ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

រថយន្ត​ដឹកឈើ​ជើង​ខ្លាំង​របស់​មេ​ឈ្មួញ​ឈ្មោះ ព្រុំ វុទ្ឋី ហៅ​ធី (​ពុករលួយ ) ត្រូវបាន​កម្លាំង សង្កាត់ ផ្នែក រដ្ឋបាល​ព្រៃឈើ​រវៀង​បង្ក្រាប​!

រថយន្ត​ដឹកឈើ​ជើង​ខ្លាំង​របស់​មេ​ឈ្មួញ​ឈ្មោះ ព្រុំ វុទ្ឋី ហៅ​ធី (​ពុករលួយ ) ត្រូវបាន​កម្លាំង សង្កាត់ ផ្នែក រដ្ឋបាល​ព្រៃឈើ​រវៀង​បង្ក្រាប​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​) : កាន់តែ​ក្តៅ​ដូចបា​យ​ពុះ ក្រោយពី​មាន​ប្រតិកម្ម​ពី​សំណាក់ លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង​​នឹង​ជា​អ្នកនាំពាក្យ​អម​សាលាដំបូង​ខេត្តព្រះវិហារ ស្តី​ពី​ក្រុម​ឈ្មួញ​មួយចំនួន​តូច​យក​ឈ្មោះ​របស់​លោក ទៅ​កាង​បទល្មើស​ដឹក​ឈើ​ខុសច្បាប់ លោក វុ​ធ សា​វី បានអោយដឹងថា មាន​ក្រុម​ឈ្មួញ​ទុចរិត​មួយចំនួន​បាន​យក​ឈ្មោះ​របស់​លោក​ទៅ​ប្រព្រិត​រកស៊ី​បទល្មើស​ខុសច្បាប់​នឹង​បាន​ធ្វើអោយ​មហាជន​មួយចំនួន មាន​ការយល់ច្រលំ​មកលើ​រូបលោក លោក​ វុ​ធ សា​វី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រូបលោក​មិន​ដែល​មាន​បងប្អូន​ឬ​សាច់​ញាត​រកស៊ី​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​លើ​យ លោក​ថា ត្រឹម​អាហា​ហូបចុក​1​ថ្ងៃ​3​ពេល​នឹង​របស់​ប្រើប្រាស់​មួយចំនួន លោក​អាច​មាន​សមត្ថភាព មិនបាច់​ទៅ​រកស៊ី​របរ​ខុស​ច្បាប់​លើ​យ ជាមួយគ្នា​នោះ​ផងដែរ លោក វុ​ធ សា​វី បាន​ស្នើសុំ​អោយ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត នឹង​លោក នួន សុខុម នាយ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយ​ប្រសិទ្ឋភាព​ផង​នឹង​បាន​ស្នើ​ដល់​អ្នក​សា​ព័ត៍មាន​អោយ​ជួយ​តាមដាន​នឹងប្រ​ម៉ាញ់​រូប​ភាពរួ​ច​រាយការណ៍​ជូន​លោក​ទោះ​ពេលណា​ឬ​ម៉ោង​ណា​ក៍​ដោយ លោក​នឹង​មាន​ចំណាត់ការ​អោយមាន​ប្រសិទ្ឋភាព ។​

​លោក ស៊ុំ សុ​វុត្ថា នាយ​ផ្នែក​រវៀង បានអោយដឹងថា​ក្រោយ​ពី​ទទួលបាន​បទបញ្ជា​ពី​លោក​ប្រធាន​មន្ទីរ​​កសិកម្ម​នឹង​បទបញ្ជា​របស់​លោក នួន សុខុម នាយ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ក្រោម​ឱ​វ៉ាត​ចុះ​ទៅ​ដល់​ចំនុច​ភូមិ​កោះ​កំពង់​លួង​ឃុំ​រស្មី ស្រុក​រៀង ខេត្ត​ព្រះវិហារ នៅវេលា​ម៉ោង​12​នឹង​32​នាទី​ថ្ងៃ​ទី​01 ខែមិថុនា កម្លាំ​ជំនាញ​បាន​ជួប​រថ​​យន្ត​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ព្រុំ វុទ្ឋី ហៅ (​ធី ពុករលួយ ) ពេលនោះ​កម្លាំង​ជំនាញ​បាន​ធ្វើ​សញ្ញា​បញ្ជា​អោយ​រថយន្ត​ឈប់ តែ​រថយន្ត​ដឹកឈើ​នេះ​បាន​បន្ថែម​ល្បឿន​ទៅ​មុខ តែ​កម្លាំង​ជំនាញ​បាន​យក​រថយន្ត​ពាំង​ពី​មុខ​ទើប​រថយន្ត​ដឹកឈើ​នេះ​ព្រម​ឈប់ លោក ស៊ុំ សុ​វុត្ថា បាន​បន្ត​អោយដឹងថា ការចុះ​បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​ឈ្មួញ​ជើង​ខ្លាំង​ខាងលើ ប្រឈម​នឹង​ហានិភយ័​ណាស់ ប្រឈម​ដល់​អាយុជីវិត​ទៀតផង ពេលខ្លះ​ត្រូវ​រថយន្ត​ដឹកឈើ​កៀរ​ធ្លាក់​ផ្លូវ​ក៍មាន លោក​បាន​សំណូមពរ​ទៅ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​សូម​ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផង បើ​ពឹកផ្អែក​លើ​កម្លាំង​ជំនាញ​មិន​អាច​បង្ក្រាប​បទល្មើស​មា​ន​ប្រសិទ្ឋភាព​លើ​យ ។​

​មេ​ឈ្មួញ​ឈ្មោះ ព្រុំ វុទ្ឋី ជា​មេ​ឈ្មួញ​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​ព្រះវិហារ ជាង​10​ឆ្នាំ​មកហើយ មិនសូវ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​គេ​លើ​យ ព្រមទាំង​ប្រមាថ​​ជេរ​បញ្ចោ​មើលងាយ​ដល់​អ្នក​សាព័ត៍​មាន​ណា​ដែល​ហ៊ាន​តាម​ប្រ​ម៉ាញ់​ឬ​រាយការណ៍​ដល់​សមត្ថកិច្ច​ពី​ការ​​ដឹកឈើ​ល្មើសច្បាប់​របស់គេ ។​

​សូម​បញ្ជាក់​ជូន​ផងដែរ​ថា នៅ​មាន​មេ​ឈ្មួញ​ជើង​ខ្លាំង​ផ្សេងៗ​ជាច្រើន​ទៀត ដែល​កំពង់​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​ជយ័​សែន​នឹង​ស្រុក​រវៀង យកទៅលក់​អោយ​ដេប៉ូ​ចែ​អូន​នៅ​ខេត្ត​កំពង់ធំ ក្នុងនោះ​មាន​មេ​ឈ្មួញ​ឈ្មោះ​ខ្លា ក៍​មិន​ណ​យ​ដែរ ដោយសា​មេ​ឈ្មួញ​ឈ្មោះ​ខ្លា​នេះ មាន​លោក​ឧត្តមសេនិយ៍​ផ្កាយ​1​កាង​ពីក្រោយ មហាជន​រង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ឈ្មោះ​ខ្លា​នេះដែរ​​ទេ តែ​មួយ​រយះ​នេះ​មិនទាន់​មាន​សកម្មភាព​ទេ រថយន្ត​ដឹកឈើ​មេ​ឈ្មួញ​ឈ្មោះ​ខ្លា នេះ ។​

​វត្ថុតាង​មាន​ឈើ​នឹង​រថយន្ត ត្រូវបាន​រឹបអូស​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​ច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ