ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ព្រែក​ព្នៅ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​បណ្តោះអាសន្ន​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥

គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ព្រែក​ព្នៅ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​បណ្តោះអាសន្ន​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ព្រែក​ព្នៅ នៅ​ថ្ងៃ​ទី​១២ ខែ មិថុនា ឆ្នាំ​២០២២​នេះ បាន​រៀបចំ​បើក​កិច្ចប្រជុំ​ប្រកាស​បូកសរុប​លទ្ធផល​បណ្តោះអាសន្ន​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥ និង​លើកទឹកចិត្ត​ទៅ​ដល់​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​គណ​ប្រជាជន​កម្ពុជា សង្កាត់​ទាំង​៥ ព្រមទាំង​ប្រធាន​សាខា​បក្ស​ភូមិ​ទាំង​៥៩​។​

​ពិធី​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក រស់ សូ​ផាន់ អនុប្រធាន​ទី​១ ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ តំណាង​លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ​, លោក ព្រហ្ម ឌិន អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ​, លោក សុខ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ព្រែក​ព្នៅ​, លោក មុំ សុភាព អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ និង​លោក ម៉ៅ បូរ៉ា អនុប្រធាន​ប្រចាំការ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​។​

​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ គណៈអចិន្ត្រៃយ៍​គណបក្ស​ខណ្ឌ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​គណបក្ស ប្រជាជន​កម្ពុជា​ខណ្ឌ សរុប​ចំនួន​១៥២​នាក់​។​

​សូមជម្រាបថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តទី​៥ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៨០.១៩​ភាគរយ បាន​ទៅ​បោះឆ្នោត ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​៩.២​លាន​នាក់ ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​។​

​គណបក្សនយោបាយ​ចំនួន​១៧ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​នៅ​មូលដ្ឋាន​នេះ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច ទទួលបាន​សំឡេង​នាំមុខគេ នៅ​គ្រប់​បណ្តា​រាជធានី​ខេត្ត ទូទាំង​ប្រទេស​៕

Filed in: ព័ត៌មានជាតិ