ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ស​ង្វៀង​ជល់​មាន់ និង​បាញ់អាប៉ោង​មួយកន្លែង នៅ​សង្កាត់​ទួល​សង្កែ​២

​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ស​ង្វៀង​ជល់​មាន់ និង​បាញ់អាប៉ោង​មួយកន្លែង នៅ​សង្កាត់​ទួល​សង្កែ​២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ទីតាំង​សង្វៀន​ជល់​មាន់ និង​បាញ់អាប៉ោង ដុះ​ស្លែង មួយកន្លែង ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​ដោយ​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ជល់​មាន់ និង​បាញ់អាប៉ោង​ចំនួន​៤​នាក់ ដកហូត​មាន់​ចំនួន ១៦​ក្បាល ព្រម​ទាំង​ឧបករណ៍​សម្រាប់​បាញ់អាប៉ោង​មួយចំនួនទៀត​។​

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ស​ង្វៀង​ជល់​មាន់​ខាងលើនេះ គឺ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ដែល​ស្ថិតនៅ​ចំណុច​ក្នុង​ដី​ឡូតិ៍ មួយកន្លែង ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

លោក ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ប្រាប់​ឲ្យ​បណ្តាញ​ព័ត៌មានល្បីឈ្មោះក្នុងស្រុកអោយដឹងថា ដោយ​មាន​ការផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ទើប​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​តែម្តង​។​

​លោក ឯក ឃុន​ឌឿ​ន បាន​បន្តថា ខណៈពេល​កំពុង​ចុះ​បង្ក្រាប​ទីតាំង​ស​ង្វៀង​ជល់​មាន់​ខាងលើនេះ ឃើញ​មាន​ក្រុម​អ្នកលេង​ល្បែង​ជាច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា កំពុងតែ​ភ្នាល់មាន់ និង​ខ្លះទៀត បាន​ចោមរោម​ចាក់​និង​ភ្នាល់​យ៉ាងច្រើន​កុះករ​។ ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ បាន​ធ្វើ​ការបង្ក្រាប​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ តែ​ពេល​នោះ ក្រុម​អ្នក​ញៀន​ល្បែង​បាន​នាំគ្នា​រត់​ប្រសាច​យកតែ​រួចខ្លួន​ចោល​មាន់​, ចោល​ចាន​អាប៉ោង និង​ម៉ូតូ​របស់​ខ្លួន ក្នុងនោះ ត្រូវបាន​កម្លាំង សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន ៤​នាក់​តែប៉ុណ្នោះ​។​

កម្លាំង​សមត្ថកិច្ច​ជំនាញ​បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​នេះ គឺ​សមត្ថកិច្ច​យើង​បាន​ឃាត់​មនុស្ស​ចំនួន ៤​នាក់ ព្រមទាំង​ដកហូត​មាន់​ចំនួន ១៦​ក្បាល​, រថយន្ត​ចំនួន ២​គ្រឿង​, ម៉ូតូ​កង់​៣​ចំនួន ២​គ្រឿង​, ម៉ូតូ​ចំនួន ៩​គ្រឿង​, សម្ភារៈ​បាញ់អាប៉ោង​ព្រមទាំង​កៅអី និង​ទ្រុងមាន់​មួយចំនួន​ទៀត​ផង​ដែរ​។​

ក្រោយពី​ធ្វើ​ការឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​ទាំង ៤​នាក់ និង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូន ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

Filed in: ព័ត៌មានជាតិ