ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពលរដ្ធ​ស្នើសុំ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ធ្វើ​ការជួសជុល​ផ្លូវ​ដែល​បាក់​ដាច់​ដោយ​ជំនន់​ទឹកភ្លៀង​

ពលរដ្ធ​ស្នើសុំ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ធ្វើ​ការជួសជុល​ផ្លូវ​ដែល​បាក់​ដាច់​ដោយ​ជំនន់​ទឹកភ្លៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​) ៖ ផ្លូវ​ដែល​បាក់​ដាច់​ដោយ​សារ​ជំនន់​ទឹកភ្លៀង ត្រូវបាន​ប្រជា​ពលរដ្ធ​បាន​សំណូមពរ ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ធ្វើ​ការជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​មួយ​កន្លែង​ឡើងវិញ​នៅត្រង់​ចំណុច​អូរ​តា​ម៉ា​ស្ថិតនៅ​ភូមិពុរ សង្កាត់​សំរោង ក្រុង​សំរោង​ដែល​បាក់​ដាច់​ពិបាក ក្នុងការ​ធ្វើ​ដំណើរ​ទៅមក​ខណ​:​ពេល​មេឃ​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​កន្លង​កម​ទឹក​ហូរ​បុក​ខ្លាំង​បណ្តាលឲ្យ​រង​នូវ​ការខូតខាត​យ៉ាង​ធ្ងន់ធ្ង​រ ។​

​បើ​តាម​ប្រភព​ពី​ប្រជា​ពលរដ្ធ​ដែល​រស់នៅ​ក្បែរ​ទៅ​នឹង​កន្លែង​ផ្លូវ​កំពុ​ង​ដាច់​នោះ​បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២ ថា ផ្លូវ​នៅ​ចំណុច​អូរ​តា​ម៉ា ដែល​បាន​បាក់​ដាច់​ដោយ​សារ​ជំនន់​ទឹកភ្លៀង​នេះដែរ គឺ​បាន​បាក់​ដាច់​តាំងពី​អំឡុង​ពាក់កណ្តាល ខែ​ឧសភា​មក​ម្លេះ ។​

​ពលរដ្ឋ​ដដែល​បាន​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​ផ្លូវ​បាក់ដាច់​មកពីមា​ន​ភ្លៀង​ធ្លាក់​ច្រើន​ផង និង​មួយវិញទៀត ទឹក​ហូរ​បុក​ខ្លាំង​មក​ពី​លើ​ទំនប់​បង្ហៀរទឹក​ចេញ​ត្រង់​ចំណុច​បឹង​ត្រពាំងវែង​ហូរ​ធ្លាក់​តាម​អូរ ចំពោះ​ផ្លូវ​នេះ​ខាង​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ជា​អ្នក​ធ្វើ​ការស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​និង​បាន​ដាក់លូ​ដើម្បី​បង្ហូរទឹក​ដើម្បី​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ធ​ធ្វើដំណើរ​ទៅ​ធ្វើស្រែ​ចំការ តែ​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ផ្លូវ​នេះ​ក៏​បាន​បាក់​ដាច់​តែម្តង​។​

​សូមជម្រាបថា បើ​តាម​ការលើកឡើង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទៅនឹង​ផ្លូវ​ដែល​កំពុង​បាក់​ដាច់​ត្រង់ចំណុច​អូរ​តា​ម៉ា​នោះ​ថា បច្ចុប្បន្ន​ពួកគាត់​បាន​នាំគ្នា​ធ្វើ​ស្ពានឈើ​ដើម្បី​បាន​ឆ្លង​ជា​បណ្តោះអាសន្ន​សិន តែ​អាច​ឆ្លង​បានតែ​ម៉ូតូ​កង់​និង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តែប៉ុណ្ណោះ ហើយ​កាល​មុន​ផ្លូវ​បាក់​ដាច់​ប្រជា​ពលរដ្ធ​យើង​អាចធ្វើដំណើរ​បាន​ទាំងឡាន​គោយន្ត​ត្រាក់ទ័រ​បាន​ដោយ​មាន​ភាព​ងា​ស្រួល​បំផុត​ផងដែរ ៕

Filed in: ព័ត៌មានជាតិ