ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ល្បែងស៊ីសង​ជល់​មាន់​ឃ្លាំង​រំ​សេវ សង្កាត់​ទឹកល្អក់ ៣ ផ្អាក​មួយរយៈ ឥឡូវ​ចាប់​បើក​ដំណើរ​ឡើងវិញ​ហើយ តើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខណ្ឌ​ទួលគោក​មាន​ដឹង​ហើយ​ឬ​នៅ …!!!

ល្បែងស៊ីសង​ជល់​មាន់​ឃ្លាំង​រំ​សេវ សង្កាត់​ទឹកល្អក់ ៣ ផ្អាក​មួយរយៈ ឥឡូវ​ចាប់​បើក​ដំណើរ​ឡើងវិញ​ហើយ តើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខណ្ឌ​ទួលគោក​មាន​ដឹង​ហើយ​ឬ​នៅ …!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ កន្លែង​ល្បែង ស៊ីសង​ជល់​មាន់​ដ៏​ធំ បាន​បើក​ដំណើរ​វិញ​ហើយ ក្រោយពី​មាន​ការផ្អាក​មួយ​រយះ ទីតាំង​ស្ថិតនៅ​ចំណុច​ខាង​មុខ​ផ្សារ​ឃ្លាំង​រំ​សេវ សង្កាត់​ទឹកល្អក់ ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​ប្រជាពលរដ្ឋ​និង​មហាជន​បាន​កំពុង​ដាក់​សង្ស័យថា​៖​ទីតាំង​បើក​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ធំ​សម្បើម​មួយកន្លែង​នេះ​បាន​បិត​មួយ​រយះ​ហើយ ហេតុ​អ្វី​ពេល​នេះ​បើក​ដំណើរ​ឡើយ​វិញ …!
​ប្រហែល​ជា​រត់ការ​ក្នុង​មូលដ្ឋាន​បាន​ហើយ​មើល​ទៅ​បាន​ជា​បើក​ដំណើរការ​វិញ​យ៉ាង​រលូន​បែរជា​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​គ្មាន​វិធានការ​ទប់ស្កាត់ នឹង​ធ្វើ​ការចុះ​បង្ក្រាប ។​

​ក្រោយពី​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា​មាន​ការបើក​លេង​ល្បែងស៊ីសង​ភ្លាមៗ​នោះ ក្រុមការងា​អង្គភាព​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង ពិតជា​មាន​ការ​បើ​កលេ​ង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ដ៏​ធំ​ពិតប្រាកដ​មែន ។​

​ប្រជាពរដ្ឋ​នៅ​ម្តុំ​ទីតាំង​ល្បែងស៊ីស​ងជល់​មាន់​និង​អាប៉ោង បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​យើង​ធ្វើ​ការចុះផ្សាយ​ផង​ព្រោះថា​៖ រាល់ថ្ងៃ​នេះ​ពួកគាត់​មានការ​ព្រួយ​បារ​ម្មណ៍​ចំពោះ សុវត្ថិភាព​របស់​ពួកគាត់ ព្រោះថា​បើ​ទីកន្លែង​ណា​មាន​បើក​ល្បែងស៊ីសង ទីកន្លែង​នោះ​មិន​យូរ​ទេ​នឹង​កើតមាន​អំពើចោរកម្ម​ដូចជា​៖​លួច​.​ឆក់​.​វ៉ៃ​ប្លន់​.​និង​គោ​ស​ផ្ទះ កើតឡើង​ជាក់​ជាមិនខាន ដោយសារ​ចាញ់​លុយ​អស់​ព្រោះតែ​លេងល្បែង​មិនដឹង​រក​មុខរបរ​អី​មានតែ​លួច​ឆក់​ប្លន់​តែប៉ុណ្ណោះ​ដើម្បី​យក​លុយ​មក​លេង​បន្ត​ទៀត​ក្រែង​ល​មានសំណាង​។​

​ប្រជាពលរដ្ឋ​ស្នើរ​សុំ​លោក សុខ ហេង អធិការ​ខណ្ឌ​ទួលគោក គួរតែមាន​វិធានការ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ដ៏​ធំ មួយ​កន្លែង​ខាងលើនេះ​ផង​ដើម្បី​ចូល​រួមចំណែក​ទប់ស្កាត់​រាល់​បទល្មើស​ល្បែងស៊ីសង​និង​អំពើ​ចោរកម្ម​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​ដែន​របស់ខ្លួន ។​

​ជៀសវាង​ប្រជាពលរដ្ឋ​មហាជន​ដាក់​ការសង្ស័យ​និង​រិះគន់​ចំៗ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​មាន​ការឃុបឃិត​បើកភ្លើង​ខៀវ​ជា​ប្រព័ន្ធ​បង្កើត​បទល្មើស​ក្នុង​មូលដ្ឋាន​ដើម្បី​ទទួល​លាភសក្ការៈ​!!!​គួរ​គប្បី​មាន​វិធានការ​ចុះបង្ក្រាប​ផង​ទាន​។​

​ប្រជាពលរដ្ឋ​ក៏​បាន​ស្នើសុំ លោក ជា ពិសី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក គួរតែ​ចាត់​មន្ត្រី​ជំនាញ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ពិនិត្យ​មើល​ទីតាំង​មួយ​កន្លែង​នេះ​និង​ធ្វើ​ការបង្ក្រាប​ដើម្បី​ចូលរួម​ការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ។​

​ប្រជាពលរដ្ឋ​និង​មហាជន​សំណូមពរ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ សូម​មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខាងលើនេះ​ផង​។​

​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​នឹង​ឲ្យស្រប​តាមគោ​នយោន​បាយ ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​របស់​ក្រសួងមហាផ្ទៃ ៕

Filed in: ព័ត៌មានជាតិ