ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

តុលាការ​សម្រេច​ឱ្យ​ចាប់ខ្លួន​កញ្ញា សេង ធា​រី ដាក់ពន្ធនាគារ​៦​ឆ្នាំ !

តុលាការ​សម្រេច​ឱ្យ​ចាប់ខ្លួន​កញ្ញា សេង ធា​រី ដាក់ពន្ធនាគារ​៦​ឆ្នាំ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១៤​មិថុនា ឆ្នាំ​២០២២​នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​កញ្ញា សេង ធា​រី ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ និង​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជនជាប់ចោទ​យក​ទៅ​អនុវត្ត​ទោស​ភ្លាមៗ​ខណៈ​ជនជាប់ចោទ​បាន​មក​ស្រែក​ឡូឡា​កូរ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាំងពីព្រឹក ។​

​ជាមួយគ្នា​នេះ​មាន​ជនជាប់ចោទ​ជា​អតីត​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​រួមមាន ៖ លោក សម រង្សុី ,​លោក អេង ឆៃអ៊ៀង​, លោក តុ​ប វ៉ាន់​ចាន់​, អ៊ូ ចាន់ណា​រ័ត្ន ,​លោក ឡុង រី ,​លោក ហូ វ៉ាន់ ,​ម៉ែន សុថា​វ​រិទ្ធ ,​អ៊ុំ សំអាន ,​ម៉ន សារ៉ាត់ ,​គង់ សោភា ,​មួ សុខ​ហួរ ,​អុ​ី ហ្សា​ឧស្មាន់ ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​៨​ឆ្នាំ និង​ចេញ​ដីកា​ឱ្យ​
​ចាប់ខ្លួន​ភ្លាម ។​

​ចំនួន​១៩​នាក់​ផ្សេង​ទៀត​ក៏​ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​៦​ឆ្នាំ​ផង​ដែរ ។​

​ដោយឡែក​ជន​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ តែ​ព្យួរទោស​មាន​ចំនួន​២០​នាក់ ក្រោម​ការ​ចោទ​ពីបទ « រួមគំនិត​ក្បត់ សមគំនិត​ក្នុង​អំពើ​ក្បត់ , បទ​ញុះញង់​ក្នុង​អំពើ​ក្បត់ , បទ​ញុះញុង​ឲ្យមាន​ភាពវិកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​កុំឲ្យ​យោធិន​ស្តាប់បង្គាប់ ដែល​បទល្មើស​ទាំងអស់​នេះ​មានចែង​ក្នុង​បទ​បញ្ញតិ​មាត្រា ២០៣.​មាត្រា ២០៤ និង មាត្រា ២០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ