ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពិធីប្រកាស ផ្លាស់ប្តូរ​ប្រធានទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់ព្រំដែន​បឹងត្រកួន!

ពិធីប្រកាស ផ្លាស់ប្តូរ​ប្រធានទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់ព្រំដែន​បឹងត្រកួន!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ៖ លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស ផ្លាស់ប្តូរ​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វា​តំបន់​ព្រំដែន​បឹង​ត្រកួន ដោយ​លោក ស៊ិន ស៊ិញ​ហឹង នាយករង​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត ចូល​កាន់ដំណែង​ជា ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វា​តំបន់​ព្រំដែន​បឹង​ត្រកួន ជំនួស​លោក វ៉ាន់ ដា​រ៉ា​ន់ ប្រធាន​ចាស់​ដែល​ត្រូវ​ដល់​អាណត្តិ​ការងារ ទៅ​បំពេញ​ការងារ​នៅ​អង្គភាព​វិញ ពិធី​ធ្វើ​នៅ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វា​តំបន់​បឹង​ត្រកួន​ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ ២០២២​។

​បន្ទាប់​ពី​ការអាន​របាយការណ៍​ស្វាគមន៍​របស់ លោក​ប្រធានការិយាល័យ​ច្រកទ្វារ​ព្រំដែន​ចាស់ ការអាន​ប្រកាស និង​មតិ​ប្តេជ្ញា​ចិត្ត​របស់ លោក ស៊ិន ស៊ិញ​ហឹង ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វា​តំបន់​ព្រំដែន​បឹង​ត្រកួន​រួច​។​

​លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ សំណេះសំណាល​ឱកាស​នោះ បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ប្រធាន​ទីស្នាក់ការ​ច្រក​ចាស់ និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​បំពេញ​ភារកិច្ច​ការងារ​តាម​តួនាទី​ភារកិច្ច​សម្រេចបាន​ជោគជ័យ​នា​ពេល​កន្លងមក​នេះ​។​

​លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់ថា ការផ្លាស់ប្តូរ​មន្ត្រី​នាពេល​នេះ​ជា​ដំណើរការ​ជា​ធម្មតា តាម​គោលការណ៍​ច្បាប់ លោក​ប្រធាន​ចាស់​ត្រូវ​ចប់​អាណត្តិ​ការងារ ទៅ​បំពេញ​ការងារ​នៅ​អង្គភាព​វិញ នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​ជាមួយគ្នា​នោះ លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ណែនាំ និង​ក្រើនរំលឹក​ដល់ ប្រធាន​ទីស្នាក់ការ​ច្រកទ្វារ​ព្រំដែន​បឹង​ត្រគួន និង​មន្ត្រី កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ សូម​បន្ត​កិច្ចសហប្រតិបត្តិការ​ណ៍​គ្នា​អោយបាន​ល្អ ជាពិសេស​ខិតខំ​សម្របសម្រួល​រាល់​កិច្ចការ​ទាំងអស់​ជាមួយ​ភាគី​ថៃ​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕​

Filed in: ព័ត៌មានជាតិ