ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្ពុជា​បញ្ជាក់​ជំហរ​ប្រឆាំង​នឹង​ការឈ្លានពាន​និង​ការប្រើ​កម្លាំងយោធា

កម្ពុជា​បញ្ជាក់​ជំហរ​ប្រឆាំង​នឹង​ការឈ្លានពាន​និង​ការប្រើ​កម្លាំងយោធា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា​កម្ពុជា​មិន​លើកទឹកចិត្ត​ឲ្យមាន​ការបំបែក​រដ្ឋឬ​ការ​ប្រើកម្លាំង​ប្រឆាំង​នឹង​ប្រទេស​ដទៃ​នោះទេ​។​លោក ហ៊ុន សែន លើកឡើង​ដូច្នោះ​ក្នុង​សន្និសីទ​អន្តរជាតិ​ទី​២៧ ស្ដីពី​អនាគត​របស់​អាស៊ី​ក្រោម​ប្រធានបទ «​ការកំណត់​ឡើងវិញ​នូវ​តួនាទី​របស់​ទ្វីបអាស៊ី នៅក្នុង​ពិភពលោក​ដែល​បែកខ្ញែក​»​។​ថ្លែង​មតិ​ជុំវិញ​ជម្លោះ​នៅ​អ៊ុ​យក្រែន លោក​និយាយ​ថា​កម្ពុជា​បាន​បោះឆ្នោត​៣​ដង​រួចមកហើយ ដើម្បី​គាំទ្រ​ដំណោះស្រាយ​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​។​ ជាទូទៅ រដ្ឋាភិបាល​រុស្ស៊ី​បាន​ជួយ​កម្ពុជា​ច្រើន​ក្នុង​ពេល​កន្លងមក​។​ប៉ុន្តែ​រឿង​ទាំងអស់​នោះ​ជា​បញ្ហា​មួយ​ផ្សេង​ទៀត​។

​លោក​បន្តថា​ចំពោះ​ច្បាប់​ទំនៀមទម្លាប់​អន្តរជាតិ​ទាក់ទង​នឹង​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ប្រទេស​មួយ កម្ពុជា​មិន​អាច​នៅ​ស្ងៀម ឬ​មិន​អាច​ជ្រើសរើស​រវាង​អ្នក​ឈ្លានពាន និង​អ្នក​ដែល​ត្រូវបាន​គេ​ឈ្លានពាន​នោះទេ​។​លោក​បន្ថែមថា​៖ «​កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​ដែល​ព្រាង​ដោយ​សហរដ្ឋអាមេរិក បារាំង និង​អ៊ុ​យក្រែន ហើយ​កម្ពុជា​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តីសម្រេច​ដែល​ព្រាង​ដោយ​រុស្ស៊ី​។ ដូច្នេះ​កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​ថ្កោលទោស​រុស្ស៊ី​ចំនួន​៣​លើក​រួចមកហើយ​»​។​លោក​បាន​លើកឡើង​ថា​៖ «​យើង​មិន​បាន​បោះឆ្នោត​តាម​សភាវគតិ​ទេ យើង​បោះ​ឆ្នោត​ជា​រដ្ឋ​អធិបតេយ្យ និង​ឯករាជ្យ​ជាមួយ​នឹង​គោលនយោបាយ​ការបរទេស​មិន​គាំទ្រ​ការប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​ប្រទេស​ដទៃ​»​។​

ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់​ឱ្យដឹង​ផង​ដែរ​ថា កម្ពុជា​ព្រួយបារម្ភ​ចំពោះ​អន្តរាគមន៍​យោធា​ណា​មួយ​នៅ​តៃវ៉ាន់​។ ប៉ុន្តែ​ស្ថានការណ៍​នៅ​រុស្ស៊ី និង​អ៊ុ​យក្រែន មិន​ដូច​ចិន​និង​តៃវ៉ាន់​ទេ​។​

លោក​បន្តថា​៖ «​យើង​មិន​អាច​ប្រៀបធៀប​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែន​ជាមួយ​ជម្លោះ​ចិន​-​តៃវ៉ាន់​បានទេ​។ ត្រង់​ចំណុច​នេះ ខ្ញុំ​មិន​គាំទ្រ​ការប្រៀបធៀប​ទេ ព្រោះ​ស្ថានភាព​មិន​ដូចគ្នា​។ ខ្ញុំ​គិតថា ចិន​មិន​ល្ងង់​ទេ​ដែល​បញ្ជូន​ទ័ព​ទៅ​វាយ​តៃវ៉ាន់​។ បើ​តៃវ៉ាន់​មិន​ប្រកាស​ឯករាជ្យ​ទេ ចិន​នឹង​មិន​អាច​វាយប្រហារ​តៃវ៉ាន់​បានឡើយ​»​។​

លោក​ថា​ប្រទេស​មួយចំនួន​មិន​គួរ​បន្ថែម​សាំង​ទៅលើ​ភ្លើង​ទេ​។ ការជំរុញ​តៃវ៉ាន់​ឲ្យ​ប្រកាស​ឯករាជ្យ​មិនមែន​ជា​ជម្រើស​ល្អ​ទេ វា​ជា​ការ​ផ្សងព្រេង​ដ៏​គ្រោះថ្នាក់​ដែល​លោក​ចង់​រំលឹក​ដល់​ដៃគូ​ទាំងអស់​នៅ​ខាងក្រៅ និង​ក្នុង​អាស៊ាន​។​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ​និង​ជា​អ្នកជំនាញការ​ច្បាប់ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា​លោកនាយក​រដ្ឋមន្ត្រី​របស់​យើង​មាន​ភាពក្លាហាន និង​ធ្វើ​ការអំពាវនាវ​ដ៏​ខ្លាំងក្លា​សម្រាប់​ការបញ្ចប់​សង្គ្រាម​រុស្ស៊ី​-​អ៊ុ​យក្រែន ខណៈ​លោក​ដឹង​យ៉ាងច្បាស់​ថា​វា​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ពិភពលោក​ទាំងមូល ជា​ពិសេស​ប្រទេស​ក្រីក្រ​ដូច​ប្រទេស​យើង​»​។​

ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ដោយ Nikkei ស្ដីពី​អនាគត​របស់​អាស៊ី​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយមាន​សុន្ទរកថា​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក Lee Hsien Loong នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​លោក Prayut Chan-o-chan នាយករដ្ឋមន្ត្រី​ថៃ​។​

សន្និសីទ​អនាគត​របស់​អាស៊ី គឺជា​ការប្រមូលផ្តុំ​អន្តរជាតិ ដែល​ថ្នាក់ដឹកនាំ​នយោបាយ សេដ្ឋកិច្ច និង​អ្នកជំនាញ​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ផ្តល់​យោបល់​របស់​ពួកគេ​ដោយ​ស្មោះត្រង់ និង​ដោយ​សេរី​លើ​បញ្ហា​តំបន់ និង​តួនាទី​របស់​អាស៊ី​នៅក្នុង​ពិភពលោក​។ សន្និសីទ​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Nikkei ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​១៩៩៥ ដែល​គេ​ចាត់ទុកថា​ជា​សន្និសីទ​ពិភពលោក​ដ៏​សំខាន់​បំផុត​មួយ​នៅ​អាស៊ី​៕KhmerTime

Filed in: ព័ត៌មានជាតិ