ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ៦​នាក់ នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​

​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ៦​នាក់ នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រះវិហារ​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​រក្សាទុក ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន ៦​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ជាច្រើន​កញ្ចប់ បញ្ជូន​មក​កាន់​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ​។​

​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង ៦​នាក់​នោះ បាន​ធ្វើឡើង​ក្នុង​រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១២​មិថុនា ដល់​ថ្ងៃ​ទី​១៣​មិថុនា​ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​ស្រឯម​ខាងជើង ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​ព្រះវិហារ លោក​វរសេនីយ៍ទោ ជួរ ប៊ុន​សុង បាន​ប្រាប់ឲ្យដឹង នៅ​រសៀល​ថ្ងៃ​១៤​មិថុនា​នេះ​ថា ជនសង្ស័យ​រក្សាទុក ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន ៦​នាក់ ត្រូវបាន​ឃាត់ខ្លួន​ក្នុង​រយៈពេល ២​ថ្ងៃ​បន្តបន្ទាប់​គ្នា គឺ​នៅ​ថ្ងៃ​១២​មិថុនា និង​នៅ​ថ្ងៃ​១៣​មិថុនា​ឆ្នាំ​២០២២​។ លោក​ថា ក្នុងពេល​កំពុង​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ដែល​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ និង​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត បាន​ឆែកឆេរ​រកឃើញ និង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ៣​កញ្ចប់​តូច ,​ទូរ​សព្ទ័​ដៃ ៦​គ្រឿង ,​ប្រាក់រៀល​២២​ម៉ឺន​រៀល ,​ប្រាក់​ដុល្លារ ៥០​ដុល្លារ ,​ម៉ូតូ ១​គ្រឿង ម៉ាក​វីន​ន័រ ពណ៌​ខ្មៅ , ចិញ្ជៀន​ស្ពាន់ ១​វង្ស​, ចិញ្ជៀន​ប្រាក់ ១​វង្ស ,​នាឡិការ​ដៃ ១​គ្រឿង និង​សម្ភារ​:​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ផងដែរ​។​

​លោក​វរសេនីយ៍ទោ ជួរ ប៊ុន​សុង បានឲ្យដឹង​ទៀតថា បុរស​ជា​ជនសង្ស័យ​ទាំង ៦​នាក់ ,៤​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១២​មិថុនា​ឆ្នាំ​២០២២ គឺ ១.​ឈ្មោះ ប្រាក់ ភា​រិទ្ធ អាយុ ៣៧​ឆ្នាំ ,២. សុង ឆុង អាយុ ៣៤​ឆ្នាំ ,៣.​ជា វណ្ណឌី អាយុ ៥២​ឆ្នាំ និង ៤.​ឈ្មោះ អ៊ុយ រ៉ា​គោ អាយុ ២៩​ឆ្នាំ ជនសង្ស័យ​ទាំង ៤​នាក់ មាន ៣​នាក់ គឺជា​មុខសញ្ញា​ចាស់​ចេញ​ពី​ពន្ធនាគារ ។ ចំណែក បុរស​ជា​ជនសង្ស័យ ២​នាក់​ទៀត ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃ ១៣​មិថុនា ២០២២ គឺ ១. ព្រហ្ម សោ​ភ​ណ្ឌ័ អាយុ ៣៨​ឆ្នាំ និង​២. អូន សុខសាន្ត អាយុ ៣២ ឆ្នាំ ជនសង្ស័យ​ទាំង ៦​នាក់ មានមុខ​របរ​ពុំ​ពិតប្រាកដ រស់នៅ​ភូមិ​ស្រឯម​ខាងជើង ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​លោក​វរសេនីយ៍ទោ ជួរ ប៊ុន​សុង បានបញ្ជាក់​ថា នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ កម្លាំង​អាវុធហត្ថ​ខេត្ត និង​ស្រុក បាន​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ និង​ក្រោម​ការអនុញ្ញាត និង​កិច្ចសម្របសម្រួល​ពី ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ទី សុ​វិន្ទ​ថាល់ ទើប​ប្រតិបត្តិការ​នេះ អនុវត្ត​បាន​ជោគជ័យ​។​

​ក្រោយ​ការបង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​បាន​វត្ថុតាង​បទល្មើស​គ្រឿងញៀន​រួច កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង ៦​នាក់ រួម​ទាំង​វត្ថុតាង មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ​។​

​នៅ​ខណៈ​នេះ ជនសង្ស័យ​ទាំង ៦​នាក់ រួម​ទាំង​វត្ថុតាង​ថ្នាំញៀន កំពុង​ស្ថិត​ក្រោម​ការសាកសួ​រ និង​ការរក្សា​ទុក ពី​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត ដើម្បី​ចងក្រង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះវិហារ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ