ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ស្ត្រី​មេម៉ាយ​ម្នាក់ ដាក់ពាក្យ​ប្តឹង​អតីត​ប្តី​របស់​ខ្លួន រួម​ជាមួយ​អ្នកជិតខាង​៣​នាក់ ចោទប្រកាន់​ករណី​ធ្វើ​ឱ្យ ខូចខាត​ដំណាំ ជេរប្រមាថ និង​ហិង្សា​ដោយ​ចេតនា ខណ​:​តុលាការ​កោះហៅ​ចុងចោទ​ទៅ​សួរនាំ​

ស្ត្រី​មេម៉ាយ​ម្នាក់ ដាក់ពាក្យ​ប្តឹង​អតីត​ប្តី​របស់​ខ្លួន រួម​ជាមួយ​អ្នកជិតខាង​៣​នាក់ ចោទប្រកាន់​ករណី​ធ្វើ​ឱ្យ ខូចខាត​ដំណាំ ជេរប្រមាថ និង​ហិង្សា​ដោយ​ចេតនា  ខណ​:​តុលាការ​កោះហៅ​ចុងចោទ​ទៅ​សួរនាំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២២​នេះ អយ្យការ​អម​សាលាដំបូង ខេត្ត​ប៉ៃលិន បាន​កោះហៅ​បុរស​ម្នាក់ ជា​អតីត​ប្តី​ស្ត្រី​មេម៉ាយ​ម្នាក់ រួមជាមួយ​នឹង​ស្ត្រី​អ្នកភូមិ​ចំនួន​០៣​នាក់ ផ្សេងទៀត ទៅកាន់​សាលាដំបូង​ខេត្ត​ប៉ៃលិន បន្ទាប់ពី​ស្ត្រី​រូបនោះ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​ប៉ៃលិន ដោយ​ចោទប្រកាន់ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា ជេរប្រមាថ​ដោ យ​ចេតនា និង​ហិង្សា​ដោយ​ចេតនា ខណ​:​បុរស​ជា​ប្តី ព្រមទាំង​អ្នក​ជិតខាង​ក្នុង​ភូមិ​បាន​ឆ្លើយបំភ្លឺ​ឡើង​ថា មិន​ដូច​អ្វី​ដែល​គាត់​ប្តឹង​ចោទប្រកាន់​នៅក្នុង​ពាក្យបណ្តឹង​នោះឡើយ លុះ​បន្ទាប់ពី​ខាង​តុលាការ​សួរនាំ​ម្នាក់​ម្តងៗ រហូតដល់​ម៉ោង​៣ និង​០០​រសៀល​ថ្ងៃ​ដដែល ក៏​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​។

​បើ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ឈ្មោះ ទូច សុខ​ឃឿន អាយុ​៥៦​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុង​ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យដឹងថា ៖ គាត់​សុំ​ប្តឹង​ពី ទី​១. ឈ្មោះ នួន គឹម​ឈាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ អតីត​ប្តី ពីបទ «​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​» ប្រព្រឹត្ត​នៅ​ភូមិ​ខាងលើ កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២២ ទី​២. ឈ្មោះ សុខ ចាន់​ឌី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទី​៣. ឈ្មោះ សុខ ចាន់​ធី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ និង​ទី​៤. ឈ្មោះ សុខ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ពី​បទ​ជេរប្រមាថ​ជា​សាធារណ​: និង​ហិង្សា​ដោយ​ចេតនា​» ប្រព្រឹត្ត​នៅ​ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ប្រភព​បន្តទៀតថា កាលពី​ពេល​ថ្មីៗ នេះ មាន​បុរស​ម្នាក់ ត្រូវ​ជា​អតីត​ប្តី​របស់​គាត់ បាន​យក​កាំបិត​ខ្វែវ ទៅ​កាប់​បំផ្លាញ ដំណាំ​ដើម​ទាប និង​ដើម​ខ្នុរ អស់​ជាច្រើន​ដើម លុះ​ក្រោយ​ពី​មាន​ការឈ្លោះប្រកែក​គ្នា​ដោយសារ​រឿង​កាប់​ដើមឈើ​នេះ ស្រាប់តែ​មាន​អ្នកជិតខាង​ទាំង​បី​នាក់​ខាងលើ បាន​ចូល​ទៅ​កាត់​ត្រួយ​ស្អំ​នៅក្នុង​ដី​របស់​គាត់​ដែរ ហើយ​ក៏​ជួយ​ខាង​បុរស​ជា​អតីត​ប្តី ដោយ​ជេរ​ប្រមាថ​មើល ងាយ​ទៅលើ​គាត់ ធ្វើឱ្យ​ប៉ះពាល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ការរស់នៅ​របស់​គាត់ ទើប​សម្តេច​ចិត្ត​ដាក់​ពាក្យបណ្តឹង​តែម្តង​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក នួន គឹម​ឈាន អតីត​ប្តី​របស់​ស្ត្រី​មេម៉ាយ​ខាងលើ បានឱ្យដឹងថា ៖ គាត់​មិន​បាន​កាប់​ដើមឈើ​ហូប​ផ្លែ​នៅលើ​ដី​របស់​ស្ត្រី​មេម៉ាយ​ជា​អតីត​ប្រពន្ធ​ខ្លួន​ឡើយ គឺ​កាត់​នៅលើ​ដី​របស់​ខ្លួន ដែល​ត្រូវបាន​ចៅសង្កាត់​អូរ​តា​វ៉ៅ បែងចែក​ជូន បន្ទាប់​ពី​លែងលះគ្នា​រួច​មក​ប៉ុណ្ណោះ​។ លោក​បន្ត​ទៀត​ថា ចំពោះ​ស្ត្រី​បីនាក់ នៅក្នុង​ភូមិ​ខាងលើ​នេះ ក៏​មិន​បាន​ទៅ​កាត់​ត្រួយ​ស្អំ នៅលើ​ដី​របស់​នាង​ដែរ គឺ​សុំ​កាត់​ត្រួយ​ស្អំ​នៅលើ​ដី​របស់​លោក​ដដែល ដោយ​សុំ​ការអនុញ្ញាត​ត្រឹមត្រូវ​។

​ពាក់ព័ន្ធ​នឹង​បណ្តឹង នេះ លោក ហើយ​នឹង​អ្នកជិតខាង​ទាំងអស់​ខាងលើ ក៏​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ក្នុង​សាលាដំបូង​ខេត្ត​ប៉ៃលិន រួចរាល់​អស់ហើយ​ដែរ ដោយ​អ្វីៗ​នៅក្នុង​ពាក្យបណ្តឹង​សុទ្ធតែ​ជា​ការ​មួលបង្កាច់​របស់​ស្ត្រី​ខាងលើ​នោះ​ប៉ុណ្ណោះ ហើយ​លោក​នឹង​សម្រេចចិត្តថា នៅ​ថ្ងៃ​ខាងមុខ នឹង​ឈប់​រស់នៅ​ក្បែរ​ស្ត្រី​រូប​នេះ​ទៀត ព្រោះ​មិន បាន​ទទួល​ក្តី​សុខ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។

​លោក​បញ្ជាក់ថា មូលហេតុ​ដែលនាំឱ្យ​មាន​ការ​លែងលះគ្នា អស់​រយ​:​ពេល​មួយ​ឆ្នាំ​កន្លងមក គឺ​ដោយសារតែ​ស្ត្រី​ខាងលើ តែងតែ​យក​លុយកាក់​ដែល​ខ្លួន​រក​បាន​ទៅ​លេង​ល្បែង​កាស៊ីណូ ហើយ​ក៏​បង្ខំ​ឱ្យ​លោក​ទៅ​ចងការ​មីក្រូហិរញ្ញវត្ថុ ដើម្បី​យកប្រាក់​ឱ្យ​គាត់​ទៅ​លេង​ល្បែង លុះ​ទ្រាំ​មិន​បាន​ក៏​ស្តីបន្ទោស ទើប​ស្ត្រី​រូប​នេះ​ខឹង​សុំ​លែងលះ បែងចែក​ដី​គ្នា ដោយ​គាត់​សុខចិត្ត​ទៅ​រស់នៅ​ក្នុង​ខ្ទម​តូច​ជាប់​គ្នា​ខាងកើត​ស្ត្រី​រូបនេះ​។ រីឯ​ស្ត្រី​ជា​អតីត​ប្រពន្ធ​ឱ្យ​រស់នៅ​លើ​ផ្ទះថ្ម​ធំ ខណ​:​បាន​គ្នា​អស់​រយ​:​ពេល​ជាង​៣០​ឆ្នាំ​មកហើយ ក៏​បង្កើត​បាន​កូន​ស្ត្រី​ម្នាក់ កំពុង​រស់នៅ​ខេត្ត​ផ្សេង​។ លោក​ពិតជា​សុំ​ខ្លាច​ស្ត្រី​ខាងលើ​មែន សូម្បី​តែ​មេភូមិ ឬ​អ្នក​ជិតខាង​ជុំវិញ​ភូមិ​ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ស្ត្រី​រូប​នេះ​ដែរ ព្រោះ​តែងតែ​ជេរ​បញ្ឆិតបញ្ឆៀង​ដាក់​គេឯង​គ្រប់ៗ​គ្នា​។​

​ចំណែក​លោក ម៉ែន ឆន មេ​ភូមិ​អូរ​ខ្ទីង បានឱ្យ​ដឹង​ដែរ​ថា ៖ ប្តី​ប្រពន្ធ​ខាងលើនេះ បាន​ចែក​ផ្លូវ គ្នា​ជាង​១​ឆ្នាំ ដោយ​មាន​លិខិត​លែងលះ​ចេញ​ពី​ខាង​សង្កាត់​អូរ​តា​វ៉ៅ មិន​បាន​ឡើង​ទៅ​ដល់​តុលាការ​នោះ ទេ ព្រោះ​អត់​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​។ លោក​បន្ត​ទៀត​ថា រឿងហេតុ​កើតឡើង គឺ​ដោយសារ​ស្ត្រី​ជា ប្រពន្ធ​ទាំង​អស់ ព្រោះ​ប្តី​ស្លូតបូត​មិនចេះ​មាត់​ក​.​នោះទេ ខណ​:​ប្តី​ខិតខំ​ប្រឹងប្រែង​រក​លុយ​កាក់​ឥតឈប់ឈរ រហូត​ដល់​ទិញ​ដី​ចម្ការ​បាន​ជាង​២០​ហិកតា ត្រូវ​ប្រពន្ធ​បង្ខំ​ឱ្យ​លក់​អស់ រួច​យក​ថវិកា​ទៅ​លេង​ល្បែង​កាស៊ីណូ​ចាញ់​អស់​គ្មាន​សល់ ហើយ​ក៏​ចេះតែ​ឈ្លោះ​គ្នា​ឥត​ឈប់​ឈរ​រហូត​ដល់​ចំណុច​ចុងក្រោយ​តែម្តង ៕ ដោយ ៖ នីយ៉ា​

Filed in: ព័ត៌មានជាតិ