ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​កំពង់ចាម​

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​កំពង់ចាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល -​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​កំពង់ចាម ដែល​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់ លោក អ៊ិត ប្រាំង អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម និង​ឯកឧត្តម ខ្លូត ផន អនុប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ខេត្ត​។

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​គណៈអចិន្ត្រៃយ៍​គណបក្ស​ខេត្ត គណបក្ស​ក្រុង សង្កាត់ -​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង សង្កាត់ -​ប្រធាន​សាខា​បក្ស​ភូមិ និង​មន្ត្រី​គណបក្ស​ពាក់ព័ន្ធ​មួយចំនួន ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ក្រុង​កំពង់ចាម​។​

​យោងតាម​សេចក្តីសម្រេច​របស់​គណៈ​កម្មា​ធិ​ការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លេខ ២៤៧/០៥២២/ សស​.​គ​ក ដែល​ចុះហត្ថលេខា​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស បាន​សម្រេច​តែងតាំង​លោក លី សុវណ្ណ អនុប្រធាន​គណបក្ស ក្រុង​កំពង់ចាម ត្រូវបាន​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច ពី​អនុប្រធាន​គណបក្ស​ក្រុង​កំពង់ចាម មក​ជា​ប្រធាន​គណបក្ស ក្រុង​កំពង់ចាម ជំនួស​លោក ចាន់ ផល្លី អតីត​ប្រធាន​គណបក្ស​ក្រុង ដែល​ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​តួនាទី​ថ្មី​។​

Filed in: ព័ត៌មានជាតិ