ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ក្រុមគ្រួសារ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ រួចរាល់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២​នេះ​។​

*​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ត្រូវ​ចាប់ផ្តើម​នៅ​ព្រឹក​នេះ ចាប់ផ្តើម​ពី​ម៉ោង ៧​ព្រឹក រហូតដល់​ម៉ោង ៣​រសៀល​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥​នេះ មាន​គណបក្សនយោបាយ​ចំនួន​១៧ បាន​ចូលរួម​ប្រកួតប្រជែង ដោយ​បាន​ដាក់​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​សរុប ៨៦,០៩២​នាក់ ស្ត្រី ២៧,៨១៣​នាក់​។​

*​ដោយឡែក​ឃុំ​-​សង្កាត់ ក្នុង​អាណត្តិ​ទី​៥​នេះ មាន​ចំនួន​១,៦៥២ ហើយ​ចំនួន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​នឹង​ត្រូវ​ជ្រើសរើស​មក​បម្រើ​ការងារ​ក្នុង​ឃុំ​-​សង្កាត់​ទាំងអស់​នេះ មាន​ចំនួន ១១,៦២២​រូប​។ យោង​តាម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បានឱ្យដឹងថា ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥​នេះ មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ២៣,៦០២ ការិយាល័យ​។ ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ៩,២០៥,៦៨១​នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ នៃ​ប្រជាជន​កម្ពុជា​ទាំងអស់ ក្នុងនោះ​មាន​ស្រី​ចំនួន ៤,៩០៤,៨៣២​នាក់​។​

*​ដើម្បី​ធានាបាន​នូវ​តម្លាភាព និង​យុត្តិធម៌​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ មាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​សរុប​ជាង ៧​ពាន់​នាក់ មកពី ៧៦​ស្ថាប័ន បាន​ចុះឈ្មោះ​ចូលរួម​សង្កេត​ដំណើរ​ការបោះឆ្នោត​នេះ​៕

 

Filed in: ព័ត៌មានជាតិ