ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​តំបែរ លោកជំទាវ បាន​បន្តដំណើរ​មក​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដើម្បី​មក​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​អញ្ជើញ​មកពី​ភូមិ​ទាំង​៤ ក្នុង​ឃុំ​គោក​ស្រុក​ចំនួន ៤០០​នាក់​

ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​តំបែរ លោកជំទាវ បាន​បន្តដំណើរ​មក​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដើម្បី​មក​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​អញ្ជើញ​មកពី​ភូមិ​ទាំង​៤ ក្នុង​ឃុំ​គោក​ស្រុក​ចំនួន ៤០០​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​តំបែរ លោកជំទាវ និង​សហការី បាន​បន្តដំណើរ​មក​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដើម្បី​មក​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​អញ្ជើញ​មកពី​ភូមិ​ទាំង​៤ ក្នុង​ឃុំ​គោក​ស្រុក​ចំនួន ៤០០​នាក់ ក្នុង​បរិវេណ​វត្ត​ពោធិ​សា​វ័ន្ត ហៅ​វត្ត​ថ្មី​។​

​លោក​តំណាង​ប្រធាន​គណកម្មាធិការ​គណបក្ស​ឃុំ​គោក​ស្រុក បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ សង្ខេប​ពាក់ព័ន្ធ ៖ ១- សមិទ្ធផល​សំខាន់ៗ​ដែល​ឃុំ​គោក​ស្រុក​សម្រេចបាន ក្រោម​ការជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​អស់ពី​ចិត្ត យក​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​គោក​ស្រុក ឃុំ​តំបែរ និង​ឃុំ​ត្រពាំង​ព្រីង ព្រម​ជាមួយ​សហការី ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម និង​សេដ្ឋកិច្ច ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។ ២- បាន​ធ្វើ​សមកម្ម​ភាព​យ៉ាងសកម្ម​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ នៅ​ទូទាំង​ឃុំ​គោក​ស្រុក ក្នុង​រយ​:​ពេល ១៣​កន្លងមក ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។ ៣- ផែនការ​សកម្មភាព​នៃ​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​នៅ​ថ្ងៃស្អែក និង​ការត្រៀម​លក្ខណសម្បត្តិ​ពេញលេញ​នៅ​ថ្ងៃទី​៥ ដែល​ជា​ថ្ងៃ​បោះឆ្នោត​ចុងក្រោយ​។ ឃុំ​គោក​ស្រុក​សង្ឃឹមថា​នឹង​ទទួលបាន​ជោគជ័យ ល្អប្រសើរ​។​

​ថ្ងៃនេះ​ឯកឧត្តម​ប្រធាន​ក្រុមការងារ ឆ្លៀត​យក​ពេលវេលា​ដែល​ត្រូវ​បំពេញ​កាតព្វកិច្ច​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដោយ​ធ្វើ​ការពិនិត្យ តាមដាន និង​វាយតម្លៃ​លើ​សមិទ្ធផល​ដែល​ក្រុមការងារ​ចុះ​ឃុំ​សម្រេចបាន និង​ស្វែងយល់​បន្ថែម​អំពី​បញ្ហា​នៅ​សេសសល់​ដែល​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ប្រឈម និង​មាន​សេចក្តីត្រូវការ​ផ្សេងៗ​ទៀត ចាំបាច់​ត្រូវ​ជួយ​ឧបត្ថម្ភ​ដើម្បី​បន្ត​ធ្វើ​ការអភិវឌ្ឍ​មូលដ្ឋានឲ្យ​ចំ​គោលដៅ និង​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​។ ក្នុង​មនោសញ្ចេតនា​នឹករលឹក និង​ក្នុងនាម​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ស្រុក​តំបែរ ឯកឧត្តម​បាន​ប្រើ​ពេលវេលា​នេះ​ធ្វើការ​សំណេះ សំ​ណា​ល​ជាមួយ​បងប្អូន​ឃុំ​គោក​ស្រុក ដោយ​បាន​នាំយក​មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នូវ​ព័ត៌មាន​សំខាន់ៗ​មក​ជម្រាប​ជូន និង​ធ្វើ​ការណែនាំ កែលម្អ​លើ​ចំណុច​ខ្វះខាត​មួយចំនួនទៀត ដែលមាន ខ្លឹមសារ​ជា​បន្តបន្ទាប់​ដូចខាងក្រោម ៖
១- តើ​ការផ្តល់​សេវាសាធារណ​ផ្សេងៗ​ដូចជា​ប័ណ្ណ​ពិនិត្យ​សុខភាព ប័ណ្ណ ឬ​សៀវភៅ​គ្រួសារ អត្ត​សញ្ញាប័ណ្ណ ការធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍ សំបុត្រកំណើត និង​មរណ​:​ភាព​។​ល​។ យ៉ាងដូម្តេច​ដែរ​ក្នុងរយ​:​ពេលកន្លងមក​?
២- តើ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព មាន​លក្ខណ​:​ល្អប្រសើរ​ត្រឹម​កម្រិត​ណា​? មាន​បញ្ហា​អ្វី​ដែល​ត្រូវ​កែ​លម្អ ដូច​ជា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្រឿងញៀន ចរាចរ បងធំ​បងតូច​ក្នុងភូមិ ឃុំ​? និង​ជា​ពិសេស​ការទទួលបាន​នូវ​សេវា​គោល នយោបាយ ក​៣ ដែល​ឧបត្ថម្ភ​ដោយ​ក្រុមការងារ​?
៣- ស្នើសុំ​ឲ្យ​បងប្អូន​ខិតខំ​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ ពិសេស​ការងារ​បង្កបង្កើន​ផល ដែល​ផលិត​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​គ្រួសារ​។ បងប្អូន​ត្រូវ​តែ​លើកកម្ពស់​ជំ​ហ៊​ម្ចាស់ការ ខិតខំ ប្រឹង ប្រែង​ដោយ​ខ្លួនឯង ហើយ​ត្រូវ​ប្តូរ​ទម្លាប់​គិត និង​ទម្លាប់​ធ្វើ គ្រប់យ៉ាង​ដែល​មិន​រីកចម្រើន ទើប​អាច​ដើរចេញ​ពី​ភាពក្រីក្រ​បាន​។​
៤- ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ​។ មាតា បី​តា និង​អាណាព្យាបាល​ត្រូវ លើកទឹកចិត្ត​បញ្ជូន​ឲ្យ​កូនចៅ​ឲ្យ​ទៅ​សាលា សិក្សា​រៀនសូត្រ​។​
៥- បន្ត​ចុះជួយ​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​ឲ្យបាន​កាន់តែ​ប្រសើរ និង​ត្រូវ​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ក​៣ និង​ផ្តល់​សេវាសាធារណ​ឲ្យបាន​ល្អ ខ្ជាប់ខ្ជួន និង​ទាន់​ពេលវេលា​។ នៅ​មាន​ភារកិច្ច​ជា​ច្រើន​ទៀត​ដែល​ក្រុមការងារ​ថ្នាក់ជាតិ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​ចុះ​ដោះស្រាយ និង​អនុវត្ត​ឲ្យ​កាន់តែ​ល្អប្រសើរ ទាន់ពេលវេលា ទូលំ ទូលាយ គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ចំពោះ​យុទ្ធនាការ​ក្នុង​រយ​:​ពេល ១៣​ថ្ងៃ​កន្លងមក លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​គ្រប់បែប​យ៉ាង​របស់​ប្រធាន អនុប្រធាន បងប្អូន​សមាជិក សមាជិកា​គណបក្ស​ទាំង​ថ្នាក់កណ្តាល និង​ថ្នាក់​មូលដ្ឋាន កងកំលាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់ បង្កលក្ខណ​ងាយស្រួល​ដល់​យុទ្ធនាការ​នេះ​។ ជាថ្មី​ម្តងទៀត លោក​បាន​លើកទឹកចិត្ត និង​ជូនពរឲ្យ​សមាជិក​បក្ស​គ្រប់ៗ​រូប​ទទួល​បាន​សុខភាព​ល្អ សុវត្ថិភាព និង​ដណ្តើម​បាន​ជោគជ័យ​មក​ជូន​គណបក្ស​យើង ក៏​ដូចជា​ជូន​ខ្លួន​យើង និង​គ្រួសារ​យើង​នៅ​ថ្ងៃទី​៥ ខាងមុខ “​ជយោ​គណបក្ស​ប្រជាជន​កម្ពុជា ជយោ​សន្តិភាព និង​ការអភិវឌ្ឍ​” ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​យក​ឱកាស​ជួបជុំ​ប្រកបដោយ​មនោសញ្ចេតនា​នឹករលឹក ឯកឧត្តម​បាន​ជូនពរ​ឲ្យ​បងប្អូន​ប្រជា ពលរដ្ឋ​ទទួលបាន​ជ័យជំនះ​លើ​គ្រប់​ភារកិច្ច គ្រួសារ​មាន​សេចក្តីសុខ ចម្រើន និង​សុភមង្គល និង​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ