ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​លោក ញ៉ែម សំអឿន ថ្លែងអំណរគុណ​សមាជិក សមាជិកា និង​ពលរដ្ឋ​នៅ​ខេត្ដ​រតនគីរី សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​ទាំង​៥០

​លោក ញ៉ែម សំអឿន ថ្លែងអំណរគុណ​សមាជិក សមាជិកា និង​ពលរដ្ឋ​នៅ​ខេត្ដ​រតនគីរី សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​ទាំង​៥០
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​រតនគិរី​)៖ លោក ញ៉ែម សំអឿន អភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​រតនគីរី បាន​ថ្លែងអំណរគុណ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​បក្ស​ប្រជាជន រហូត​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នាំមុខ​ដាច់​ទាំងអស់ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ហើយ​បាន​ទទួល​តំណែង​ជា​មេឃុំ​ចៅសង្កាត់ ទាំង​៥០​។​

​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Fresh News នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក ញ៉ែម សំអឿន បានបញ្ជាក់​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត អំពី​ដួងចិត្ត​ជូន​ចំពោះ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន កម្ពុជា អ្នកគាំទ្រ ប្រជាជន មហាជន ដែល​បាន​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ជា​ជនកម្ពុជា ដែល​ជា​ការបង្ហាញ​ឲ្យឃើញ​ពី​ការគាំទ្រ យ៉ាងច្រើន​លើសលប់ ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​ឃុំ​សង្កាត់​ទាំង​៥០​ទូទាំង​ខេត្ត ក្លាយជា​អ្នក​នាំ គ្រប់គ្រង និង​ជា​អ្នកបម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន ប្រជាជន នៅតាម​បណ្តា​ឃុំ សង្កាត់ នៅក្នុង​អាណត្តិ​ទី​៥ ខាងមុខ​នេះ​ម្តងទៀត​»​។​

​លោក​ក៏​បាន​លើកឡើង​ថា ស្មារតី​នៃ​ការចូលរួម​គាំទ្រ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​នេះ លោក​នឹង​មាន​ការចងចាំ​ទុក មាន​ការគោរព និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជាមួយនឹង​ការគាំទ្រ ដ៏​ច្រើន​លើសលុប​។ បន្ថែម​ពី​នេះ លោក​បាន​បញ្ជាក់ថា តាមរយៈ​ការផ្តល់​នូវ​ទំនុកចិត្ត​ច្រើន​បែប​នេះ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក្នុងនាម​លោក​ជា​អភិបាលខេត្ត នឹង​ខិតខំ​បន្ថែមទៀត ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បី​ផ្តល់​នូវ​ភាពសុខសាន្ត សម្រាប់​ប្រជាពលរដ្ឋ រួម​ទាំង​ការខិតខំ​កែ​អ​ម្អអ​ភិ​វឌ្ឍន៍​មូលដ្ឋាន ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​លោក​ក៏​បាន​បេ្តជ្ញាចិត្ត​ជំរុញ​ឲ្យ​មេឃុំ ចៅសង្កាត់ ដែល​ទទួលបាន​ការផ្តល់​ទំនុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ត្រូវតែ​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​កិច្ច​ការងារ​សង្គម​ផ្សេង​បន្ថែម ទៀត​ជា​ដើម​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ បាន​បិទ​បញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ដោយ​មាន​ប្រជាពលរដ្ឋ ៨០.១៩​ភាគរយ ស្មើនឹង​ជាង​៧​លាន​នាក់ បាន​មក​ចូលរួម​បោះឆ្នោត ក្នុង​ចំណោម​អ្នក​ដែល​មានឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាង​៩.២​លាន​នាក់​។ ទាំង​សមាគមជាតិ និង​អន្តរជាតិ ព្រមទាំង​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សុទ្ធតែ​បាន​វាយតម្លៃថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ត្រូវ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ​មក​ចូលរួម​បោះឆ្នោត ដោយ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ​។ ដោយឡែក ស្ថានភាព​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ទូទៅ ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស មាន​ភាព​ស្ងប់ស្ងាត់​ល្អ​ប្រសើរ មិន​មាន​បាតុភាព​អ្វី​រារាំង​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ