូចជា ការ​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ បញ្ហា​ពលករ​ឆ្លងដែន​ខុសច្បាប់ ទប់ស្កាត់​បទល្មើស​ឆ្លងដែន​នានា ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន ជាពិសេស​ការនាំ​ចេញ​កសិផល របស់​ខេត្ត​ប៉ៃលិន ទៅ​កាន់​ព្រះរាជាណាចក្រ​ថៃ​។​

​ក្នុងឱកាស​នោះ​ដែរ លោកជំទាវ​អភិបាល បាន​កោត សរសើរ ដល់​រដ្ឋបាល​ខេត្ត​ចាន់ថៈបុ​រី នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​កន្លងមក​បាន​ខិតខំ រឹតចំណង​សាមគ្គីភាព មិត្តភាព​ដ៏​ល្អ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាមួយ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ព្រំដែន និង​បម្រើ​ឱ្យ​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ដោយ​ស្មើភាព និង​ភាពស្មោះត្រង់​។​

​ជា​ការឆ្លើយតប ឯកឧត្តម Suthee Thongyam អភិបាលខេត្ត​ចាន់ថៈបុ​រី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​សន្យា​ខិតខំ​សហប្រតិបត្តិការ និង​ដោះស្រាយ​នូវ​រាល់​សំណូមពរ​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ក្នុង​ក្របខ័ណ្ឌ​សមត្ថកិច្ច​របស់​ខេត្ត ចំណែក​បញ្ហា​មួយចំនួន​ទៀត ឯកឧត្តម​បាន​សន្យាថា​នឹង​នាំយក​នូវ​រាល់​សំណូមពរ ធ្វើការ​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ​ដើម្បី​រក​លទ្ធភាព និង ដំណោះស្រាយ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​២ ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​។​

Filed in: ព័ត៌មានជាតិ