ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​កាកបាទក្រហមកម្ពុជា ប្រគល់​ថវិកា​៣០​ម៉ឺន​ដុល្លារ និង​អង្ករ​ជាង​១០០​តោន ជូន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ

​កាកបាទក្រហមកម្ពុជា ប្រគល់​ថវិកា​៣០​ម៉ឺន​ដុល្លារ និង​អង្ករ​ជាង​១០០​តោន ជូន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កាកបាទក្រហមកម្ពុជា ដែល​មាន​ហ្លួង​ម៉ែ នរោត្តម មុនិនាថ​សីហនុ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ បានប្រគល់​ថវិកា ចំនួន ៣០០,០០០​ដុល្លារ ជា​លើក​ទី​១២ និង​អង្ករ​ចំនួន ១២៦​តោន ជូន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដែល​មាន​អនុសាខា ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ជា​លើក​ទី​១១ ដោយ​អនុសាខា​នី​មួយៗ​ទទួលបាន អង្ករ​ចំនួន ៩​តោន​។​

​ពិធី​ប្រគល់ និង​ទទួល​នេះ បាន​ធ្វើឡើង​នៅ​ស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា ក្រោម​អធិបតីភាព​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​, លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១, លោក យូ ឡា​ណា អគ្គលេខាធិការរង​ទី​២, លោក ឌួង អេ​លីត នាយក​ពិធីការ​កាកបាទក្រហម​កម្ពុជា រួម​ទាំង​ថ្នាក់​ដឹកនាំ​សាខា​មួយចំនួនទៀត​។​

​ក្នុងឱកាស​នោះ លោកស្រី ពុំ ចន្ទី​នី បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្តាំផ្ញើ​សួរសុខទុក្ខ និង​កោតសរសើរ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដែល​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ដោយ​តម្លាភាព និង​គណនេយ្យភាព ដើម្បី​ទទួលបាន​ការជឿទុកចិត្ត និង​ទាក់ទាញ​ការគាំទ្រ​ពី​សប្បុរស​ជន​ទាំង​ផ្លូវចិត្ត និង​ថវិកា សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​ឱ្យ​ទទួលបាន​ភាពកក់ក្តៅ និង​រស់នៅ​ដោយ​សុខដុមរមនា​ក្នុង​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​។​

​ទន្ទឹមនឹងនេះ លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ដឹកនាំ​កាកបាទក្រហមកម្ពុជា ប្រកបដោយ​គតិបណ្ឌិត យកចិត្តទុកដាក់ តាមដាន និង​ដោះស្រាយ​ភ្លាមៗ​ដល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​។​

​លោក​បន្ដថា ក្នុងនាម​សាខា​រាជធានី​ភ្នំពេញ និង​អនុសាខា​ខណ្ឌ​ទាំង ១៤ សូម​ប្តេជ្ញា​ខិតខំ​ស្វែងរក​ការគាំទ្រ​ពី​សប្បុរសជន ជាពិសេស​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ពី​វីរភាព​ដឹកនាំ និង​អនុវត្ត​តាម​អនុសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដើម្បី​សម្រេច​បាន​ភាពជោគជ័យ​ក្នុង​ភារកិច្ច​មនុស្សធម៌ និង​ជា​ក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​ក្នុង​បូរណភាព​ដែនដី​រាជធានី​ភ្នំពេញ​។​

​បើ​តាម​ការគូសបញ្ជាក់​របស់​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១​កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ការ​ផ្ដល់​ជូន​ថវិកា​នេះ ជា​លើក​ទី​១២ គិត​ចាប់តាំងពី​ឆ្នាំ​២០០៨ ចំណែក​អង្ករ​ជា​លើក​ទី​១១ ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។ ការ​ផ្ដល់​ជូន​នេះ ដោយសារ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ មាន ប្រជាពលរដ្ឋ​ច្រើន តម្រូវការ​ដោះស្រាយ​សម្រាល​ការលំបាក​ក៏​ច្រើន ដូច្នេះ​ការផ្ដល់ជូន​នេះ នឹង​បាន​ឆ្លើយតប​ជូន​ប្រជាពលរដ្ឋ​យើង​បាន​ឱ្យទាន់​ពេលវេលា​៕

Filed in: ព័ត៌មានជាតិ