ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អ្នក​ភូមិ​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ ដែល​ធ្លាប់​ចាញ់បោក​នយោបាយ​ខ្មោច​បក្សប្រឆាំង ឥលូវ​ត្រឡប់មក​គាំទ្រ​ប្តូ​ផ្តាច់​ជាមួយគណប​ក្សប្រ​ជា​ជនកម្ពុជា តាមរយៈ​ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​រហូតដល់​ជិត​៩៥​ភាគរយ​

​អ្នក​ភូមិ​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ ដែល​ធ្លាប់​ចាញ់បោក​នយោបាយ​ខ្មោច​បក្សប្រឆាំង ឥលូវ​ត្រឡប់មក​គាំទ្រ​ប្តូ​ផ្តាច់​ជាមួយគណប​ក្សប្រ​ជា​ជនកម្ពុជា តាមរយៈ​ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​រហូតដល់​ជិត​៩៥​ភាគរយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ​បានបញ្ជាក់​ថា នៅ​ភូមិ​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​៣​ការិយាល័យ សរុប​ប្រជាពលរដ្ឋ​មក​បោះឆ្នោត​ចំនួន​១៤៥១​នាក់ សន្លឹកឆ្នោត​ដែល​យក​ជា​ផ្លូវការ​ចំនួន​១៤៣៧​សន្លឹក ក្នុង​ចំនួន​នេះ សំឡេង​ឆ្នោត​ដែល​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១៣៥៧​សន្លឹក ស្មើនឹង​៩៤​ជិត​៩៥% ។​

​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ​បានបញ្ជាក់​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ស្ទើរ​ទាំងស្រុង​នៅទីនេះ​គាំទ្រ​ប្តូផ្តាច់​បោះឆ្នោត​ជូន​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ព្រោះ​សច្ចភាព​ពិតប្រាកដ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់​ដែល​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ប្រជាជន​និង​ជាតិ​កម្ពុជា មិន​បោះបង់ មិន​គេចវេស មិន​រត់​ចោល​ហើយ​មាន​តែ​ការអនុគ្រោះ​ជានិច្ច​ជាក់ស្តែង​ពួក​គាត់​ផ្ទាល់ ពីមុន​ចាញ់បោក​នយោបាយ​ខ្មោច​គណបក្សប្រឆាំង ដែល​មាន​លោក​សម រង្ស៊ី​ជា​ប្រធាន ធ្វើអោយ​ជីវិត​របស់​ពួកគាត់​រាប់រយ​រាប់ពាន់​គ្រួសារ ត្រូវ​រងគ្រោះ​រស់​តាម​ការ​ញុះញង់​រហូត​គ្មាន​ទីពឹង​ពិតប្រាកដ ល្មើស​ច្បាប់​សព្វបែបយ៉ាង ឡើង​ទៅ​បាតុកម្ម​នៅ​ភ្នំពេញ​ដាច់បាយ​ដាច់ទឹក ក្លាយ​ជា​ខ្ញុំ​កញ្ជៈ​នយោបាយ​បោកប្រាស់​។​

​ទើបតែ​ចុងឆ្នាំ​២០២០​នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​បាន​ចាត់តាំង​ឯកឧត្តម​ប៉ាន់​ខែម ប៊ុនថន​តំណាង​សម្តេច​មក​ដោះស្រាយ​បញ្ចប់​គ្រប់​បញ្ហា អនុគ្រោះ​គ្រប់​សកម្មភាព​ខុសឆ្គង​កន្លងមក ថែម​ទាំង​អភិវឌ្ឍន៍​មាន​សព្វ​អ្វី​មិន​ប្រកាន់​អតីកាល តើ​ទៅ​រក​ឯណា​ទៀត​ថ្នាក់ដឹកនាំ​ជាតិ​ដូច​សម្តេច​តេជោ​សែន និង​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ល្អ​បែបនេះ ពួកគាត់​ស្ម័គ្រស្មោះ​គាំទ្រ​លុះ​ជីវិត​ក្ស័យ មិន​ចាញ់បោក​អ្នកណា​ទៀត​ឡើយ​។​សហការី​

Filed in: ព័ត៌មានជាតិ