ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​បោះឆ្នោត​នៅ​សាលា​គរុកោសល្យ និង វិក្រឹត្យកា​រ ក្រុង​តាខ្មៅ​

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​បោះឆ្នោត​នៅ​សាលា​គរុកោសល្យ និង វិក្រឹត្យកា​រ ក្រុង​តាខ្មៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃអាទិត្យ ៦​កើត ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ ត្រូវ​ចាប់ផ្តើម​នៅ​ព្រឹក​នេះ ចាប់ផ្តើម​ពី​ម៉ោង ៧​ព្រឹក រហូតដល់​ម៉ោង ៣​រសៀល​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥​នេះ មាន​គណបក្សនយោបាយ​ចំនួន​១៧ បាន​ចូលរួម​ប្រកួតប្រជែង ដោយ​បាន​ដាក់​បេក្ខជន​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​សរុប ៨៦,០៩២​នាក់ ស្ត្រី ២៧,៨១៣​នាក់​។​

​ដោយឡែក​ឃុំ​/​សង្កាត់ ក្នុង​អាណត្តិ​ទី​៥​នេះ មាន​ចំនួន​១,៦៥២ ហើយ​ចំនួន​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ដែល​នឹង​ត្រូវ​ជ្រើសរើស​មក​បម្រើ​ការងារ​ក្នុង​ឃុំ​/​សង្កាត់​ទាំងអស់​នេះ មាន​ចំនួន ១១,៦២២​រូប​។
​យោង​តាម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បានឱ្យដឹងថា ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ អាណត្តិ​ទី​៥​នេះ មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ២៣,៦០២ ការិយាល័យ​។
​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ៩,២០៥,៦៨១​នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ នៃ​ប្រជាជន​កម្ពុជា​ទាំងអស់ ក្នុងនោះ​មាន​ស្រី​ចំនួន ៤,៩០៤,៨៣២​នាក់​។​

​ដើម្បី​ធានាបាន​នូវ​តម្លាភាព និង​យុត្តិធម៌​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ មាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​សរុប​ជាង ៧​ពាន់​នាក់ មកពី ៧៦​ស្ថាប័ន បាន​ចុះឈ្មោះ​ចូលរួម​សង្កេត​ដំណើរ​ការបោះឆ្នោត​នេះ​៕​

Filed in: ព័ត៌មានជាតិ