ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម ហ៊ុន ម៉ា​នី បងប្អូន​ក្រុមគ្រួសារ​គណបក្ស​ប្រជាជន​ទាំងអស់​ជាទី​មេត្រី​!

ឯកឧត្តម ហ៊ុន ម៉ា​នី បងប្អូន​ក្រុមគ្រួសារ​គណបក្ស​ប្រជាជន​ទាំងអស់​ជាទី​មេត្រី​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) : ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ​ផ្តាំផ្ញើ​ការសួរសុខទុក្ខ និង​ការថ្លែងអំណរគុណ​ពី​សំណាក់​ថ្នាក់ដឹកនាំ​គណបក្ស​ជាពិសេស​សម្តេច​ប្រធាន​បក្ស​ជូន​ដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ដែល​ជា​ក្រុមការងារ​គណបក្ស​ចុះជួយ​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ គណៈកម្មាធិការ​បក្ស​គ្រប់​ជាន់ថ្នាក់ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ដែល​បាន​ចូលរួម​លះបង់​បំពេញ​ភារកិច្ច​របស់​គ​ណ​បក្ស​យើង​ទាំង​មុន និង​អំឡុងពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រហូតមកទល់​ពេលនេះ​។ គណបក្ស​សូម​អរគុណ​សម្រាប់​ការលះបង់ ការជឿជាក់ និង​ការគាំទ្រ​គណបក្ស​របស់​យើង​។​

​យើងទាំងអស់គ្នា​បាន​ដឹង​ច្បាស់​ហើយ​ថា សន្តិភាព​ដែល​នាំ​មក​ដោយ​ការលំបាក ដោយ​ការលះបង់​រាប់មិនអស់ របស់​ថ្នាក់ដឹកនាំ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គឺជា​មូលដ្ឋាន​ដែល​ប្រែប្រួល​មុខមាត់​ប្រទេស​កម្ពុជា​ពី​សង្គ្រាម មក​ជា​ប្រទេស​ដែល​ធ្វើ​ការដោះស្រាយ​បញ្ហា​ពិភពលោក​ដោយ​ស្មើរ​មុខស្មើ​រមាត់​ជាមួយ​ប្រទេស​ដទៃ​ទៀត លើ​ឆាក​អន្តរជាតិ ក៏​ដូចជា​ក្នុង​តំបន់​។ សន្តិភាព​នេះ ក៏​ជា​កត្តា​ចំបង​ដែល​បាន​ផ្តល់ឱកាស​អោយ​ប្រទេស​យើង​អាច​ផ្តោតអារម្មណ៍​ទាំងស្រុង និង​ប្រើប្រាស់​មធ្យោបាយ​រួម​កម្លាំង​ដើម្បី​ការអភិវឌ្ឍ ភាព​រីកចម្រើន ការបង្កើត និង​បង្កើន​ឱកាស​ការងារ ព្រមទាំង​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​យើង​។​

​តើ​អ្វី​ជា​សត្រូវ​សន្តិភាព​? (១) នោះ​គឺ​សង្គ្រាម ដែល​យើង​បាន​ឆ្លងកាត់ ជា​អ្វី​ដែល​ប្រជាជន​ខ្មែរ​មិន​ចង់​ឃើញ​សារ​ជា​ថ្មី​នោះ​ទេ​។ (២) នោះ​គឺ​ភាពអនាធិបតេយ្យ ដែល​បង្ក​ដោយ​ពួក​ខុប​ខិត​ជាមួយ​ក្រុម​ជ្រុលនិយម​មួយក្រុម​តូច​។ (៣) នោះ​គឺ គម្រោងការ​ចេតនា​អាក្រក់​មកលើ​កម្ពុជា ក្រោម​រូបភាព​នៃ​អង្គការ​ចាត់តាំង​បដិវត្ត​ពណ៌​ដែល​យើង​បានឃើញ​ចន្លោះ​២០១៣​និង​២០១៤ ហើយ​រឿង​នេះ​មិន​ត្រូវ​បំភ្លេច ភស្តុតាង​ជាក់ស្តែង​ដែល​ជា​សម្តី​ពិត (​របស់​លោក​គឹម សុខា​) នោះឡើយ​។ ចំណុច​ទាំង​បី​ខាងលើ​នេះ​ទាមទារ​អោយ ជំរំ​ទេវតា​យើង ត្រៀមខ្លួន​ការពារ​សន្តិភាព​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។​

​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​ដើម្បី​ប្រទេសជាតិ និង​ប្រជាជន​។ គណបក្ស​ប្រជាជន​កម្ពុជា ការពារ​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គណបក្ស​ប្រជាជន​កម្ពុជា ការពារ​ព្រះមហាក្សត្រ និង​ការពារ​របបរាជានិយម​។ គណបក្ស​ប្រជាជន​កម្ពុជា ការពារ​សុខសន្តិភាព​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​សេដ្ឋកិច្ច​ជាតិ និង​ការអភិវឌ្ឍ​។ សន្តិភាព និង​ការអភិវឌ្ឍ គឺជា​មូលដ្ឋាន​ដើម្បី​ភាព​រីកចម្រើន​ក្នុង​គ្រប់​ទិដ្ឋភាព​សង្គម ជាពិសេស​កិច្ច​ការងារ​ដែល​បាន​ផ្តល់​ចំណូល និង​លើកស្ទួយ​ជីវភាព​ប្រជាជន​។ នេះ​គឺជា​អនាគត​កម្ពុជា​ក្រោម​ម្លប់​នៃ​សន្តិភាព​។​

​សូម​ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ យើង​ចេញទៅ​បោះឆ្នោត ហើយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​សន្តិភាព​ការអភិវឌ្ឍ និង​ដើម្បី​ខ្លួនឯង​។​

Filed in: ព័ត៌មានជាតិ