ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ថ្លែងអំណរគុណ​សមាជិក សមាជិកា និង​ពលរដ្ឋ​នៅ​ខេត្ដ​ក្រចេះ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​ទាំង​៤៨

​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ថ្លែងអំណរគុណ​សមាជិក សមាជិកា និង​ពលរដ្ឋ​នៅ​ខេត្ដ​ក្រចេះ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​ទាំង​៤៨
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ក្រចេះ​)៖ លោក ព្រំ សុខា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ថ្លែងអំណរគុណ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​បក្ស​ប្រជាជន រហូត​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នាំមុខ​ដាច់​ទាំងអស់ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ហើយ​បាន​ទទួល​តំណែង​ជា​មេឃុំ​ចៅសង្កាត់ ទាំង​៤៨ នៅ​ខេត្ត​ក្រចេះ​។​

​តាមរយៈ​លិខិត​ថ្លែងអំណរគុណ​ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក ព្រំ សុខា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖

«​ក្នុងនាម ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង ថ្លែង​នូវ​ការ​កោត់​សរសើរដ៏​ជ្រាលជ្រៅ និង​អំណរគុណ​ដាំ​អនេកប្បការ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុមការងារ និង​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់​នៃ​ខេត្ត​ក្រចេះ ដែល​បាន​ខិតខំ​យក​អស់​កំលាំងកាយ​ចិត្ត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ខិតខំ​ប្រឹងប្រែង​សម្រេច​ភារកិច្ច​របស់​ខ្លួន ក្នុងការ​ច្បាម​ជាប់​មូលដ្ឋាន ចុះ​ផ្សាភ្ជាប់​សុខទុក្ខ ជា​ប្រចាំ​ជា​មួយ​ប្រជាពលរដ្ឋ​តាម​ភូមិ ឃុំ សង្កាត់ បង្កលក្ខណៈ​ល្អ​ប្រសើរ​រហូត​ដណ្តើមបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ឈ្នះ​គ្រប់​ឃុំ សង្កាត់​ទាំង​៤៨ ក្នុង​ខេត្ត​ក្រចេះ​។​

​ជោគជ័យ​នេះ រួមចំណែក​យ៉ាង​សាកស​ម​ជា​មួយ​ជ័យជំនះ​ដ៏​ធំធេង​នៅ​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ទំនុកចិត្ត​និង​ការគាំទ្រ​ឥត​ងាករេ​ជា​បន្ត​ទៀត​របស់​ពលរដ្ឋ​អ្នកបោះឆ្នោត មកលើ​ឧត្តមគតិ​មាគ៌ា និង​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​បុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព វិបុលភាព​សម្រាប់​អនាគត​រុងរឿង​របស់​មាតុភូមិ​និង​ប្រជាជន​យើង​គ្រប់​ជំនាន់​តរៀង​ទៅ​។​

​ជោគជ័យ​នេះ ក៏​ជា​ការ​រួមចំណែក​ដល់​ដំណើរការ​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​នៃ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​ស្ថិត​ក្រោម​បរិយាកាស​ស្ងប់ស្ងាត់ សុខសន្តិភាព និង​គ្មាន​អំពើហិង្សា បាន​បង្ហាញ​ទៅ​កាន់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ឱ្យឃើញ​នូវ​ភាព​កាន់តែ​ចាស់ទុំ និង​ភាពម្ចាស់ការ ព្រមទាំង​ឆ្លុះបញ្ចាំង​ពី​ការ ប្តេជ្ញា​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការអនុវត្ត​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាថ្មី​ម្ដងទៀត ខ្ញុំ​សូម​យក​ឱកាស​ដ៏​ថ្លៃថ្លា​នេះ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ប្រសិទ្ធពរ​ជ័យ​សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ ជូន​ចំពោះ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​សកម្មជន​គណបក្ស​ទាំងអស់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ដើម្បី​បន្ត​រួមចំណែក​កសាង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ក្នុង​បេសកកម្ម​បម្រើ​ជាតិ និង​ប្រជាជន​។​

​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ផង​ដែរ​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ​ដែល​បាន​ចូលរួម​ជាមួយ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស បន្ត​គាំទ្រ​ជាប់​ជានិច្ច​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​មគ្គុទ្ទេសក៍​ដ៏​ភ្លឺស្វាង និង​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​»៕

Filed in: ព័ត៌មានជាតិ