ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​លោក ប៉ែន កុសល្យ ថ្លែងអំណរគុណ​សមាជិក សមាជិកា និង​ពលរដ្ឋ​នៅ​ខេត្ដ​ឧត្ដរមានជ័យ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​ទាំង​២៤

​លោក ប៉ែន កុសល្យ ថ្លែងអំណរគុណ​សមាជិក សមាជិកា និង​ពលរដ្ឋ​នៅ​ខេត្ដ​ឧត្ដរមានជ័យ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​ទាំង​២៤
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្ដរមានជ័យ​)៖ លោក ប៉ែន កុសល្យ អភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧត្ដរមានជ័យ បាន​ថ្លែងអំណរគុណ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​បក្ស​ប្រជាជន រហូត​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នាំមុខ​ដាច់​ទាំងអស់ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ហើយ​បាន​ទទួល​តំណែង​ជា​មេឃុំ​ចៅសង្កាត់ ទាំង​២៤​។​

​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Fresh News នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក ប៉ែន កុសល្យ បានបញ្ជាក់​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត អំពី​ដួងចិត្ត​ជូន​ចំពោះ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន កម្ពុជា អ្នកគាំទ្រ ប្រជាជន មហាជន ដែល​បាន​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ជា​ជនកម្ពុជា ដែល​ជា​ការបង្ហាញ​ឲ្យឃើញ​ពី​ការគាំទ្រ យ៉ាងច្រើន​លើសលប់ ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​២៤​ឃុំ​សង្កាត់ ក្លាយជា​អ្នក​នាំ គ្រប់គ្រង និង​ជា​អ្នកបម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន ប្រជាជន នៅតាម​បណ្តា​ឃុំ សង្កាត់ នៅក្នុង​អាណត្តិ​ទី​៥ ខាងមុខ​នេះ​ម្តងទៀត​»​។​

​លោក​ក៏​បាន​លើកឡើង​ថា ស្មារតី​នៃ​ការចូលរួម​គាំទ្រ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​នេះ លោក​នឹង​មាន​ការចងចាំ​ទុក មាន​ការគោរព និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជាមួយនឹង​ការគាំទ្រ ដ៏​ច្រើន​លើសលុប​។ បន្ថែម​ពី​នេះ លោក​បាន​បញ្ជាក់ថា តាមរយៈ​ការផ្តល់​នូវ​ទំនុកចិត្ត​ច្រើន​បែប​នេះ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក្នុងនាម​លោក​ជា​អភិបាលខេត្ត នឹង​ខិតខំ​បន្ថែមទៀត ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បី​ផ្តល់​នូវ​ភាពសុខសាន្ត សម្រាប់​ប្រជាពលរដ្ឋ រួម​ទាំង​ការខិតខំ​កែ​អ​ម្អអ​ភិ​វឌ្ឍន៍​មូលដ្ឋាន ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​លោក​ក៏​បាន​បេ្តជ្ញាចិត្ត​ជំរុញ​ឲ្យ​មេឃុំ ចៅសង្កាត់ ដែល​ទទួលបាន​ការផ្តល់​ទំនុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ត្រូវតែ​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​កិច្ច​ការងារ​សង្គម​ផ្សេង​បន្ថែម ទៀត​ជា​ដើម​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ បាន​បិទ​បញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ដោយ​មាន​ប្រជាពលរដ្ឋ ៨០.១៩​ភាគរយ ស្មើនឹង​ជាង​៧​លាន​នាក់ បាន​មក​ចូលរួម​បោះឆ្នោត ក្នុង​ចំណោម​អ្នក​ដែល​មានឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាង​៩.២​លាន​នាក់​។ ទាំង​សមាគមជាតិ និង​អន្តរជាតិ ព្រមទាំង​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សុទ្ធតែ​បាន​វាយតម្លៃថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ត្រូវ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ​មក​ចូលរួម​បោះឆ្នោត ដោយ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ​។ ដោយឡែក ស្ថានភាព​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ទូទៅ ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស មាន​ភាព​ស្ងប់ស្ងាត់​ល្អ​ប្រសើរ មិន​មាន​បាតុភាព​អ្វី​រារាំង​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ