ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

អាជ្ញាធរ​ខេត្ត​ស្វាយរៀង ស្នើ​អ្នកវិនិយោគ សហការ​ជាមួយ​វិទ្យាស្ថាន​ពហុបច្ចេកទេស ភូមិភាគ​តេជោ​សែន​ស្វាយរៀង ដើម្បី​កំណត់​មុខ​ជំនាញ​សិក្សា ការអភិវឌ្ឍ​កម្មវិធីសិក្សា ដើម្បី​ឲ្យស្រប​តាម​ស្ថានភាព​ទីផ្សារ​ការងា​រ​បច្ចុប្បន្ន

អាជ្ញាធរ​ខេត្ត​ស្វាយរៀង ស្នើ​អ្នកវិនិយោគ សហការ​ជាមួយ​វិទ្យាស្ថាន​ពហុបច្ចេកទេស ភូមិភាគ​តេជោ​សែន​ស្វាយរៀង ដើម្បី​កំណត់​មុខ​ជំនាញ​សិក្សា ការអភិវឌ្ឍ​កម្មវិធីសិក្សា ដើម្បី​ឲ្យស្រប​តាម​ស្ថានភាព​ទីផ្សារ​ការងា​រ​បច្ចុប្បន្ន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោក រស់ ផា​រិទ្ធ អភិបាលរង​ខេត្ត​ស្វាយរៀង បាន​ថ្លែង​ស្នើ​ដល់​លោក លោកស្រី និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​វិនិយោគ​ទាំងអស់​នៅ​ខេត្ត​ស្វាយរៀង ចូលរួម​សហការ​ជាមួយ​វិទ្យាស្ថាន​ពហុបច្ចេកទេស ភូមិភាគ​តេជោ​សែន​ស្វាយរៀង ក្នុង​ការកំណត់​មុខជំនាញ​សិក្សា ការអភិវឌ្ឍ​កម្មវិធីសិក្សា ដើម្បី​ឲ្យស្រប​តាម ស្ថានភាព​ទីផ្សារការងា​រ​បច្ចុប្បន្ន និង​ចូលរួម​សហការ​ក្នុង​ការផ្ដល់​ទី​កន្លែង​សម្រាប់​សិក្ខាកាម សិស្ស​-​និស្សិត ក្នុង​ការចុះ​កម្មសិក្សា ក៏ដូចជា​ទទួល​សិក្ខាកាម សិស្ស​-​និស្សិត ឲ្យចូល​បម្រើ​ការងារ​នៅ​ពេល​បញ្ចប់​ការសិក្សា​ផងដែរ​។​

​ការ​ថ្លែង​របស់លោក រស់ ផា​រិទ្ធិ បែបនេះ ខណៈ​ដែល​តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៥ ឆ្នាំ ២០២២ ក្រោម​ប្រធានបទ TVET បង្កើន​ផលិតភាព​ការងារ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​។​

​លោក​បាន​ថ្លែងថា «​ក្នុងនាម​អភិបាលខេត្ត​ស្វាយរៀង សូម​ថ្លែងអំណរគុណ​ចំពោះ​លោក លោកស្រី​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដើម្បី បង្កើន​ការ​យល់​ដឹង​ឲ្យ​កាន់តែច្បាស់ អំពី​សារៈសំខាន់​វិស័យ​អប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស​និង​វិជ្ជាជីវៈ បង្កើន​ការចុះឈ្មោះ​ចូលរៀន​ក្នុង​វិស័យ​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ការបង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋ និង​វិស័យ​ឯកជន ជាពិសេស​គឺ​លើកកម្ពស់​ផលិតភាព​ការងារ និង​ការប្រកួតប្រជែង​ខ្ពស់​ក្នុង​បរិបទ​សាកលភាវូ​ពាណិជ្ជកម្ម និង​ការងារ​»​។​

​លោក​បាន​បន្តថា ចំពោះ​វិស័យ​វិនិយោគ​ឯកជន ក៏​កំពុង​មាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផងដែរ ជាក់ស្ដែង​នៅ​ទូទាំង​ខេត្ត មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ១២​កន្លែង កំពុង​ដំណើរ ៩​កន្លែង មាន​រោងចក្រ សហគ្រាស ក្រុមហ៊ុន​ឯកជន គ្រឹះ​ស្នាន​មីក្រូហិរញ្ញវត្ថុ សរុប​ចំនួន ២៤៨​កន្លែង ដែល​បាន​បង្កើត​ការងារ​ធ្វើ ជូន​ពល​ជា​ពលរដ្ឋ បាន​ប្រមាណ ៩៧.០០០​នាក់​។​

​លោក​បាន​បន្តថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​និង​យុទ្ធសាស្ត្រ​ប្រកបដោយ​អភិបាលកិច្ច​ល្អ ជា​ពិសេស​តាមរយៈ​ការដាក់ ចេញ​នូវ​យុទ្ធសាស្ត្រ គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការបង្កើន​ភាពស៊ាំ​នៅក្នុង​សហគមន៍ ទប់ទល់​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​បាន​ស្រោច​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ជា​ពិសេស​បាន​អនុវត្តន៍​វិធានកា​រការ ៣ ការពារ​និង ៣ កុំ​របស់​សម្តេច​តេជោ ហ៊ុន សែន ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល​ផងដែរ​។​

​បើ​តាម​លោក មុត ចិន្តា នាយក​វិទ្យាស្ថាន ពហុបច្ចេកទេស ភូមិភាគ​តេជោ​សែន​ស្វាយរៀង បានឲ្យដឹងថា វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ សែន​ស្វាយរៀង មាន​បណ្ដុះបណ្តាល​លើ​ជំនាញ​ជា​ច្រើន វិស្វកម្ម អគ្គិសនី វិស្វកម្ម​អេឡិចត្រូចនិ វិស្វកម្ម​យន្តសាស្ត្រ​រថយន្ត វិស្វកម្ម​មេកា​និក​ទូទៅ វិស្វកម្ម​សំណង់​ស៉ីវិល បរិក្ខារ​ត្រជាក់​ឧស្សាហកម្ម វិទ្យាសាស្ត្រ​កុំព្យូទ័រ គ្រប់គ្រង គណនេយ្យ និង​ហិរញ្ញវត្ថុ និង​មាន​ជំនាញ​ជា​ច្រើន​ទៀត ស្រប​តាម​តម្រូវការ​ទីផ្សារការងារ​។​

​លោក​បាន​បន្តថា វិទ្យាស្ថាន​បាន​បណ្តុះបណ្តាល​ចាប់​ពី​កម្រិត​វិញ្ញាបនបត្រ រហូត​ដល់​កម្រិត​បរិ​ញ្ញាប​ត្រ (​ដោយ​សិក្សា​ចាប់ពី មួយ​សប្ដាហ៍ រហូតដល់​៥​ឆ្នាំ​)​។​ក្នុង​នោះ​ដើម្បី​ជំរុញ​កំណើន​នៃ​ការចុះឈ្មោះ​ចូលរៀន សម្រាប់​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​/​បរិញ្ញាបត្ររង លើ​ជំនាញ វិស្វកម្ម​អគ្គិសនី វិស្វកម្ម​មេកា​និក​ទូទៅ វិស្វកម្ម​អេឡិចត្រូនិក និង​វិស្វកម្ម​ស្វ័យប្រវត្តិ​កម្ម និស្សិត​៤០% ដែល​ភាគច្រើន​ជា​នារី និង​និស្សិត​រៀន​ពូកែ​នឹង​ទទួលបាន​អាហារូបករណ៍​១​ខែ ៦០​ដុល្លារ រយៈពេល​១០​ខែ ក្នុង​១​ឆ្នាំ​សិក្សា​។ វិទ្យាស្ថាន បាន​ខិតខំ​លើកកម្ពស់​ការបណ្ដុះបណ្ដាល និង​ការងារ ដើម្បី​បង្កើន​ផលិតភាព និង​ភាព​ប្រកួត ប្រជែង ដោយ​ខិតខំ​ស្វែងរក​ដៃគូ ដូចជា​រោងចក្រ សហគ្រាស ដើម្បី​សិស្ស និស្សិត​ចុះ​ហាត់​ការ​ការងារ និង​កម្ម សិក្សា​ការងារ ជាពិសេស​ស្វែងរក​ការងារ​ជូន​និស្សិត​ក្រោយ​បញ្ចប់​ការសិក្សា​ស្រប​តាម​ជំនាញ និង​សមត្ថភាព​របស់​សិស្ស និស្សិត​។​

​ក្នុងនាម​វិទ្យាស្ថាន​តេជោ​សែន​ស្វាយរៀង មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ស្វាយរៀង លោក​ពិតជា​មាន​សុទិដ្ឋិនិយម​ថា នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​សិស្ស និស្សិត និង​មាន​ការគាំទ្រ​ពី​អាណាព្យាបាល ដោយ​ចាប់​យក​ជំនាញ​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មីៗ គឺ​ដើម្បី​លើក កម្ពស់​គុណភាព​ជីវិត​របស់​ខ្លួន បង្កើន​កម្រិតជីវភាព​របស់ខ្លួន បង្កើន​ផលិតភាព ជាពិសេស​គឺ​ភាព​ប្រកួតប្រជែង ខ្ពស់ នៅលើ​ទីផ្សារ​ការងារ​នាពេល​បច្ចុប្បន្ន​នេះ ដែល​ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​២០៥០ កម្ពុជា​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ ឬ​ប្រទេស​អភិវឌ្ឍន៍​៕​

Filed in: ព័ត៌មានជាតិ