ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​យក​ទូរ​សព្ទ​ដៃ​)

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​យក​ទូរ​សព្ទ​ដៃ​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បាត់ដំបង ៖ ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្តមសេនី​យ៍​ទោសាតគឹ​មសាន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធីឡា​ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​និង​លោក​វរសេនីយ៍ទោ​ភួង​ចន្ទ័​តារា​ស្នងការរង​ជំនួយកា​រ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ព្រមទាំង​មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី​ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥:១០​នាទី នៅ​ចំណុច​ក្រុមទី​០២ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​កម្លាំង ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​យក​ទូរ​សព្ទ​ដៃ​) ០១​ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ។​

1-​ឈ្មោះ សេត សុគ​ង់ ហៅ ស្នា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ច្រនៀង ឃុំ​បាយ​ដំ​រាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​
2-​ឈ្មោះ សុខ ស៊ី​ធី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ល្វៀង ឃុំ​អូរ​ដំបង ២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​០០:៣០​នាទី នៅ​ចំណុច​រង្វង់​មូល​ព្រះ​នរាយ​ដៃ​ប្រាំបី ស្ថិតនៅក្នុង​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​យើង​ថា មាន​ករណី​ចោរឆក់​ទូរ​សព្ទ​ដៃ​មួយ​កើតឡើង ដែល​បង្ក​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ គ្មាន​ស្លាក​លេខ បានធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ​ដៃ​០១​គ្រឿង​ម៉ាក​IphoneX ពណ៌​ស ពី​មនុស្ស​ស្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ ប៉ុន្តែ​មិន​បាន​សម្រេច​ទេ រហូតមកដល់​ថ្ងៃ​ខែ​ឆ្នាំ​ខាង​លើ ទើប​កម្លាំង​យើង​ធ្វើការ​ឃាត់ខ្លួន​បាន ។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ