ទាន់ហេតុការណ៍
អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ភរិយា អញ្ជើញ​ទៅ​បោះ​ឆ្នោត​រួច​ហើយ នៅ​ការិយាល័យ​០៧០៥ សាលាបឋមសិក្សា​គោ​រដ្ឋា​ន ខេត្ត​បន្ទាយមានជ័យ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ភរិយា អញ្ជើញ​ទៅ​បោះ​ឆ្នោត​រួច​ហើយ នៅ​ការិយាល័យ​០៧០៥ សាលាបឋមសិក្សា​គោ​រដ្ឋា​ន ខេត្ត​បន្ទាយមានជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ម៉ា​ល័យ កែ គឹមយ៉ាន នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​រួចហើយ នៅ​ការិយាល័យ​០៧០៥ សាលាបឋមសិក្សា​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​នៅ​ថ្ងៃ​អាទិត្យ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ប្រជាពលរដ្ឋ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ដែល​ពួកគេ​ពេញចិត្ត​។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥​នេះ បានចាប់ផ្ដើម​ដំណើរការ​ចាប់ពី​ម៉ោង ៧​ព្រឹក​នេះ​ហើយ​ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចូលរួម​ប្រកួតប្រជែង ដោយ​ដាក់​បេក្ខជន​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​សរុប ៨៦,០៩២​នាក់ ស្ត្រី ២៧,៨១៣​នាក់​។ ដោយឡែក​ឃុំ​/​សង្កាត់ ក្នុង​អាណត្តិ​ទី​៥​នេះ មាន​ចំនួន ១,៦៥២ ហើយ​ចំនួន​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ដែល​នឹង​ត្រូវ​ជ្រើសរើស​មក​បម្រើ​ការងារ​ក្នុង​ឃុំ​/​សង្កាត់​ទាំងអស់​នេះ មាន​ចំនួន ១១,៦២២​រូប​។​

​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ អាណត្តិ​ទី​៥​នេះ មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ២៣,៦០២ ការិយាល័យ​។ ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ៩,២០៥,៦៨១​នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ទាំងអស់ ក្នុងនោះ​មាន​ស្រី​ចំនួន ៤,៩០៤,៨៣២​នាក់​៕

Filed in: ព័ត៌មានជាតិ