ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

នគរបាល​ក្រុង​ប៉ោយ​ប៉ែត បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ករណី​កាប់​ជនជាតិ​ចិន​បណ្តាលឲ្យ​របួស

នគរបាល​ក្រុង​ប៉ោយ​ប៉ែត បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ករណី​កាប់​ជនជាតិ​ចិន​បណ្តាលឲ្យ​របួស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់ថា មាន​ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​ចំនួន​០២​ករណី ដោយ​ជន​បង្ក​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនជាតិ​ចិន​២​នាក់​ឲ្យ​រងរបួស ដោយ​គ្មាន​មូលហេតុ​។​

​បើ​តាម​លោក​អធិការ​ក្រុង ករណី​ទី​១ បាន​កើតឡើង​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ១០៖៣១​នាទី​យប់ ដោយ​ជនសង្ស័យ​មាន​គ្នា​២​នាក់ (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហ្ស៊ូ​ម​ម៉ឺ​អិច ពណ៌ ក្រហម​លា​យស ដោយ​បាន​ធ្វើ​សកម្មភាព​កាប់​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ zhou dongke ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ និង​បំរើ​ការងារ​ក្នុង​កាស៊ីណូ ហ្វូ​និក បណ្តាលឲ្យ​រងរបួស​។​
​លោក​វរសេនីយ៍ឯក សៅ សារឿ​ន បាន​បន្តទៀតថា ដោយ​ករណី​ទី​២ កើតឡើង​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ១០៖៣២​នាទី​យប់ បង្កឡើង​ដោយ​ជនសង្ស័យ​ទាំង​២​នាក់ បានធ្វើ​សកម្មភាព​កាប់​ទៅលើ ជនជាតិ​ចិន​ម្នាក់​ទៀត​ឈ្មោះ WANG JIAN ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​និង​បំរើ​ការងារ​ក្នុង សណ្ឋាគារ ជីវ​ចូ​វ បណ្តាលឲ្យ​រងរបួស​។​

​សម្រាប់​ករណី​នេះ ក្រោយ​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​រត់គេចខ្លួន ខណៈ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយ​ប៉ែត​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ និង​ពិនិត្យ​កាំ​ម៉េ​រ៉ា​សុវត្ថិភាព ហើយ​ឈាន​ដល់​កំណត់​បាន​មុខសញ្ញា​។​

​លុះ​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ១០៖១៥​នាទី​យប់ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ នៅ​ម្ដុំ​កាស៊ីណូ​ហ្គែ​ន​ទីង ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត មានឈ្មោះ​៖
*​ទី​១៖ ឈ្មោះ តឿ ចំរើន ហៅ​ម៉ឺន អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​
*​ទី​២៖ ឈ្មោះ ជា លី​ហួត ហៅ​ហួត អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ភូមិ ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។ ក្រោយ​ចាប់ខ្លួន កម្លាំង​នគរបាល​បាន​ដកហូត​បាន​ដាវ​សា​ម៉ូ​រ៉ៃ​០១​ដើម និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្សូ​ម​មឺ​អ៊ិច ពណ៌​ស​-​ក្រហម ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1P-9446 ដែល​ជិះ​ធ្វើ​សកម្មភាព​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ឆ្លង​តាម​ការសាកសួរ​ចម្លើយ ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ពួកគេ​ទាំង​០២​នាក់ ពិតជា​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​នោះ ពិតប្រាកដ​មែន ដោយសារ​តែ​គេ​ខឹង​សង្សារ​បែកចិត្ត​មាន​ថ្មី (​ខ្មែរ​ដូច​គ្នា​) ទើប​ធ្វើឲ្យ​គេ​មួរ​ម៉ៅក៏​កាប់​ជនជាតិ​ចិន​ដែល​កំពុង​ដើរ​នោះ​ទៅ​។​

​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ