ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឈ្មួញឈើដ៏ល្បីឈ្មោះ ជិន គឹម អូន~សាក់ សិច ឈ្មោះ គឹម ឡាយ ជា​មេ​ឈ្មួញ​ឈើ ដុះស្លែ ជើង​ខ្លាំង​ ខាងគៀងគរបំផុសពលរដ្ឋ ឱ្យចូលព្រៃកាប់ឈើ បំផ្លាញ​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះ​រកា យ៉ាងរង្គាល នាពេលកន្លងមក ក៏ដូចពេលបច្ចុប្បន្ននៅក្នុង​ខេត្ត​ព្រះវិហារ ដឹកជញ្ជូន​យកទៅ​លក់​លើ​ទីផ្សារបាន​យ៉ាង​រលូន ចូលខេត្តកំពង់ចាម និងរាជធានីភ្នំពេញ

ឈ្មួញឈើដ៏ល្បីឈ្មោះ ជិន គឹម អូន~សាក់ សិច ឈ្មោះ គឹម ឡាយ ជា​មេ​ឈ្មួញ​ឈើ ដុះស្លែ ជើង​ខ្លាំង​ ខាងគៀងគរបំផុសពលរដ្ឋ ឱ្យចូលព្រៃកាប់ឈើ បំផ្លាញ​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះ​រកា យ៉ាងរង្គាល នាពេលកន្លងមក ក៏ដូចពេលបច្ចុប្បន្ននៅក្នុង​ខេត្ត​ព្រះវិហារ ដឹកជញ្ជូន​យកទៅ​លក់​លើ​ទីផ្សារបាន​យ៉ាង​រលូន ចូលខេត្តកំពង់ចាម និងរាជធានីភ្នំពេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មេឈ្មួញឈើដ៏ល្បីឈ្មោះ ជិន គឹម អូន~សាក់ សិច ឈ្មោះ គឹម ឡាយ ជា​មេ​ឈ្មួញ​ឈើ ដុះស្លែ ជើង​ខ្លាំង​ ខាងគៀងគរបំផុសពលរដ្ឋ ឱ្យចូលព្រៃកាប់ឈើ បំផ្លាញ​ព្រៃ​ឡ​ង់ និង​ព្រៃ​ព្រះ​រកា យ៉ាងរង្គាល នាពេលកន្លងមក ក៏ដូចពេលបច្ចុប្បន្ននៅក្នុង​ខេត្ត​ព្រះវិហារ ដឹកជញ្ជូន​យកទៅ​លក់​លើ​ទីផ្សារបាន​យ៉ាង​រលូន ចូលខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ។ល។

ព្រះវិហារ ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ ខេត្ត​ព្រះវិហារ​ បាន​បញ្ជាក់​ថា កាលពី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ​២០២២ មាន​រថយន្ត​យី​ឌុប ភ្លៅ៥ ពាក់​ស្លាក​លេខ ក្រចេះ​ 3A-0340 បាន​ដឹក​ជញ្ជួន​ឈើ ចេញពី​ខេត្ត​ព្រះវិហារ​ចូល​ដេប៉ូ នៅ​ភូមិ​តា​ឡែក ជិត​ស្នាក់ការ​បរិស្ថាន​ ខេត្ត​កំពង់ធំ គ្មាន​សមត្ថកិច្ច​ពាក់​ព័ន្ធណាហ៊ាន​ក្អក ឬបង្ក្រាប​នោះឡើយ។ ​ទោះបី​ជាបណ្តាញ​សារព័ត៌មាន​ ជាច្រើនបាន​ចុះផ្សាយព្រោងព្រាតក៏ដោយ សកម្មភាពនៅតែដដែល និង​អ្នកខ្លះបានរាយការណ៍ផ្ទាល់ទៅដល់ថ្នាក់ជាតិក៏នៅតែគ្មានប្រសិទ្ធិភាព។ អង្គការសង្គម​ស៊ីវិល​ក៏ដូចជារប្រជា​សហគមន៍​ការពារព្រៃឈើ ដែល​បានបង្ហាញ​ភស្តុតាងជាច្រើនឱ្យដឹងថា ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡ​ង់ និង​ព្រៃ​ឈើក្នុងព្រៃព្រះរ​កា​រ ស្ថិតក្នុង​ភូមិសាស្ត្រខេត្ត​ព្រះវិហារ នៅតែ​រង​ការ កាប់​បំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃ ចំណែក​ប្រធាន​មន្ទីរ​ បរិស្ថាន​ខេត្ត​ ព្រះវិហារ និង​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់ ខេត្ត​ព្រះវិហារវិញ បានរក្សា​ភាព​ស្ងៀមស្ងាត់​ ទើប​ពួក​ឈ្មួញ​មានឱកាសធ្វើ​អ្វីៗ បានតាម​តែអំពើ​ចិត្ត​ យ៉ាងអណាធិបតេយ្យបែបនេះនោះ ។ ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​ឈ្មោះ សាក់ សិច និង​ឈ្មោះ គឹម ឡាយ នៅតែហ៊ានធ្វើសកម្មភាពគឃ្លើនដដែលៗ ក្នុង​ទឹកដី​ខេត្តព្រះវិហារ​ ផ្គើន​ទៅនឹង​បទបញ្ជារបស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កន្លងមក​សម្ដេចធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស ចាត់វិធានការ​ក្ដៅៗ ទៅលើ​មន្ត្រីក្រោមឱវាទ​ ចុះបង្ក្រាប ព្រៃឈើ​អោយ​ខាន់តែ​បានដូចភ្លៀងរលឹម។​

ប្រភព​បាន​បន្តទៀតថា៖ ឈើ​ប្រណីតៗ​ ត្រូវបាន​ឈ្មោះ គឹម ឡាយ នាំ​មេ​ការសំខាន់ៗ​ មួយ​ក្រុម​រួម​មានដូចខាងក្រោម៖ ១-ឈ្មោះ មីន
២-ឈ្មោះ ណឹត
៣-ឈ្មោះ វុ​ធ
៤-ឈ្មោះ ចែ ណា​ង
៥-យាយ ខេង
៦-ឈ្មោះ ថី
៧-តា រី​ន
បាននាំគ្នាកែនប្រជាពលរដ្ឋចូលព្រៃកាប់​ឈើ​ ក្នុងព្រៃ​ព្រះ​រកា​រ និង​ក្នុងព្រៃ​ឡង់​ យ៉ាងគំហុក រង្គះរង្គាលតែម្ដង ហើយ​ដឹក​ចេញ​តាម​ រទេះគោ រទេះក្របី មក​ដាក់​នៅ​ចំណុច​ ម្លូ​ព្រៃ ឬ​ពោធិ៍​ប្រមេ​រ រីឯ​បងៗ ពូៗមន្ត្រី​ជំនាញ​ និងអ្នកពាក់ពាក់​ពន្ធ័ វិញ សម្ងំ​ទទួល​លាភសក្ការៈ​ ឱ្យចឺនតែម្ដងជា​ថ្នូរ​មិន​បង្ក្រាប​។​

​មេ​ឈ្មួញកណ្ដាល​ម្នាក់ទៀត​ឈ្មោះ សាក់ សិច ដឹកនាំ​មេការ​មួយ​ក្រុម​ទៀត​រួមមានឈ្មោះ ១-ឈ្មោះ​ឆើត ២-ឈ្មោះ ប្រុស ៣-ឈ្មោះ បុប្ផា ៤-ឈ្មោះ ទូ ។ល។ ចូល​កាប់​ឈើ ក្នុងស្រុក​ជ័យ​សែន​ ក្នុងតំបន់​ព្រៃ​ឡង់ ហើយ​ដឹក​ចេញ​មក​ចំណុច​ស្រែ​វាល​ មក​ស្តុប​ទុក នៅ​ក្រាំង​ដូង​ ស្ថិតក្នុងស្រុក​ត្បែងមានជ័យ​នៃខេត្ត​ព្រះវិហារ រួច​បានដឹក​បន្ត​ យកមក​ចែកចាយ​ នៅ​តាមដេប៉ូឈើ ឈ្មោះ ជិន គឹម អូន ក្នុង​ភូមិ​ តា​ឡែក ជិត​ស្នាក់ការ​បរិស្ថាន​ ខេត្ត​កំពង់ធំ ពួកមេឈ្មួញឈើ​ ដុះស្លែទាំង​ពី​រក្រុម​ខាងលើ​នេះ ត្រូវ បាន ឈ្មួញ ដឹក ជញ្ជូន​ស្ទើរតែ​រៀងរាល់ ថ្ងៃ និង តាម គ្រប់ មធ្យោបាយ ទៅ លក់ ឲ្យ​ដេប៉ូ​ផ្សេងៗ និង​លក់តាម​បណ្តារខេត្តផ្សេងៗទៀតទូទាំងប្រទេស យ៉ាង​រំ​ភើយ​ ។​

ប្រជាពលរដ្ឋ ក្នុងស្រុក​ជ័យ​សែន បាន​រិះគន់​ចំៗ ទៅលើ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និងអ្នកពាក់ព័ន្ធថា៖ ពូកែណាស់ចាប់ បានតែ ឈ្មួញ​ឈើ រកស៊ី​តូចតាចតែប៉ុណ្ណោះ រីឯឈ្មួញ រកស៊ី ឈើ​ធំៗវិញ ដូច​ជា​មេឈ្មួញ ជិន គឹមអូន លោក សាក់ សិច និង លោក គឹម ឡាយ មិនដែល ចាប់ បាន​នោះ​ទេ ម្យ៉ាង​វិញ ទៀត ពួកមេឈ្មួញ​ៗ ដែលមានឈ្មោះដូចខាងលើនេះ បានដឹកជញ្ជូន​ ផលអនុផលព្រៃឈើ យកទៅ​លក់​បន្ត ក្នុង​ខេត្ត​នានា​ ក្នុងព្រះរាជាណាចក្រកម្ពុជា បានយ៉ាង​រលូន សុខ​ស្រួល​បំផុត សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ព្រះវិហារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​កំពង់ធំទាំងមូល មិនហ៊ាន​ក្បែរ មិនហ៊ានក្អក ឬហ៊ានប៉ះពាល់​នោះឡើយ សង្ស័យទទួលបានលាភសក្ការៈយ៉ាងក្រាស់ក្រែល ល្មមគួរសមដែរហើយមើលទៅវ៉េះ ។

ជុំវិញនឹងបញ្ហាខាងលើនេះ ​ប្រជាពលរដ្ឋ រស់នៅ​ក្នុងស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យ​សែន សូមអំពាវនាវ​ដល់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស និង​ជា​ប្រធានគណៈកម្មការ​ថ្នាក់​ជាតិ ទប់ស្កាត់​ បង្ក្រាប បទល្មើស​ធនធានធម្មជាតិ មេត្តា​បញ្ជា​មេ​ប៉េអឹម​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហា និង​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមចាត់មន្ត្រីជំនាញឱ្យចុះ​ទៅពិនិត្យ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​-ព្រៃឡង់ និង​ព្រៃ​ព្រះ​រកាផងទាន បើសិនជាបណ្ដែត បណ្ដោយតទៅទៀត ច្បាស់ជាព្រៃឈើដែលនៅ​សេសសល់​បន្តិចបន្តួច រង​ការកាប់​បំផ្លិចបំផ្លាញ​វិនាស​ហិនហោច ក្រោម​ស្នាដៃ​ឈ្មួញ​ល្បីៗដែល​បាន​រៀបរាប់​ខាងលើ​ជាក់ជាពុំខាន។

 

Filed in: ព័ត៌មានជាតិ