ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អគ្គនាយកដ្ឋាន​គយ ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់ ក្នុង​ប្រទេស​ទាំងអស់​ឱ្យ​រួសរាន់​ទៅ​បង់ពន្ធ ខណៈ​កៀក​ថ្ងៃ​ឱសានវាទ

អគ្គនាយកដ្ឋាន​គយ ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់ ក្នុង​ប្រទេស​ទាំងអស់​ឱ្យ​រួសរាន់​ទៅ​បង់ពន្ធ ខណៈ​កៀក​ថ្ងៃ​ឱសានវាទ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ មាន​ស្រាប់​ក្នុង​ប្រទេស​ទាំងអស់ ត្រូវ​រួសរាន់​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ ឬ​តម្កល់​ប្រាក់​កក់ ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ខណៈ​ថ្ងៃ​ឱសានវាទ​នៅតែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​យុទ្ធនាការ​ប្រមូល​ពន្ធ​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។​

​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​១៣ មិថុនា​នេះ​បញ្ជាក់ថា «​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សូម​រំលឹក​ដល់​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ មាន​ស្រាប់​ក្នុង​ប្រទេស​ទាំងអស់ ត្រូវ​រួសរាន់​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ ឬ​តម្កល់​ប្រាក់​កក់ (​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​) ឱ្យបាន​ទាន់​ថ្ងៃ​ឱសានវាទ​នេះ​»​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២២​តទៅ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​អនុវត្ត​វិធានការ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​។ ចំពោះ​រថយន្ត​ចង្កួត​ឆ្វេង​ដែល​បង្ក្រា​បបាន និង​តម្រូវ​ឱ្យ​បង់ពន្ធ និង​អាករ រួម​ទាំង​ប្រាក់​ពិន័យ​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ ចំណែក​រថយន្ត​ចង្កូត​ស្តាំ ដែល​ជា​ប្រភេទ​ទំនិញ​ហាមឃាត់​ការ​នាំចូល ក្នុងករណី​បង្ក្រាបបាន​នឹង​ត្រូវ​កម្ទេចចោល ឬ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់​តាម​និតិ​វិធី​ជា​ធរមាន​៕

Filed in: ព័ត៌មានជាតិ